អានតួអត្ថបទ
វៀតណាម-អំពើពុករលួយ

មាន​រឿង​អាស្រូវ​ថ្មី​មួយ​ទៀត​នៅ​ជុំវិញ​ការ​លួច​គេងបន្លំ​មូលនិធិ​ធនាគារ​

គឺ​​ជា​រឿង​អាស្រូវ​ថ្មី​មួយ​ទៀតនៅ​វៀតណាម ចាប់តាំងពី​មាន​ការ​ផ្តន្ទាទោស​ដាក់​គុក​ចំនួន​៣០ ឆ្នាំ​ទៅ​លើ​មហាសេដ្ឋី​មួយ​រូប​កាលពី​ខែ ធ្នូ​ឆ្នាំ២០១៥។ មហាសេដ្ឋី​រូប​នោះ​ដែល​ធ្លាប់​បំរើការ​នៅ​ក្នុង​ធនាគារ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស ត្រូវ​​បាន​ជាប់​ទោស​ពី​បទ​លួច​គេង​បន្លំ​លុយ​រដ្ឋ​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក​និង​ដែល​បណ្តាល​ឲ្យ​​វិស័យ​សេដ្ឋកិច្ច​ជួបប្រទះ​នឹង​ភាព​វឹកវរ​​នៅក្នុងប្រទេស។ 

បុគ្គលិកម្នាក់កំពុងពិនិត្យលុយដុល្លារអាមេរិកនៅធនាគារមួយនៅក្រុងហាណូយ
បុគ្គលិកម្នាក់កំពុងពិនិត្យលុយដុល្លារអាមេរិកនៅធនាគារមួយនៅក្រុងហាណូយ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

គឺ​​ជា​រឿង​អាស្រូវ​ថ្មី​មួយ​ទៀតនៅ​វៀតណាម ចាប់តាំងពី​មាន​ការ​ផ្តន្ទាទោស​ដាក់​គុក​ចំនួន​៣០ ឆ្នាំ​ទៅ​លើ​មហាសេដ្ឋី​មួយ​រូប​កាលពី​ខែ ធ្នូ​ឆ្នាំ២០១៥។ មហាសេដ្ឋី​រូប​នោះ​ដែល​ធ្លាប់​បំរើការ​នៅ​ក្នុង​ធនាគារ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស ត្រូវ​​បាន​ជាប់​ទោស​ពី​បទ​លួច​គេង​បន្លំ​លុយ​រដ្ឋ​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក​និង​ដែល​បណ្តាល​ឲ្យ​​វិស័យ​សេដ្ឋកិច្ច​ជួបប្រទះ​នឹង​ភាព​វឹកវរ​​នៅក្នុងប្រទេស។

 
សំណុំរឿង​អាស្រូវ​ថ្មី​​ដែល​អាជ្ញាធរ​វៀតណាម ជូន​ដំណឹង​នៅ​ថ្ងៃ​ពុធ​ទី​៣​កុម្ភៈ​ គឺ​ជា​សំណុំរឿង​មួយ​ ​​ជាប់​ពាក់ព័ន្ធ​ជា​មួយនឹង​​អតីត​ប្រធាន​ធនាគារ MHB ធនាគារដែល​ឥឡូវនេះ​ បាន​ដាក់​លាយ​​បញ្ជូល​ជាមួយ​ធនាគារ​រដ្ឋ​មួយដ៏​សំខាន់​​ឈ្មោះ Bank for Investment។ អតីត​ប្រធាន​ធនាគារ MHB នេះ ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ជាប់ចោទ ចំនួន ៩​នាក់​ដែល​ត្រូវ​បាន ​អាជ្ញាធរ​​​ចាប់​​ខ្លួន​នៅ​ក្នុង​បទ​ចោទ​ប្រកាន់ “បាន​​រំលោភ​អំណាច”​និង”​បង្ក​​ឲ្យ​រដ្ឋ​វៀតណាម ខាតបង់​ប្រាក់​​ជា​ច្រើន​លាន​ដុល្លារ”។ ជន​ជាប់ចោទ​ទាំង​៩​រូប​ខាង​លើ​នេះ អាច​នឹង​ត្រូវ​ជាប់​គុក​ចំនួន​១៥​​ឆ្នាំ​ក្នុងម្នាក់ៗ។​

គួររំលឹកថា អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ស៊ី​ជម្រៅនៅ​លើ​ប្រព័ន្ធ​ធនាគារ​​ចាប់តាំងពីឆ្នាំ ២០១១ម្ល៉េះ​ ក្នុង​គោលដៅ​ដើម្បី​​ប៉ុនប៉ង​ធ្វើការ​បោសជំរះ​ឲ្យ​អស់ អំពើ​ពុក​រលួយ​នានា​ដែល​កំពុងរីករាលដាល​ស៊ីរូង​ផ្ទៃក្នុង​​និង​ដែល​បាន​ជម្រុញ​ឲ្យ​វិស័យធនាគារ​​នេះ​ កប់​ផុង​ខ្លួន​ជ្រៅ​​នៅ​ក្នុងវិបត្តិ​ប្រាក់បំណុល។

 នៅ​ក្នុង​បោសសំអាត​លើ​អំពើ​ពុករលួយ​នេះ​ កាលពីខែ​កក្កដា​ឆ្នាំ​២០១៥ អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន លោក Nguyen Xuan son ដែល​​ជា​អតីត​ប្រធាន​នៃ​ក្រុមហ៊ុន​រដ្ឋ​មួយ​ឈ្មោះ PetroVietnam  ក្រោយបន្ទា​ប់ពី​​​ធនាគារ​ក្នុង​ស្រុក​មួយ​ឈ្មោះ​Ocean Bank កត់សម្គាល់​ឃើញ​ថា​ក្រុមហ៊ុនរបស់​លោក​ Nguyen Xuan Son ខាត​​បង់​​ទឹកប្រាក់ ​៣៨​លាន​ដុល្លារ​អាមេរិក។

អតីត​ប្រធាន​ក្រុមហ៊ុន​ PetroVietnam​ ដែលត្រូវបាន​អាជ្ញាធរចាប់ខ្លួននេះ ក៏​​ជា​អ្នក​មាន​សម្បត្តិ​ស្តុកស្តម្ភ​​ម្នាក់​​នៅ​​ក្នុង​ចំណោម​​អ្នក​មាន​​ទ្រពធន​ដ៏​សម្បើម​ជាង​គេ​​​នៅ​ក្នុង​ប្រទេស​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ