អានតួអត្ថបទ

ប៉េកាំង​ប្រដូចអ្នក​បង្ក​​ហិង្សា​នៅ​ហុងកុង​ ទៅ​នឹង​អ្នក​​ផ្តាច់​ទឹក​ដី​និយម​ជ្រុល

គេ​ត្រូវ​រង់​ចាំ​ជិត​មួយ​សប្តាហ៍​​ទើប​ឮ​ប្រតិកម្ម​របស់​​ក្រុង​ប៉េកាំង ចំពោះ​អំពើ​ហិង្សា​នៅ​ហុងកុង កាលពី​ថ្ងៃ​អង្គារ ទី ៩កុម្ភៈ ដែល​បាន​បង្ក​ឱ្យ​មានមនុស្ស​​រង​របួស​ជាង​មួយ​រយ​នាក់​។ តំណាង​​ជាន់​ខ្ពស់​ចិន បាន​ចាត់​ទុក​ការ​បង្ក​អំពើ​ហិង្សា​នោះ ថា​ជា​សកម្មភាព​បះបោរ​ផ្តាច់​ទឹក​និយម​ ដែល​មាន​និន្នាការ​​បែប​ភេរវនិយម​។

ប៉ូលិស​ហុង​កុង​ភ្ជូង​កាំភ្លើង​គំរាម​​ហ្វូង​បាតុករ​នៅហុងកុង ថ្ងៃទី ៩​កុម្ភៈ​២០១៦
ប៉ូលិស​ហុង​កុង​ភ្ជូង​កាំភ្លើង​គំរាម​​ហ្វូង​បាតុករ​នៅហុងកុង ថ្ងៃទី ៩​កុម្ភៈ​២០១៦ REUTERS/E Weekly/Fu Chun-wai
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កម្រណាស់​ដែល​អ្នក​ទទួល​ខុស​ត្រូវ​របស់​ប៉េកាំង​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ទាក់ទង​នឹង​បច្ចុប្បន្នភាព​នៅ​ហុងកុង​នោះ។ ប៉ុន្តែ​បើ​មាន​ពិត​ជា​ធ្ងន់ធ្ងរ​ហើយ ! នៅ​ថ្ងៃ​អាទិត្យ​នេះ តំណាង​ក្រុង​ប៉េកាំង​ប្រចាំ​តំបន់​ស្វ័យត​ហុងកុង លោក Zhang Xiaoming បាន​សម្តែង​ក្តី​រន្ធត់​ ចំពោះ​ព្រឹត្តិការណ៍​ហិង្សា​ ដែល​បាន​ធ្វើ​មនុស្ស​ជាង​​១រយ​នាក់​រង​របួស ក្នុង​នោះ ៩០​នាក់ជា​ប៉ូលិស។

កាលពី​ថ្ងៃ​អង្គារទី​៩​កុម្ភៈ ប៉ូលិស​ហុងកុង​បាន​ធ្វើ​ការ​បំបែក​ហ្វូង​អ្នក​​​លក់​ម្ហូបអាហារ​អនាធិបតេយ្យ តាម​ដង​ផ្លូវ​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ តែ​ដោយ​មាន​ជំនួយ​ពី​ចលនា​បាតុកម្ម ប្រតិបត្តិការនោះ​​ក៏​​​បាន​ក្លាយ​ជា​ប៉ះទង្គិច​ហិង្សា រហូត​ទាល់​តែ​ប៉ូលិស​បាញ់​រះ​ឡើង​លើ​បង្ហើល។

 
បើ​តាម​នាយក​ការិយាល័យ​ទំនាក់​ទំនង​ជា​មួយ​ចិន មាន​សមាជិក​ចលនា​បះបោរ​មូលដ្ឋាន ប្រឆាំង​នឹង​ឥទ្ធិពល​ចិន​នៅ​ហុងកុង និង​ដែល​ចង់​ទាម​ទារ​ផ្តាច់​ទឹក​ដី​​ដែន​កោះ​ហុងកុង​នេះ​ផង បានបង្កប់​ខ្លួន​​ចំណោម​ហ្វូង​បាតុករ។ “​យើង​សូម​ថ្កោល​ទោស​ក្រុម​ផ្តាច់​ខ្លួន​ជ្រុល​និយម​នេះ ដែល​បញ្ចេញ​សកម្មភាព​កាន់​តែ​ហិង្សា​ឡើងៗ និង​ដែល​មាន​និន្នាការ​កាន់​តែ​ដូច​ពួក​ភេរវនិយម”។

ចំណែក​នាយក​ប្រតិបត្តិក្រុង​ហុងកុង Leung Chun-ying បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ ថា អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​អង្គារ មិន​មែន​ជា​តំណាង​មតិសាធារណៈ​របស់​ហុងកុង​ទេ។ ពួក​នេះ​ភាគ​ច្រើន​ជាង​អ្នក​អត់​ការងារ​ធ្វើ មួយ​ចំនួន​ធំ​ជា​សកម្មជន​របស់​ក្រុម​ជ្រុលនិយម​ ការទាមទារ​នយោបាយ​របស់​ពួក​គេ មិន​មែន​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម​ហុងកុង​ឡើយ។

ហេតុការណ៍​ហិង្សាបាន​ផ្ទុះ​​ឡើង ក្នុង​ខណៈ​ដែល​ពលរដ្ឋ​ហុងកុង​ហាក់​​មាន​អារម្មណ៍​បាត់​បង់​សេរីភាពជា​លំដាប់។ ហុងកុង អតីត​ដែនដីក្រោម​អាណានិគម​អង់គ្លេស ទើប​បាន​ស្គាល់​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០១៤ ការ​បះបោរ​ធ្វើ​បាតុកម្ម​បិទ​ខ្ទប់​ក្រុង​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​រៀប​ចំ​បោះឆ្នោត​ជ្រើសរើ​សប្រមុខ​ដឹកនាំ​កោះ ឆ្នាំ​២០១៧ ​ដោយ​សេរី​និង​ជា​សកល​ គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ប៉េកាំង។ ​ប៉ុន្តែ​បាតុកម្ម​នោះ​មិន​បាន​ធ្វើ​ឱ្យ​រង្គើ​ដល់​អន្តរជាតិទេ ហើយ​ចិន​ប៉េកាំង​ក៏​មិន​បាន​ផ្តល់​សម្បទាន​អ្វី​សូម្បី​តែ​បន្តិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ