អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក-ចិន

រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​​អាមេរិក​​សុំ​ឲ្យ​​ចិន​​ទប់​​សកម្មភាព​​បង្កហេតុ​​របស់​​កូរ៉េ​​ខាង​​ជើង​​

បន្ទាប់ពី​របប​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​ជា​ថ្មី​នូវ​គ្រាប់​មីស៊ីល​​​នៅថ្ងៃ​សុក្រ​១៨​មីនា​មក​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក ​Ashton Carter ​បាន​ថ្លែង​ថា​” ប្រទេស ​ចិន​អាច​​នឹង​ធ្វើ​អ្វីៗ​បាន​ច្រើន​ណាស់​ដើម្បី​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​ ​លះបង់​ចោល​នូវ​ការ​បង្ក​ហេតុ​នានា​របស់​ខ្លួន”។ ​ពីព្រោះ​​ចិន​​ មាន​ឥទ្ធិពល​ច្រើន​​បំផុត​ទៅ​លើ​​កូរ៉េ​ខាង​ជើង​ទាំង​នៅ​លើ​ទំនាក់​ទំនង​ សេដ្ឋកិច្ច​និង​ទាំង​នៅ​លើ​ភូមិសាស្ត្រ​ជាប់​ជាមួយ​កូរ៉េ​ខាង​ជើង”។ 

ប្រធានាធិបតី​ Barack Obama អមដោយ​រដ្ឋមន្ត្រីការបរទេសJohn Kerry (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងការពារជា Ashton Carte
ប្រធានាធិបតី​ Barack Obama អមដោយ​រដ្ឋមន្ត្រីការបរទេសJohn Kerry (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងការពារជា Ashton Carte Mandel Ngan / AFP
ផ្សាយពាណិជ្ជកម្ម

លោក​ Ashton Carter រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក បាន​ថ្លែងថា”​ចិន​អាច​​នឹង​មាន​មធ្យោបាយ​​ជាច្រើន​ ក្នុងការ​​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​ ​លះបង់​ចោល​ការ​បង្ក​ហេតុ​​របស់​ខ្លួន”។ លោក Ashton Carter បានគូសបញ្ជាក់ទៀតថា “​លោក​ប្រធានាធិបតី អូបាម៉ា បាន​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​ចិន​ ខិតខំ​ប្រឹងបែ្រង​រកវិធីណា​​ដើម្បី​ឲ្យ​កូរ៉េ​ខាង​ជើងបញ្ឈប់​សកម្មភាព​បង្កហេតុ​​របស់​គេ។

 
សេចក្តីថ្លែង​របស់​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​នេះ បាន​ធ្វើឡើង​បន្ទាប់​កូរ៉េ​ខាង​ជើង បាន​បាញ់​គ្រាប់​មីស៊ីល​អន្តរទ្វីប​ចម្ងាយ​មធ្យម​ចំនួន​ពីរ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​១៨​មីនា​នៅ​ក្នុងបរិបថ​មួយ​​ដែល​ភាព​តានតឹង​ផ្នែក​យោធា​កាន់​តែ​កើន​មួយ​កម្រិត​ថែម​ទៀត ក្រោយពី​កូរ៉េ​ខាង​ជើង បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ទី​៤​កាលពី​ខែ​មករា​កន្លង​មក។

មួយវិញទៀត របប​កុម្មុយនិស្ត​ព្យុងយ៉ាង តែងតែ​ធ្វើការ​គំរាម​ឥត​លោះ​ថ្ងៃ ចាប់​​តាំង​ពី​១៥​ថ្ងៃ​កន្លងមក​ហើយ ថា​ខ្លួន​នឹង​ធ្វើការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទៅ​លើ​ក្រុង​សេអ៊ូល​និង​វ៉ាស៊ីតោន ដោយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង កំពុង​ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​ក្នុង​ទ្រង់ទ្រាយ​ធំ។

ចំពោះ​សហរដ្ឋអាមេរិក មធ្យោបាយ​ដើម្បី​ទប់​កុំ​ឲ្យ​កូរ៉េ​ខាង​ជើង​អាច​បន្ត​​ការ​បង្ក​ហេតុ​ទៀត​នោះ ​គឺ​អាមេរិក​ត្រូវតែ​ចាត់​វិធានការ​បន្ថែម​កម្លាំង​ជាអាទិ៍​ឧបករណ៍​សំរាប់​ការពារ​ប្រឆាំង​គ្រាប់​មីស៊ីល​ដើម្បី​ការពារ​កងទ័ព​អាមេរិក​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន។

ទន្ទឹមនេះដែរ ក្រសួង​ការបរទេស​អាមេរិក បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង ចៀសវាង​រាល់​សកម្មភាព​​ដែល​អាច​បង្ក​​ឲ្យ​មាន​ភាព​តានតឹង​ជា​ថ្មី​ទៀត។​

ចំណែក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​វិញ​ លោក អាបេ បាន​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​សាកល្បង​មីស៊ីល​​កូរ៉េ​ខាង​ជើង​ដោយ​បាន​បន្ថែម​ពាក្យ​ថា ទីក្រុង​តូក្យូ​ ​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​នឹងពិគ្រោះគ្នា​ដើម្បី​កំណត់​វិធានការ​នានា​សំរាប់​ពេល​ខាង​មុខ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ