អានតួអត្ថបទ
ចិន

អវកាសយានិក​ចិន បាន​ត្រឡប់​មក​​ផែនដី​វិញ​ដោយ​ជោគជ័យ

ទី​បំផុត​ទៅ អវកាសយានិក​ចិន បាន​ត្រឡប់​មក​កាន់​ផែនដី​វិញ​ដោយ​ជោគជ័យ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​នេះ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​អស់​រយៈពេល​១៥ថ្ងៃ នៅ​ក្នុង​លំហ​​អាកាស។ នេះ​គឺ​ជា​បេសកកម្ម​ដែល​មាន​រយៈ​ពេល​វែង​មួយ ដែល​ចិន​រំពឹង​ថា ខ្លួន​នឹង​អាច​សំចត​ស្ថានីយ៍​អវកាស​អចិន្ត្រៃយ៍​មួយ​បាន ក្នុង​លំហ​​នៅ​ឆ្នាំ២០២០។

អវកាសយានិក​ចិន​ទាំង​៣​ មកដល់ផែនដីវិញ​ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​បេសកកម្ម ចំនួន​១៥ថ្ងៃ​ក្នុង​លំហរ / ថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៣
អវកាសយានិក​ចិន​ទាំង​៣​ មកដល់ផែនដីវិញ​ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​បេសកកម្ម ចំនួន​១៥ថ្ងៃ​ក្នុង​លំហរ / ថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៣ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ពេល​ចុះ​មក​ដល់​ដី​ភ្លាម ថ្នាក់​ដឹកនាំ​កំពូលៗ​និង​ប្រជាជន​ចិន​មួយ​ចំនួន បាន​មក​ទទួល អវកាសយានិក​ទាំង​បីនាក់ ​យ៉ាងអធឹកធម ដោយ​ចិន​ចាត់​ទុក​ថា​នេះ ជា​ជោគជ័យ​ប្រវត្តិសាស្រ្ត​មួយ​របស់​ខ្លួន​ផ្នែក​អវកាស។ យានអវកាស​មាន​មនុស្ស​ស្នាក់​ដែល​ឈ្មោះ ស៊ីនស៊ូ​៥​បាន​ចេញ​ដំណើរ ពី​ផែន​ដី កាល​ពី​ថ្ងៃ​ទី១១​មិថុនា​កន្លង​ទៅ ក្នុង​គោល​បំនង​ស្នាក់​នៅ​និង​ស្រាវជ្រាវ​ចំនួន ១៥ថ្ងៃ ក្នុង​លំហ​អាកាស​ជុំ​វិញ​ផែនដី។

យានអវកាស​ទីប្រាំ​ដែល​មាន​មនុស្ស​ជិះរបស់​ចិន បាន​ចុះ​ចត​ដោយ​សុវត្តិភាព នៅ​ម៉ោង​៨ និង​៧នាទី​ព្រឹក​ថ្ងៃ​ពុធ​ទី២៦​មិថុនា​ម៉ោងក្នុងស្រុក ត្រូវ​នឹង​ម៉ោង ៧​និង​៧នាទី​នៅ​ក្នុង​ស្រុក​ខ្មែរ។

ទូរទស្សន៍​រដ្ឋ​ចិន​បាន​ចាក់​ផ្សាយ​រូបភាព ដ៏​រំភើប​ក្នុង​ការ​ត្រឡប់​មក​វិញ​នេះ។ ហើយ​ក្នុង​សប្តាហ៍​មុន​នេះ​ដែរ នៅ​ពេល​អវកាសយានិក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​លំហ នៅ​តាម​ទូរទស្សន៍ បាន​ចាក់​ផ្សាយ​ការ​បង្រៀន​មេរៀន​រូបវិទ្យា ដោយ​ប្រើ​រូបភាព​ពិត​ពី លំហ​តែ​ម្តង ដែល​បាន​ពន្យល់​ដោយ​អវកាសយានិកផ្ទាល់។ គេ​​បាន​បង្ហាញ​​​រូបភាព តំណក់ទឹក​និង​វត្ថុ​មួយ​ចំនួន កំពុង​តែ​អណ្ដែត​ក្នុង​លំហដែល​គ្មាន​ទំនាញ​ផែន​ដី។

ក្នុង​កំឡុង​ពេល​នោះ​គេ​ឃើញ​លោក ស៊ី ជីងពីង កំពុង​តែ​និយាយ​តាម​ទូរសព្ទ​ជា​មួយ​នឹង​អវកាសយានិក​ទាំង​បីនាក់​​ដែល​ពេល​ចុះ​មក​ដល់​ដី​ភ្លាម។ ថ្នាក់​ដឹក​នាំ​កំពូល​ចិន​រូបនេះ បាន​ប្រកាស​ថា ការ​ទៅ​កាន់​អវកាស​ជា​ក្តី​ស្រមៃ​របស់​ចិន ដែល​នេះ ជា​ការ​បង្ហាញ​នូវ​នុភាព​ដ៏​ខ្លាំង​ក្លារ​របស់​ចិន។

សូម​រម្លឹក​ថា​ចិន​បាន​បញ្ចូន​យាន​អវកាស​ដែល​មាន​មនុស្ស​ជិះ​លើក​ទីមួយ​ទៅ​ក្នុង​លំហ​​នៅ​ឆ្នាំ២០០៣។ ហើយ​មក​ដល់​ឆ្នាំ២០១១ ប្រទេស​មហាអំណាច​មួយ​នេះ បាន​សំចត​ស្នានីយអវកាស​របស់​ខ្លួន​ចំនួន​ពីរ ដោយ​ជោគជ័យ​នៅ​លំហ​ដោយ​គ្មាន​មនុស្ស​ជិះ។

ចំពោះ​ភាព​ជោគជ័យ​នេះ ថ្នាក់​ដឹក​នាំ​ក្រុម​អវកាស​ចិន ក៏​បាន​ប្រកាស​នៅ​ក្នុង​ថ្ងៃ​ពុធ​ទី២៦​មិថុនា​នេះ​ដែរ​ថា ចិន​គ្រោង​នឹង​បញ្ជូន​មន្ទី​រ​ពិសោធន៍​ចល័ត​លើក​ទីពីរ​ទៅ​កាន់​លំហ​នៅ​ឆ្នាំ២០១៥។

ស្រប​គ្នា​នឹង​កម្មវិធី​បញ្ជូន​យានអវកាស​ដែល​មាន​មនុស្ស​ស្នាក់​នៅ​នេះ​ដែរ ចិន​ក៏​កំពុង​មាន​មហិច្ចតា​របស់​ខ្លួន ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​​ឋាន​​ព្រះចន្ទ និង​ចិន​ស្រមៃ​ថា​នឹង​ក្លាយ​ជា​ប្រទេស​ទី៣ ដែល​អាច​បញ្ជូន​មនុស្ស​ទៅ​ដល់​​​ឋានព្រះចន្ទ​បន្ទាប់​ពី​អាមេរិក និងរូស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ