អានតួអត្ថបទ
កាហ្សាក់ស្តង់

លំហាត់សឹក​ដ៏ធំធេង​ក្រោមឈ្មោះ​ថា​ “បេសកកម្ម​សន្តិភាព​ឆ្នាំ ២០១០"

លើកនេះជាលើកទី៥ដែល​អង្គការ​សហ​ប្រតិបត្តិការ​ក្រុង​សៀងហៃ ហៅ​កាត់​ថា​ “ OCS “ ​ធ្វើ​សមយុទ្ធ​របស់ខ្លួន។ ​សមយុទ្ធនេះ ​បាន​ត្រូវ​បើក​ជាផ្លូវ​ការ​ គឺថ្ងៃ​១៣កញ្ញា​ម្សិលមិញ​ ហើយ​វានឹង​ប្រព្រឹត្ត​ទៅ ចំនួន​១៧ថ្ងៃ ​លុះ​រហូត​ដល់​ចុងខែ​កញ្ញា​នេះ​តែម្តង។​ គោល​ដៅ​សមយុទ្ធ​ គឺ សមជើង​ប្រឆាំង​ភេរវនិយម ​ប្រឆាំង​ពួក​ផ្តាច់​ទឹកដី​និយម​និង​ពួក​ជ្រុលនិយម។ 

ប្រមុខ​​ដឹកនាំ​​នៃ​ប្រទេស​​សមាជិក​​នៃ​អង្គការ​​សហ​ប្រតិបត្តិការ​​ក្រុង​សៀងហៃ ​ហៅ​កាត់​ថា​ ​“ OCS “​
ប្រមុខ​​ដឹកនាំ​​នៃ​ប្រទេស​​សមាជិក​​នៃ​អង្គការ​​សហ​ប្រតិបត្តិការ​​ក្រុង​សៀងហៃ ​ហៅ​កាត់​ថា​ ​“ OCS “​ © AFP
ផ្សាយពាណិជ្ជកម្ម

02:38

សេចក្តីរាយការណ៍​របស់​ កែវ ឆាយា

កែវ ឆាយា

ពិធីសម្ពោធបានប្រព្រឹត្តទៅនៅឯវាលវង់ល្បងពិសោធន៍ឈ្មោះ​Matybulak​លើ​ដែនដី​កាហ្សាក់ស្តង់​(Kazakhstan)​ក្រោម​ស្នូរ​ប្រគំ​នៃ​ភ្លេងជាតិ​ ស្នូរ​បាញ់​សំដែង​គារវកិច្ច​នៃ​កង​កាំភ្លើង​ធំ​និង​ការ​បង្ហូត​ទង់​ជាតិ​ទាំង៦​ប្រទេស ​សមាជិក​អង្គការ​សហ​ប្រតិបត្តិការ​ក្រុង​សៀងហៃ​ហៅ​កាត់​ថា ​“ OCS “​ ពោល​គឺ​មហា​ប្រទេស​ចិន​ដី​គោក​ ប្រទេស​រុស្ស៊ី កាហ្សាក់ស្តង់ គៀកហ្ស៊ីស្តង់​តាដជីគីស្តង់​និង​អ៊ូស្បេគីស្តង់​ សូម្បី​តែ​លើក​នេះ​ឥត​មាន​ពួក​យោធា​Ouzbekistan ​ចូល​រួម​ក្តី។​ ចំណែក​សមយុទ្ធ​ផ្ទាល់​នឹង​ប្រព្រឹត្ត​ទៅ​លើក​នេះ​គឺតែ​នៅលើ​ដែនដី កាហ្សាក់ស្តង់ ​ប៉ុណ្ណោះ។

 
ចូល​រួម​ គឺមាន យោធា សរុប​ទៅ​ចំនួន ​៥.០០០នាក់​ រថក្រោះនិង​យានយន្ត​ពាសដែក ជាង ៣០០ គ្រឿង យន្តហោះ​និង​ឧទ្ធម្ភាគចក្រ ជាង​៥០​គ្រឿង។​ ជា​ការ​កត់​សំគាល់​ យន្តហោះ​និង ​ឧទ្ធម្ភាគចក្រ​ទាំងនេះ​បញ្ជូន​ទៅ ​គឺ​តែ​ដោយ​៣ប្រទេស​ប៉ុណ្ណោះ ​ពោលគឺ ​ដោយ ចិន រុស្ស៊ី កាហ្សាក់ស្តង់។​ ដោយ​ហេតុថា​ លំហាត់​សឹក​នេះ ​ប្រព្រឹត្ត​ទៅលើ​ដែនដី​ខ្លួន​បាន​ជា​ កាហ្សាក់ស្តង់ដាក់ឲ្យ​ប្រតិបត្តិការ ក៏​ទាំង​អង្គភាព​ទ័ព​មហាផ្ទៃ​របស់​ខ្លួន។
 
ថ្ងៃអង្គារ​នេះ​ ពួក​យោធា​ ចាប់ផ្តើម​ធ្វើ​ការ​ហ្វឹក​ហាត់ ដែល​នឹង​ពន្យារ​ទៅ​ចំនួន ៤​វគ្គ​ ទម្រាំ​ឈាន​ដល់​ដំណាក់​សកម្ម​នៃ​សមយុទ្ធ នៅថ្ងៃ​២៤កញ្ញា​ខាងមុខ។ ​បាន​អញ្ជើញ​ទៅដល់​វាលវង់​ល្បង ពិសោធ​ទៅ​ហើយ ​ដើម្បី​តាមដាន​អំពី​សមយុទ្ធ​រួមនោះ​ គឺរដ្ឋមន្ត្រី​ការពារ​ប្រទេស នៃ​គ្រប់​តែ​ប្រទេស​សមាជិក ​“ OCS “ ព្រមទាំង​រដ្ឋមន្ត្រី​ការពារ​ប្រទេស Azerbaidjan និង Ukraine ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍។
 
នាយក​រង​នៃ​អគ្គ​សេនា​ធិការដ្ឋាន​ កងទ័ព​រំដោះ​ប្រជាជន​ចិន ឧត្តម​សេនីយឯក​ Ma Ciav Tian ​ក្នុង​បទ​អន្តរាគមន៍​ខ្លួន​ កត់​សំគាល់​ថា បច្ចុប្បន្ន​និង​ក្នុង​ប៉ុន្មានឆ្នាំ​ទៅមុខ ​ភេរវកម្ម ​អំពើ​ឆ្ពោះ​ទៅ​ផ្តាច់​ទឹកដី ​អំពើ​ជ្រុល​និយម​ នឹង​បន្ត​ស្ថិត​នៅជា​កត្តា​ចំបងៗ​ ពាំនាំ​ជាអស្ថិរភាព​ដល់​តំបន់ ​និង​ដល់​ពិភពលោក ​វាជា​សត្រូវ​រួម​របស់​យើង។​ អ៊ីចឹង​ហើយ ​បាន​ជា​យើង​ត្រូវ​តែ​សំដែង​នូវ ​សាមគ្គី​ភាព​ធ្លុងមួយ​ហើយ ពង្រឹង​យុទ្ធ​សហប្រតិបត្តិការ ​ក្នុង​ក្របខ័ណ្ឌ​ អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ។
 
តាំង​ពី​អង្គការ​នេះ​ប្រសូត​មក​ក្នុង​ឆ្នាំ ២០០១ ​សមយុទ្ធ​លើកនេះ​ជា​លើក​ទី៥។​ លើក​ទី១​ គឺ​ កាល​ក្នុង​ឆ្នាំ ២០០៣​ ដោយ​មុន​ដំបូង​វា​ប្រព្រឹត្ត​ទៅ​លើ​ដែន​ដី​កាហ្សាក់ស្តង់​រួច​បន្ទាប់​មក​លើ​ដែន​ដី​ចិន។​ លើក​ទី២​ និង​ទី៣​គឺក្នុង​ឆ្នាំ ​២០០៥​ និង​២០០៧​ សុទ្ធ​តែ​នៅ​លើដែន​ដី​រុស្ស៊ី។​ លើក​ទី៤​ ក្នុង​ឆ្នាំ​២០០៩ ​គឺលើ​ដែនដី​រុស្ស៊ី​ផង​ ចិន​ផង។​ ហើយ​វា​តែង​មាន​ឈ្មោះ​រួម​ជា​និច្ច​ថា៖​ “បេសកកម្ម​សន្តិភាព “៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ