ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាស៊ី

ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាហ្រ្វិក​មាន​ច្រើន​ជាង​២០០​ពាន់​លាន​ដុល្លារ

media  
ប្រធានាធិបតី​ចិន ស្តាំ ចាប់ដៃ​ជាមួយ​លោកប្រធានាធិបតី​សេណេហ្កាល់ Macky Sall ឆ្វេង ដែល​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ប៉េកាំង នៅថ្ងៃ​ទី ២០ កុម្ភៈ ២០១៤ ©REUTERS/Rolex Dela Pena

ការដោះដូរ​ពាណិជ្ជកម្ម ចិន​អាហ្វ្រិក នៅឆ្នាំ ២០១៣ បាន​កើនឡើង ច្រើន ជាង​២០០​ពាន់​លាន​ដុល្លារ។ កត្តានេះ​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំមួយ​របស់​ទ្វីបអាហ្រ្វិក។ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រកាស​យ៉ាងដូច្នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​អំឡុង​ទទួល​គារវកិច្ច​លោក​ប្រធានាធិបតី​សេណេហ្កាល់ នៅ​ទីក្រុង​ប៉េកាំង។

 

នៅចំពោះ​មុខ​សមភាគី​សេណេហ្កាល់ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​បាន​ប្រកាស​ថា ទំហំ​ដោះដូរ​ពាណិជ្ជកម្ម រវាង​ចិន និង​អាហ្រ្វិក ក្នុង​ឆ្នាំ ២០១៣​កន្លង​ទៅ បាន​កើន​ឡើង ខ្ពស់ ជាលើក​ទីមួយ គឺ​ច្រើន​ជាង ២០០​ពាន់​លាន​ដុល្លារ​អាមេរិក។ ការវិនិយោគ​ដោយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ចិន នៅ​អាហ្រ្វិក​ក៏​បាន​កើនឡើងដែរ ប្រមាណ ៤៤​ភាគរយ។

តួលេខ​ទាំងនេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ការពង្រឹង​ទំនាក់ទំនង ល្អ ​ស្អិតល្មួត មិន​ឈប់ឈរ រវាង​ចិន និង​អាហ្វ្រិក។ លោក​ប្រធានាធិបតី​ចិន​បាន​បញ្ជាក់​បន្ថែម​ផងដែរ ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មីៗ​ទៀត នៅក្នុង​ចំណងយុទ្ធសាស្រ្ត​ទ្វេភាគី ចិន អាហ្រ្វិក។

នៅក្នុង​យុទ្ធសាស្រ្ត​បញ្ជាក់​ពី​ការយកចិត្ត​ទុកដាក់​របស់​ចិន ទៅលើ​អាហ្រ្វិក លោក​ស៊ី ជីនពីង នៅក្នុង​ពេល​លោក​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ចិន នៅ​ឆ្នាំ ២០១៣ លោក​បាន​ជ្រើសរើស​យក​ប្រទេស​បី នៅ​ទ្វីបអាហ្វ្រិក ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​បរទេស មុនគេ

ចិន មហាអំណាច​សេដ្ឋកិច្ច​ពិភបលោក​ទីពីរ ដែល​ខ្វល់ខ្វាយ​រក​វត្ថុធាតុ​ដើម សម្រាប់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក បាន​ពង្រឹង​វត្តមាន​របស់ខ្លួន​កាន់តែ​ខ្លាំងឡើង នៅ​លើ​ទឹកដី​អាហ្វ្រិក នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។

ថ្លែង​ទៅកាន់​ទៅ​លោកប្រធានាធិបតី​សេណេហ្កាល់ Macky Sall លោក​ប្រធានាធិបតី​ចិន​បាន​គូសបញ្ជាក់ថា សេណេហ្កាល់ ក៏ដូចជា​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត គឺ​ជា​មិត្ត បងប្អូន និង​ដៃគូ​មិន​អាច​ខ្វះបាន របស់​ចិន។

សូមបញ្ជាក់ថា នៅមុន ឆ្នាំ ២០០៥ សេណេហ្កាល់​ប្រកាស​ទទួល​ស្គាល់​តែ​តៃវ៉ាន់ មិនមែន​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ប៉ុន្តែ ចាប់តាំង​ពី​សេណេហ្កាល់ និង​ចិន​ចាប់ផ្តើម​ទំនាក់ទំនង​ការទូត ជាមួយ​គ្នា សេណេហ្កាល់​បាន​ក្លាយ​ជា​ ទីផ្សារ​ដ៏​ធំ​នៃ​ទំនិញ​របស់​ចិន។ ការនាំចេញ​របស់​ចិន សំដៅ​សេណេហ្កាល់​បាន​កើនឡើង​ជិត ២៥ភាគរយ ក្នុង​តម្លៃ ៩៨៨​លាន​ដុល្លារ។ សម្រាប់ទីក្រុង​ដាការ​វិញ ចិន​គឺ​ជា​ម្ចាស់​នាំជំនួយ ជាច្រើន សម្រាប់​ការអភិវឌ្ឍន៍។ នៅថ្ងៃ​ព្រហស្បតិ៍ សេណេហ្កាល់ និង​ចិន​ទើប​តែ​បាន​ចុះកិច្ចព្រមព្រៀង​ជាច្រើន​បន្ថែម​ទៀត ដែល​ក្នុង​នោះ​ចិន​បាន​សន្យា​ផ្តល់ជំនួយ គ្មានចំណង និង​កម្ចី ដោយ​គ្មាន​ការប្រាក់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ