ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

Wikileaks ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក​ ស្តីពី​ឥទ្ធិពល​ចិន​នៅ​អាហ្រ្វិក​

media Wikileaks​ ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក​ ស្តីពី​ឥទ្ធិពល​ចិន​នៅ​អាហ្រ្វិក​ Reuters

តាម​រយៈ​កំណត់ហេតុ​សម្ងាត់​មួយ​ចំនួន​របស់​ការទូត​អាមេរិក ដែល Wikileaks បាន​ចុះផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធ​ទី ៩​ធ្នូ​ម្សិលមិញ ទីក្រុង​វ៉ាស៊ីនតោន ព្រួយបារម្ភ​ខ្លាំង នៅ​ចំពោះ​មុខ​​វត្តមាន​និង​ឥទ្ធិពល​របស់​ចិន​នៅ​អាហ្វ្រិក។ ឯកសារ​សម្ងាត់​ទាំង​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​បាន​តាមដាន​យ៉ាង​ល្អិតល្អន់ ទង្វើ និង គំរោង​សេដ្ឋកិច្ច​នានា​របស់​ចិន នៅ​លើ​ទ្វីប​អាហ្វ្រិក។

សេចក្តីរាយការណ៍​របស់ ហ្រង់-ហ្រ្វង់ស័រ តាន់​ 09/12/2010 - ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ ស្តាប់

ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន ចិន​ជា​គូ​ប្រជែង​សេដ្ឋកិច្ច​ដ៏​កាច សម្បូណ៌​ទៅ​ដោយ​ពុតត្បុត និង គ្មាន​សីលធម៌ របស់​សហរដ្ឋ​អាមេរិក នៅ​លើ​ទ្វីប​អាហ្វ្រិក។ នៅ​ក្នុង​កំណត់ហេតុ​សម្ងាត់​មួយ​ចុះ​ថ្ងៃ​ទី ២៣​កុម្ភៈ ផ្ញើ​​ទៅ​ឲ្យ​ឯកអគ្គកុងស៊ុល​អាមេរិក​ប្រចាំ​នៅ​ទីក្រុង Lagos​ប្រទេស Nigéria អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាហ្វ្រិក Johnnie Carson បាន សរសេរ​ជាអាទិ៍​ថា «ចិន​មិនមែន​ទៅ​អាហ្រ្វិក ដើម្បី​ជួយ​អាហ្វ្រិក​នោះ​ទេ តែ​ដើម្បី​ប្រយោជន៍របស់​ចិន»។

ក្នុង​ន័យ​ដូចគ្នា​អ៊ីចឹង​ដែរ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ Kenya បាន​លាត​ត្រដាង​ថា ក្រុមហ៊ុន ចិន​ជា​ច្រើន​បាន​ជូន​លុយ​ក្រោមតុ​ដល់​អជ្ញាធរ​នៃ​ប្រទេស​នេះ ដើម្បី​ទទួលបាន​ទីផ្សារ នៅ មុនពេល​ការ​ដេញ​ថ្លៃ​ម្តងៗ។ មិនតែ​ប៉ុណ្ណោះ ស្ថានទូត​អាមេរិក​ថែមទាំង​អះអាង​ថា ចិន​បាន​បង្ហូរ​ចូល​មក​ក្នុង​ប្រទេស Kenya នូវ​ផលិតផល​ក្លែងក្លាយ​ជា​ច្រើន ដើម្បី​ប្រកួត​ប្រជែង​នឹង ផលិតផល​អាមេរិក។

យ៉ាងណាមិញ អ្វី​ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​បារម្ភ គឺ​វត្តមាន​និង​ឥទ្ធិពល​របស់​ចិន​នៅ​ប្រទេស Nigéria។ នៅ​ក្នុង​កំណត់ហេតុ​សម្ងាត់​មួយ ដែល Wikileaks បាន​ចុះផ្សាយ អ្នក​ការទូត អាមេរិក បាន​អះអាង​ថា ក្នុង​ឆ្នាំ ២០០៤ ចិន​បាន​សន្យា​ថា​ជួយ​រដ្ឋាភិបាល Nigéria ដើម្បី​ជីក
អណ្តូង​ប្រេងកាត​ចំនួន​៦០០​កន្លែង នាពេល​ដែល​អាមេរិក​បាន​ជួយ​ជីក​តែ​អណ្តូង​ប្រេងកាត​ចំនួន​៥០​កន្លែង​ប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​នេះ។
 

កំណត់ហេតុ​ការទូត​របស់​សហរដ្ឋអាមេរិក​មួយ​ទៀត ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​Wikileaks ក៏​បាន​និយាយ​ដែរ​ពី​ទង្វើ​របស់​ចិន នៅ​ក្នុង​ប្រទេស Angola។ សម្រាប់​អ្នកការទូត អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ ក្រោយ​សង្គ្រាម​ស៊ីវិល Angola​ដែល​មិន​ត្រូវ​បាន​បស្ចិមលោក ជួយ​កសាង​ប្រទេស​ឡើង​វិញ បាន​ងាក​ទៅ​រក​ប្រទេស​ចិន ប្រទេស​ចិន​ដែល​បាន​បញ្ចូល​ពលករ​រាប់​ម៉ឺន​នាក់​មក​ក្នុង​ប្រទេស​អាហ្វ្រិក​មួយ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ