ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/08 12h00 GMT
Asia

អង្គការ​សុខភាព​ពិភពលោកទាញ​សញ្ញា​អាសន្ន​ពី​ជំងឺ​ធាត់​ជ្រុល​ក្នុង​ប្រទេសកំពុង​អភិវឌ្ឍន៍

media ចំនូន​កុមារ​ធាត់​ជ្រុល​កើន​ឡើង​ឥត​ឈប់​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ AFP/Mark Ralston

កុមារ​ក្រោម​អាយុ​៥​ឆ្នាំ កើត​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់​ បាន​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត ! នេះ​បើ​តាម​ការ​ព្រមាន​​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ទាញ​សញ្ញា​អាសន្ន​បញ្ជាក់​បន្ថែម​ទៀត​ថា ជំងឺ​ធាត់ចុក​ខ្លាញ់​នេះ​កំពុង​ផ្ទុះ​កើត​មាន​ជាពិសេស​នៅ​ក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍។

ភាព​ធាត់ចុក​ខ្លាញ់​របស់​កុមារ​ក្រោយអាយុ​៥​ឆ្នាំ មិន​ត្រូវ​បាន​ចាត់​ទុក​ជា​បញ្ហា​សុខភាព​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ​ពី​មុន​មក ប៉ុន្តែ​បើ​តាមការ​អង្កេត​របស់​អង្គការ​សុខភាពពិភពលោក រយៈពេល​ពីរ​ឆ្នាំ​ ក្នុង​១០០​ប្រទេស ​ ចំនួន​កុមារ​មាន​ជំងឺ​ធាត់​ជ្រុល​បាន​កើន​ឡើង​ស្ទើរ​មួយ​ទ្វេ​ជាពីរ​នៅ​ទ្វីប​អាហ្វ្រិក ពី​៥,៤​លាន​នាក់​នៅ​ឆ្នាំ​១៩៩៤ មក​១០,៣​លាន​នាក់​នៅ​ឆ្នាំ​២០១៤។ ចំណែក​នៅអាស៊ី គេ​ពិបាក​គុណគិត​បន្តិច ប៉ុន្តែជា​ទូទៅ​​ ​ចង្កោម​ក្មេងដែល​ចាត់​ចូល​ថា​មាន​ជំងឺ​ធាត់ចុក​ខ្លាញ់ នៅលើពិភពលោក ​ ជិត​ពាក់​កណ្តាលនៃ​កុមារ(៤៨%)  រស់​នៅ​ក្នុងទ្វីប​អាស៊ី មួយភាគ​បួន​រស់​នៅទ្វីប​អាហ្វ្រិក។

នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ គឺ​កូន​ចៅ​ក្នុង​ត្រកូលក្រីក្រ​ដែល​ប្រឈម​នឹង​គ្រោះ​ងាយ​កើត​ជំងឺ​ធាត់​នេះ ព្រោះ​របប​អាហារ​គ្មាន​លំនឹង។ ឯ​នៅ​ប្រទេស​ក្រីក្រកំពុង​អភិវឌ្ឍន៍​ គឺ​កូន​ចៅ​អ្នក​ធូរធារ​ ដែល​មាន​ហានិភ័យ​ខ្ពស់​ ព្រោះ​យល់​ថា​ការ​ធាត់​ទ្រលុក​ទ្រលន់ ជា​សញ្ញា​នៃ​សុខភាព​ល្អ។​
 
របប​ចំណី​អាហារ​មិន​ត្រឹម​ត្រូវ ការ​បញ្ចេញ​​សកម្មភាព​ធ្វើ​កីឡា​ថយ​ចុះ​ ចំណីអាហារ​ នំ​នែក ផលិត​ដោយ​គ្មាន​គោរព​បទដ្ឋាន​សុខភាព ... សុទ្ធ​សឹង​ជា​បុព្វហេតុធំៗ​នាំ​កាន់​តែ​ងាយ​​កើ​​ជំងឺ​ធាត់​ជ្រុល។ នេះ​បើ​តាម​របាយការណ៍​​ដដែល ដែល​​បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល និង​អ្នក​គ្រប់គ្រង​នយោបាយ​សុខភាពសាធារណៈទាំង​អស់​ នៅ​លើ​ពិភពលោក ពួត​ដៃ​គ្នា​ទប់​ស្កាត់​​ការ​រាតត្បាត​​នៃជំងឺ​ធាត់​ជ្រុល​នេះ។ វិធានការ​ដែល​ជា​កាយវិការ​និង​សារ​ដ៏​​សាមញ្ញ ៖ អប់រំ​ឱ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ហូបចុក ចៀស​វាង​ការ​ទទួល​ទាន​អាហារ​មាន​ខ្លាញ់​និង​ស្ករ​ច្រើន ផលិត​បែប​ឧស្សាហកម្ម​រយ អប់រំ​ឱ្យ​ស្រលាញ់​និង​ចូល​ចិត្ត​ធ្វើ​កីឡា តាមដាន​និង​អប់រំ​សតិ​អារម្មណ៍​កុមារ​ដែល​មាន​ជំងឺធាត់ជ្រុល... ពិត​ជា​មិន​គ្រប់គ្រាន់​ឡើយ។
 
អង្គការសុខភាព​ពិភពលោក​បាន​ព្រមាន​ថា បើ​គ្មាន​ការ​ទប់​ស្កាត់​​ជំងឺ​ធាត់​ជ្រុលលើ​កុមារ​ទេ ភាព​​ជឿន​លឿន​ក្នុង​វិស័យ​សុខាភិបាលដែល​បាន​ជួយ​មនុស្ស​ឱ្យ​មាន​អាយុ​យឺនយូរ នឹង​ក្លាយ​ជា​អស់​ន័យ៕​​​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ