អានតួអត្ថបទ
តួកគី

ទស្សនកិច្ច​របស់​លោកនីកូឡា​សាកូហ្ស៊ី​នៅប្រទេស​តួកគី​

ក្រោយពី​បាន​ប្រកាស​ឲ្យដឹង​ហើយនិង​ក្រោយពី​បាន​លើក​យក​ទៅ​ដាក់នៅ​ ពេលក្រោយ​វិញ​ជាច្រើន​លើក​ច្រើនសារ​មក​ ​ នៅទី​បំផុត​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ នៅប្រទេស​តួកគី​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៥កុម្ភៈ​ឆ្នាំ២០១១។​ ក៏​ប៉ុន្តែ​ អ្នកដឹកនាំ​តួកគី​ពុំ​ពេញចិត្ត​សោះឡើយ​នឹង​ទស្សកិច្ច​ដ៏​ខ្លី​ដែល​មាន​ រយៈពេល​តែ​៥ឬ៦ម៉ោង​នោះ។ 

លោក​នាយក​រដ្ឋមន្ត្រី​តួកគី​Erdogan និង​ ​លោក​ប្រធានាធិបតី​​បារាំង​សាកូហ្ស៊ី
លោក​នាយក​រដ្ឋមន្ត្រី​តួកគី​Erdogan និង​ ​លោក​ប្រធានាធិបតី​​បារាំង​សាកូហ្ស៊ី © AFP/ERIC FEFERBERG
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តីរាយការណ៍របស់​ សៀក សារិន

ជាច្រើមខែ​កន្លងមក​ ក្រោយពី​បាន​ប្រកាស​ឲ្យដឹង​ហើយនិង​ក្រោយពី​បាន​លើក​យក​ទៅ​ដាក់នៅ​ពេលក្រោយ​វិញ​ជាច្រើន​លើក​ច្រើនសារ​មក​ ​ នៅទី​បំផុត​ទស្សនកិច្ច​របស់​លោក​នីកូឡា​សាកូហ្ស៊ី​នៅប្រទេស​តួកគី​បាន​ប្រព្រឹត្ត​ទៅ​ ដូចគេ​បាន​ក្រែង​បារម្ភ​អំពី​ភាព​រកាំរកូស​ដែលអាច​កើតមាន។​ សារព័ត៌មាន​ក្នុង​ស្រុក​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​ការខក​ចិត្ត​របស់​គេ​ចំពោះ​ទស្សនកិច្ច​ដ៏​ខ្លី​របស់​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ដែល​មាន​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៅ​រដ្ឋធានី​អង់ការ៉ា​ ​ ហើយ​សារព័ត៌មាន​តួកគី​ក៏​បាន​ផងទៀត​ថ្លែង​ដូច​លោក​នាយក​រដ្ឋមន្ត្រី​តួកគី​Erdogan ឲ្យ​ដឹង​ពី​ការពុំ​ពេញចិត្ត​របស់​ប្រទេស​តួកគី​ចំពោះ​ឥរិយាបថ​របស់​លោក​ប្រធានាធិបតី​បារាំង។

 
លោក​នាយករដ្ឋមន្ត្រី​តួកគី​Erdogan​បាន​គូស​បញ្ជាក់​ឲ្យ​ដឹងទៀតថា​ ​ ទីក្រុង​អង់ការ៉ា​ស្ដាយ​ណាស់​​ដែល​ពុំ​បាន​ទទួល​លោក​សាកូហ្ស៊ី​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​បារាំង​ ​ តែ​បែរ​ជា​បាន​ទទួល​លោក​ប្រធាន​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​G20​ទៅវិញ។​ ដោយហេតុថា​ ​ កាលពី​ឆ្នាំទៅ​ លោក​នាយករដ្ឋមន្ត្រី​តួកគី​Erdogan​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ ​ ហើយបាន​អញ្ជើញ​លោក​សាកូហ្ស៊ី​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី​វិញ។​ ក៏​ប៉ុន្តែ​ទស្សនកិច្ច​របស់​លោក​សាកូហ្ស៊ី​បាន​ត្រូវ​លើក​ជា​ច្រើនលើក​ច្រើនសារ​ ដល់​ទីបំផុត​លោក​សាកូហ្ស៊ី​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​ជា​ការ​ពុំ​សមស្រប​នឹង​កំពស់​នៃ​ចំណង​មិត្តភាព​បារាំង-តួកគី។

សូមបញ្ជាក់​ថា​ ​ ទស្សនកិច្ច​ការងារ​៥​ឬ​៦ម៉ោង​របស់​លោក​សាកូហ្ស៊ី​នៅ​ទីក្រុង​អង់ការ៉ា​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​កិច្ច​ពិភាក្សា​ពីរលើក៖
ទី១-ជាមួយ​លោក​នាយករដ្ឋមន្ត្រី​តួកគី​Erdogan។
ទី២-ជាមួយ​លោក​ប្រធានាធិបតី​Gül​ដែល​ត្រូវមាន​សន្និសីទ​រួមគ្នា​មួយ។

ប្រទេស​តួកគី​ចង់​ចរចា​ពី​ប្រធានបទ​សំខាន់ៗ​ពីរ​គឺ៖
ទី១-អំពី​ការសុំ​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។
ទី២-អំពី​ការលើក​ចេញ​ពុំ​ចាំបាច់​ឲ្យ​ប្រជាជន​តួកគី​សុំ​ទិដ្ឋាការ​ពី​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប។
ក៏​ប៉ុន្តែ​ដោយ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ បញ្ហា​ទាំងពីរនេះ​នឹង​ត្រូវ​លើក​យក​ទៅចរចា​នៅពេល​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ