អានតួអត្ថបទ
ម៉ាល់ឌីវ-ជីហាត

ម៉ាល់ឌីវ​​ភ័យ​​​​ពី​ប្រជាជន​ខ្លួន​ដែល​រត់​ទៅ​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ពួក​ជីហាត​

នៅ​ថ្ងៃ​ចន្ទ​១៤​មីនា រដ្ឋាភិបាល​ Maldives បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ជាពន់ពេក ប្រឈមមុខ​នឹង​កំណើន​​ចំនួន​ប្រជាជន Maldives ដែល​បាន​រត់​ទៅ​ចូល​រួមប្រយុទ្ធ​នៅ​ក្នុង​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត​។ 

Mossoul ទីក្រុង​អ៊ីរ៉ាក់ដែលពួកអ៊ីស្លាមជីហាត​វាយយក​បាន​កាលពីមួយឆ្នាំមុន​
Mossoul ទីក្រុង​អ៊ីរ៉ាក់ដែលពួកអ៊ីស្លាមជីហាត​វាយយក​បាន​កាលពីមួយឆ្នាំមុន​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

លោក​Ali Nasser Mohamed រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ម៉ាល់ឌីវ បានថ្លែង​ថា “ប្រជាជន​ម៉ាល់ដីវ ប្រមាណ​ជា​៤០​នាក់ បាន​រត់​ទៅ​ចូល​រួម​ជាមួយ​ក្រុមអង្គការរដ្ឋ​អ៊ីស្លាម​ជីហាត។ ម៉ាល់ឌីវ ដែល​ជា​កោះ​តូច​មួយ​ ​មាន​ប្រជាជន​រស់នៅ​ចំនួន​តែ​៣៥​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​ប្រជាជន​ភាគ​ច្រើន​គឺ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត។​

 
នៅ​នា​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ញូវដែលី លោក​ Mohamed បាន​ថ្លែង​បញ្ជាក់​ប្រាប់​ដល់​អ្នក​កាសែត​ថា “រដ្ឋាភិបាល​ម៉ាល់ឌីវ មាន​ក្តី​ព្រួយបារម្ភ​មែនទែន​ពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ពីព្រោះ ពលរដ្ឋ​ម៉ាល់់ឌីវចំនួន​​៤០​នាក់​ហើយ​ បាន​​រត់​ទៅ​កាន់​តំបន់​ដើម​បូព៌ា​ដើម្បី​ចូលរួម​ក្នុង​សង្គ្រាម​ដ៏​អាស្រូវ​មួយ។ ​ហើយ​ម៉ាល់ឌីវ​ក៏​ដូច​ជា​ប្រទេស​សំខាន់ៗ​ផ្សេងៗ​ទៀត​ដែរ​ដែល​មាន​​ការ​រីក​លូតលាស់ តែ​បែរ​ជា​មាន​ការ​លំបាក​ស្មុកស្មាញ​នៅ​ក្នុង​ការ​ដោះស្រាយ​នៅ​លើ​បញ្ហា​នេះ​ទៅ​វិញ​។

ចំណែក អតីត​ប្រធានាធិបតី​ម៉ាល់ឌីវ លោក Mohamed Nasheed ធ្លាប់​បានព្រមាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មាន​ពលរដ្ឋ​ម៉ាល់ឌីវ​ជិត​២០០​នាក់ ប្រហែល​ជា​បានរត់​ទៅ​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​អ៊ីស្លាម​ជីហាត​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។ប៉ុន្តែ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស​ម៉ាល់ដីវ បាន​វាយ​តម្លៃ​ថា “ចំនួន​ពិតប្រាកដ វា​មាន​តិច​ជាង​ចំនួន​ខាង​លើ​នេះ។

ក៏ប៉ុន្តែ​ដោយសារ ​ប្រជាជន​ម៉ាល់ឌីវ​​ដែល​ភាគ​ច្រើន ជា​អ្នកក្រីក្រ​ពុំសូវចេះដឹង ​ពួក​គេ​ក៏​ជា​ផ្ទាំង​ស៊ីប ​​ងាយស្រួល​បំផុត​សម្រាប់​ពួក​ជីហាត​នៅ​ក្នុង​យុទ្ធនាការឃោសនា​អូសទាញ​ប្រជាជន​​ក្រីក្រ​ខ្សត់ខ្សោយ​ទាំង​នោះ​ដែរ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​ទៅ​មិញ ​ប្រទេស​ម៉ាល់ឌីវ បាន​ដាក់​ឲ្យ​ប្រើ​ច្បាប់​ដ៏​តឹងរឹង​បំផុត​មួយ​ប្រឆាំង​អំពើ​ភេរវកម្ម​ ​ដែល​សំដៅ​ជាពិសេស ​ទៅ​លើក្រុម​អ្នក​ដែល​ធ្វើការ​គាំទ្រ​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។ ក៏ប៉ុន្តែ ក្រុម​អ្នក​ប្រឆាំង​ម៉ាល់ឌីវ​ បាន​ធ្វើការ​ទិះតៀន ថា​ច្បាប់​នេះ​ ទុក​ប្រើ​ដើម្បី​បំបិទ​សិទ្ធ​សំឡេង​អ្នក​ជំទាស់​នានា​នៅក្នុង​ប្រទេស​មួយ​​ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​នយោបាយ​​ដ៏​ពុះកញ្ជ្រោល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ