អានតួអត្ថបទ
ទីបេ

សម្តេច​សង្ឃ ដាឡៃ​ឡាម៉ា ៖ ទីបេ​ដុត​សម្លាប់​ខ្លួន គ្មាន​ឥទ្ធិពល​លើ​ប៉េកាំង

យក​ភ្លើង​មក​ដុត​សម្លាប់​ខ្លួន ជា​សាធារណៈ ដែល​បណ្តា​ជន​ទីបេ​មួយ​ចំនួន តែង​ធ្វើ​កន្លង​មក ដើម្បី​ប្រឆាំង​នឹង​​អំណាច​គាប​សង្កត់​របស់​អាជ្ញាធរ​ប៉េកាំង​មក​លើ​តំបន់​ទេ មាន​​ឥទ្ធិពល​តិច​តួច​ណាស់ លើ​នយោបាយ​ចិន ! នេះ​ជា​សង្ឃ​ដីកា​របស់​សម្តេច​សង្ឃ​ ដាឡៃ​ឡាម៉ា ប៉ុន្តែ​សម្តេច​បាន​ទាមទារ​ឱ្យ​របប​ដឹកនាំ​ចិន ស្វែង​រក​ហេតុ​ផល​នៃ​ការ​បរិច្ចាគ​ជីវិត​បែប​នេះ។

សម្តេច​សង្ឃ ដាឡៃឡាម៉ា ធ្វើ​សន្និសីទ​កាសែត​នៅទីក្រុង​ស៊ីតនី​ប្រទេស​អូស្ត្រាលី
សម្តេច​សង្ឃ ដាឡៃឡាម៉ា ធ្វើ​សន្និសីទ​កាសែត​នៅទីក្រុង​ស៊ីតនី​ប្រទេស​អូស្ត្រាលី © Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ក្នុង​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​អូស្ត្រាលី ដែល​សម្តេច​​សង្ឃ​ដាឡៃឡាម៉ា បាន​សម្តែង​ មន្ទិល​សង្ស័យ​​ អំពី​ប្រសិទ្ធិភាព​នៃ​​ការ​លះបង់​ជីវិត​​របស់​បណ្តា​ជន​ទីបេ ដោយ​ការ​ដុត​សម្លាប់​ខ្លួន ដើម្បី​ប្រឆាំង​ក្រុង​ប៉េកាំង។ ប៉េកាំង ដែល​នឹង​មិន​ប្តូរ​ផ្លាស់​នយោបាយ​​ក្តោប​អំណាច​លើ​ទីបេ​ឡើយ។ ប៉ុន្តែ​សម្តេច​សង្ឃ បាន​ស្នើ​សុំ​ឱ្យ​ចិន បើក​អង្កេត​រក​មូល​ហេតុ​នៃ​​ជំងឺ​ដុត​សម្លាប់​ខ្លួន​របស់​ពលរដ្ឋ​ទីបេ និង​ឈប់​ចោទ​ប្រកាន់​អ្នក​ផ្សេង ថា​បាន​ញុះញង់​ ព្រោះ​មិន​មែន​ជា​ដំណោះស្រាយ​​ឡើយ។

 
ទោះបី​​ជា​ក្នុង​ក្រសែភ្នែក​ចិន ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា គឺ​ជា​អ្នក​លើក​ទឹក​ចិត្ត​ឱ្យ​មានការ​ដុត​សម្លាប់​ខ្លួន​ ​ក៏​ដោយ ក៏​សម្តេច​សង្ឃ​ផ្ទាល់​មិន​ដែល​ចេញ​សង្ឃដីកា​គាំទ្រ​​សកម្មភាព​នេះ​ទេ។ សម្តេច ដែល​យល់​អំពី​ភាព​អស់​សង្ឃឹម​របស់​ជនទីបេ ​បាន​ថែម​ទាំង​​​ណែ​នាំ​ឱ្យ​បញ្ឈប់​កាយ​វិការ​ដ៏​ខ្លោច​ផ្សារ​នេះ​។ ជំហរ​ដែល​​បាន​ធ្វើ​បណ្តា​បញ្ញាវន្ត​ទីបេ​ ជា​ច្រើន​មិន​ពេញ​ចិត្ត​។

ជា​សរុប​គិត​ពី​ឆ្នាំ​២០០៩​មក​ មាន​ជនទីបេ ១១៧​នាក់ បាន​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន (ភាគ​ច្រើន​ស្លាប់) ដើម្បី​​ប្រឆាំង​នឹង​ការ​គាប​សង្កត់​របស់​អាជ្ញាធរចិន។ ចិន​ ចាត់​ទុក​តំបន់​ក្រីក្រ​ទីបេ ថា​ជា​ចំណែក​មួយ​នៃ​បូរណភាព​ដែនដី​ចិន ដែល​រំដោះ​បាន​ដោយ​សន្តិភាព​នៅ​ឆ្នាំ​១៩៥០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ