ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

ថៃ​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី ឈរអោប​ដៃ​ធ្វើ​មិនឃើញ​​​ជន​ភៀស​ខ្លួនតាម​ទូក

media  
ទូក​ដឹក​ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ដែល​គេ​មើល​ឃើញ​នៅ​ចម្ងាយ​១៧​គ.ម.​ពី​ឆ្នេរ​ប្រទេស​ថៃ © Reuters

អន្តោប្រវេសន៍​​​ភូមា និង​បង់ក្លាដែស​ ​ប្រមាណមួយ​​ពាន់​នាក់​ កំពុង​ប្រឈម​មុខ​នឹង​សេចក្តី​ស្លាប់​នៅ​​កណ្តាល​មហា​សាគរ​ អត់​បាយ​អត់​ទឹក តាំង​ពីជា​ច្រើន​ថ្ងៃ​មក​ហើយ​ ដោយ​ហេតុ​តែ​អាជ្ញាធរ​ក្នុង​តំបន់ ដូច​ជា​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បាន​បដិសេធ​ ធ្វើ​មិន​ដឹង​មិន​ឮ​សម្រែក​សុំ​សង្គ្រោះ​ពី​ជន​ភៀស​ខ្លួន​តាម​ទូក​ទាំង​អស់ និង​រុញ​បន្ទុក​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​ទោះ​បី​ជា​​សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ ឱ្យ​ប្រទេស​ក្នុង​តំបន់​ចេះ​ទទួល​ខុស​ត្រូវ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដើម្បី​កុំ​ឱ្យ​មាន​សោកនាដកម្ម​ក្នុង​សមុទ្ទ​យ៉ាង​ណា​ក៏​ដោយ។

នៅ​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤​ឧសភា​នេះ ប៉ូលិស​ថៃ​បាន​ប្រកាស​រុញ​ច្រាន​​ទូក​មួយ​ដឹក​អន្តោប្រវេសន៍​ជាង​៣០០​នាក់ ដែល​នៅ​ចម្ងាយ​ប្រមាណ​ ១៧​គីឡូម៉ែត្រ​ពី​ឆ្នេរ មិន​ឱ្យ​ចូលទឹក​​ដី​ថៃទេ តែ​បាន​បំពេញ​កាតព្វកិច្ច​មនុស្សធម៌​​ ដោយ​បាន​ផ្តល់​ទឹក​និង​ចំណី​អាហារ​បន្តិច​បន្តួច ព្រោះ​សម្រាប់​អាជ្ញាធរ​ថៃ ជនអន្តោប្រវេសន៍​ទាំង​អស់​នោះ​គ្មាន​ចេតនា​ចង់​រស់​នៅទេ។

មួយ​ថ្ងៃ​មុន​នេះ​ អ្នក​ទទួល​ត្រូវ​ប៉ូលិស​​ម៉ាឡេស៊ី ដែល​សុំ​បញ្ចេញ​ឈ្មោះ ក៏​បាន​​អះអាង​ថា​បាន​​រុញ​ច្រាន​ទូកពីរ​ មាន​ដឹក​ជន​ភៀស​ខ្លួន​ប្រមាណ​៦០០​នាក់ មិន​ឱ្យ​ចូល​ដែន​ទឹក​ម៉ាឡេស៊ី​ទេ  ដោយ​យក​គំរូ​តាម​ឥណ្ឌូណេស៊ី ដែល​បាន​ច្រាន​ទូក​អន្តោប្រវេសន៍​មិន​ទទួល​ដឹង​ឮ​និង​ជួយ​កាលពី​ដើមសប្តាហ៍។

 
សូម​បញ្ជាក់​ថា​ជន​អន្តោប្រវេសន៍​តាម​ទូក​​ទាំង​អស់នោះ​សុទ្ធ​សឹង​ជា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ដែល​រត់​គេច​ខ្លួន​ពី​ភាព​ក្រខ្សត់​ និង​ការ​គាប​សង្កត់​ នៅភូមា​និង​បង់ក្លាដែល មាន​ទិស​ដៅ​ចង់​ទៅ​រួម​រស់​នៅ​​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី។ ពី​មុន​មក​ក្រុម​មេខ្យល់​តែ​ប្រើ​​​ថៃ​ជា​ស្ពាន តែ​តាំង​ពី​ក្រុង​បាងកក​បាន​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​មក អាជ្ញាធរ​សឹក​បាន​ចាត់​វិធានការ​បង្ក្រាប​​តាម​ចាប់​ក្រុម​ជួញ​ដូរ​មនុស្ស។ ថៃ​បាន​ប្រកាស​រៀប​ចំ​ជំនួប​កំពូល​​មួយ​នៅ​ទីក្រុង​បាងកក​ នៅ​ថ្ងៃ​ទី ២៩​ឧសភា ដោយ​មាន​ប្រទេស​ចំនួន​១០​ចូល​រួម ដូច​ជា អូស្ត្រាលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជា ឡាវ ភូមា វៀតណាម បង់ក្លាដែល និង​សហរដ្ឋ​អាមេរិក។ ហេតុ​ដូច្នេះ​បាន​ជា​ក្រុមរត់​ពន្ធ​មនុស្ស​បាន​សម្រេ​ច​ផ្សង​ព្រេង​​តាម​ផ្លូវ​សមុទ្ទ​ សំដៅ​ម៉ាឡេស៊ី​ឬ​ឥណ្ឌូណេស៊ី ​ម្តង។

​តាំង​ពី​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដែល​អង្គការ​អន្តរជាតិ​បាន​ទាញ​សញ្ញា​អាសន្ន​អំពី​ជោគ​វាសនា​ជន​ អន្តោប្រវេសន៍ ក្រោយ​ពី​មេខ្យល់​​បាន​បោះបង់​ទូក​ចោល​កណ្តាល​សមុទ្ទ។ ហើយ​កាលពី​ម្សិលមិញ​ សហរដ្ឋ​អាមេរិក​​បាន​ដាក់​គំនាប​ឱ្យ​ប្រទេស​ក្នុង​តំបន់​នាំ​គ្នា​​បញ្ចេញ​សកម្មភាព​ដោះស្រាយ​វិបត្តិ​​អន្តោប្រវេសន៍​តាម​ទូក ដោយ​គ្មាន​បង្អង់​។ ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Right Watch ​បាន​បរិហារ​អំពី​វប្បធម៌​មិន​អើ​ពើ​របស់​ប្រទេស​ក្នុង​តំបន់ ​និង​ស្នើ​សុំ​ឱ្យ​ឈប់​លេង​ល្បែង​រុញបញ្ហា​ដាក់​​គ្នា​​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​បែរមក​ប្រឈម​មុខ​ដោះស្រាយ​រួម​គ្នាវិញ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ