អានតួអត្ថបទ
សេរីលង្កា-កាណាដា

កប៉ាល់ដឹក​ជន​​អន្តោប្រវេសន៍​សេរីលង្កា ចូល​ដល់​ផែ​កាណាដា

ជន​អន្តោប្រវេសន៍​ជាតិ​សេរីលង្កា​ចំនួន ៤៩០ នាក់ បាន​ធ្វើ​ដំណើរ​​តាម​កប៉ាល់​ ត្រូវ​បាន​ទាហាន​ជើង​ទឹក​​​កាណាដា ចាប់​បាន​​នៅ​យប់​ថ្ងៃ​ទី ១២ សីហា​នេះ។ បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជាង​បួន​ខែ។ កប៉ាល់​បាន​ចូល​ចត​ក្នុង​កំពង់​ផែ Esquimalt ភាគ​ខាង​លិច​ប្រទេស​កាណាដា បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ក្រែង​មាន​ពួក​ខ្លា​តាមូល​លាក់​ខ្លួន​នៅ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​សេរីលង្កា។

តង់​​ទទួល​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​សេរីលង្កា​ដែល​ធ្វើ​ដំណើរ​មក​ដល់​កាណាដា​តាម​កប៉ាល់ ថ្ងៃ​ទី​១២​សីហា ២០១០
តង់​​ទទួល​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​សេរីលង្កា​ដែល​ធ្វើ​ដំណើរ​មក​ដល់​កាណាដា​តាម​កប៉ាល់ ថ្ងៃ​ទី​១២​សីហា ២០១០ © Andy Clark / Reuters
ផ្សាយពាណិជ្ជកម្ម

 

02:02

សេចក្តី​រាយការណ៍​លម្អិត​របស់ អៀង សុខម៉ិញ

គ្រាន់​តែ​បាន​ចូល​ជាន់​ដី​កាណាដា​ភ្លាម ជនភៀសខ្លួន​ខុស​ច្បាប់​ទាំង​៤៩០ នាក់​នោះ ត្រូវ​ទទួល​ស្វាគមន៍ ជាដំបូង​ ​ដោយ​​ក្រុម​បុគ្គលិក​សុខាភិបាល​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​សុខភាព ព្រោះ​ពួក​គេ​បាន​ធ្វើ​ដំណើរ​តាម​​កប៉ាល់​ដឹក​ទំនិញ​អស់​រយៈ​ពេលដល់​ទៅ​​ជាង​បួន​ខែ។ បន្ទាប់​មក​ ទើបគេ​​ប្រគល់​ខ្លួន​ជន​ភៀស​ខ្លួន​ទាំង​អស់​នោះ​ទៅ​ឲ្យ​​​ភ្នាក់ងារ​អន្តោប្រវេសន៍។ ក្នុង​ពេល​កំពុង​រង់​ចាំ​​អាជ្ញាធរ​​មាន​សមត្ថិកិច្ច​ សិក្សា​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​សិន។

រដ្ឋាភិបាល​កាណាដា បាន​អះអាង​​ទៀត​ថា​មេខ្យល់​ ដែល​រក​ស៊ី​ដឹក​ជន​ភៀសខ្លួន​ និង​ពួក​ឧទ្ទាម​ខ្លា​រំដោះ​អេឡាំ​តាមូល ទំនង​ជា​អាច​មាន​លាក់​ខ្លួន​នៅ​ក្នុង​ចំណោម​ជន​​អន្តោប្រវេសន៍​ទាំង​អស់​នោះ។ ក្រុង​Ottawa មិន​ប្រាថ្នា​ទទួល​ពួក​តាមូល​ឲ្យ​ជ្រក​កោន​ក្នុង​ទឹកដី​ខ្លួន​ឡើយ​ ព្រោះ​ពួក​ឧទ្ទាម​សេរីលង្កា​នេះ ត្រូវ​បាន​អាជ្ញាធរ​កាណាដា ចាត់​ទុក​ជា​អង្គការ​ភេរវនិយម​មួយ។

សូម​បញ្ជាក់​ថា កាលពី​ខែ​តុលា ឆ្នាំ​២០០៩ មាន​កប៉ាល់​ទំនិញ​មួយ​គ្រឿង​បាន​ចូល​មក​ផែ​កាណាដា ដោយ​ផ្ទុក​ជាមួយ​នូវ​ជន​ភៀស​ខ្លួន ចំនួន​៧៦​នាក់។ ពួក​គេ​ទាំង​នោះ​​កំពុង​តែ​មាន​សេរីភាព​​ដូច​ជន​ធម្មតា​ទូទៅ​ ក្នុង​ពេល​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​សិក្សា​សំណុំ​ឯកសារ​សុំ​ជ្រន​កោន​នយោបាយ ទោះ​បី​ជា​​ក្នុង​ចំណោម​នោះ​ មាន​ខ្លះ​ត្រូវ​គេ​សង្ស័យ​ថា​ជាពួក​ឧទ្ទាម​តាមូល​ក៏​ដោយ។

មិន​បាន​មួយ​ឆ្នាំ​ផង កប៉ាល់​ទី​ពីរ​បាន​មក​ដល់ទៀត។  ​ក្រុង​Ottawa​ ត្រូវ​សម្តែង​ពី​ភាព​ដាច់​ខាត​ប្រឈម​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់ តែ​កាណាដា​​ ក៏ត្រូវ​រក្សា​មុខ​មាត់​​ និង​កេរ្តិ៍​ឈ្មោះ​ ឲ្យ​សក្តិសម​ជា​ប្រទេស​ដែលមាន​​​​​នយោបាយ​​​ទទួល​ស្វាគមន៍ (ជា​​ប្រទេស​ទទួល​ជន​ភៀសខ្លួន-Terre D’accueil)។ ​

ដូច្នេះ ការ​មក​ដល់​នៃ​ពួក​ភៀសខ្លួន​លើក​នេះ ពិ​ត​ជា​នឹង​​ធ្វើ​ឲ្យ​ការ​តស៊ូ​មតិ​ស្តី​ពី​​អំពី​​​ច្បាប់​អន្តោប្រវេសន៍​ ផ្តើម​ផុស​ផុល​​ឡើង​វិញ​មិន​ខាន។ ជាពិសេស​ការរិះគន់​ បាន​កើត​មាន​ជា​បន្ត​បន្ទាប់​ថា ច្បាប់​អន្តោប្រវេសន៍​​នេះ​ ធូររលុង​ ព្រោះ​វា​បាន​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​​ខុសច្បាប់​ ​អាច​រស់​នៅ​លើ​ទឹកដី​កាណាដា​បាន​ ក្នុង​រយៈ​ពេល​ដែល​អាជ្ញាធរ​កំពុង​​ពាក្យ​សុំ​សិទ្ធិជ្រក​កោន​​របស់​ពួក​គេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ