អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក

ព្យុងយ៉ាង​គំរាម​សងសឹក​លោកស្រី​ Park Geun-Hye ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​

នៅ​​ថ្ងៃ​​ពុធ​​២៣​​មីនា​​នេះ ​​ទីក្រុង​​ព្យុងយ៉ាង​​នៅ​​ក្នុង​​សេចក្តី​​ថ្លែងការណ៍​​មួយ​​របស់​​ខ្លួន​ បាន​​គំរាម​​លោកស្រី​​ Park Geun-Hye​ ប្រធានាធិបតី​​កូរ៉េ​​ខាង​​ត្បូង​​និង​​សហរដ្ឋអាមេរិក​​ ​ថា​​”កូរ៉េ​​ខាង​​ជើង​​នឹង​​ដឹកនាំ​​ការ​​ប្រយុទ្ធ​​មួយ​​ប្រឆាំង​​នឹង​​លោកស្រី​​ Park Geun-Hye ​​និង​​សហអាមេរិក​​ដោយ​​បាន​​បន្ថែម​​ទៀត​​ថា “​កាំភ្លើង​​ធំ​​របស់​​កូរ៉េ​​ខាង​​ជើង ​​ត្រៀម​​​រួច​​ជា​ស្រេច​​ដែរ​​ដើម្បី​​ធ្វើ​​ឲ្យ​​ការិយាល័យ​​​របស់​​លោកស្រី​ Park Geun-Hye​ ​ប្រែ​ក្លាយ​​ទៅ​​មហា​​សមុទ្រ​​អណ្តាត​​ភ្លើង​​និង​​ផេះ”។​ ​ទីក្រុង​​សេអ៊ូល​​បាន​​ប្រតិកម្ម​​តបត​​វិញ​​ភ្លាម​​ថា​ ​“កូរ៉េ​​ខាង​​​ជើង​​​ប្រើ​​ភាសា​​យ៉ាង​​កម្រោល​​និង​​គួរ​​ឲ្យ​​អស់​​សំណើច។​

លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​Park Geun-hye​ ​នាឱកាស​​ពិធី​​បុណ្យ​​មួយ​​នៅ​​ Daejeon​​ ដើម្បី​ជា​កិត្តិយស​ដល់​ទាហាន​​ជើងទឹក​កូរ៉េ​ខាង​ត្បូង​៤៦​នាក់​ស្លាប់​ថ្ងៃ​ទី​២៦​មីនា​​២០១៣​
លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​Park Geun-hye​ ​នាឱកាស​​ពិធី​​បុណ្យ​​មួយ​​នៅ​​ Daejeon​​ ដើម្បី​ជា​កិត្តិយស​ដល់​ទាហាន​​ជើងទឹក​កូរ៉េ​ខាង​ត្បូង​៤៦​នាក់​ស្លាប់​ថ្ងៃ​ទី​២៦​មីនា​​២០១៣​ REUTERS/Kim Jae-Hwan/Pool
ផ្សាយពាណិជ្ជកម្ម

គណៈកម្មធិការ​ដើម្បី​ការ​បង្រួបបង្រួម​ដោយ​សន្តិភាព​នៃ​ប្រទេស​កូរ៉េ ​ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​​កូរ៉េ​ខាង​ជើង ​បាន​ព្រមាន​ប្រាប់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ ​សេចក្តី​ថ្លែងការណ៍​ ​របស់ ​ព្យុងយ៉ាង​នេះ​ ពុំមែន​ជា ​សំដី​ឥត​បាន​ការ​នោះ​ឡើយ។

“អ្វី​ដែល​កូរ៉េខាង​ជើង ​បាន​និយាយ​​​​នោះ ​គឺ​ជា​ការ​ពិត​ ព្រោះ​កូរ៉េ​ខាង​ជើង ​ពិត​​ជា​ហ៊ាន​ធ្វើ​ដោយ​​​ឥត​ញញើត​ឡើយ​។ ហើយ ​សហរដ្ឋ​អាមេរិក​និង​លោកស្រី​ Park Geun-Hye ​នៅ​ទី​បំផុត​ ច្បាស់​​ជា​នឹង​ស្គាល់​ ​ទុក្ខវេទនា ​របស់​ពួកគេ​ដែរ​ ដោយសារ​តែ​ការ​ចចេស​មិន​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ។​

 
របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ ដែល​មាន​ទម្លាប់​តែងតែ​ធ្វើការ​វាយប្រហារ​ពាក្យ​សំដី​យ៉ាង​ខ្លាំងៗ​​​បែប​​នេះ​ ដើម្បី​ប្រឆាំង​កូរ៉េ​ខាង​ត្បូង។​ ពាក្យ​​​សំដី​កម្រោល​​របស់​កូរ៉េ​ខាង​ជើង​ខាង​លើ​នេះ​ រឹត​តែ​​ជម្រុញ​ឲ្យ​ភាព​តានតឹង​ដែល​កំពុង​រាល​ដាលស្រាប់​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ​​ឲ្យ​​កាន់តែ​​ធ្លាក់​​ចុះ​មួយ​​កម្រឹត​ទៀត ​​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​សាក​ល្បង​បាញ់គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន​​ លើក​ទី​៤​​កាលពី​ដើម​ឆ្នាំ​នេះ​មក។

ម្យ៉ាងទៀត ​សង្គ្រាម​ពាក្យ​សំដី​របស់​កូរ៉េ​ខាងជើង​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈពេល​​ដែល​​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក ​នា​បច្ចុប្បន្ន​នេះ​ កំពុង​ដឹកនាំ​នូវ​សមយុទ្ធ​រួម​គ្នា​មួយ​នៅ​កូរ៉េ​ខាងត្បូង។​

ស្របគ្នា​នេះ​ ទីក្រុង​សេអ៊ូល ​បាន​ក្រើន​រំលឹក​ ឲ្យ​របប​ព្យុងយ៉ាង បញ្ឈប់​ទៅ​ ការ​គំរាម​របស់​កូរ៉េខាងជើង​​ដែល​ទីក្រុង​សេអ៊ូល ​ចាត់​ទុក​ថា “ជា​ការ​គំរា​​ដ៏​កម្រោល​និងដ៏​គួ​ឲ្យ​អាម៉ាស់​។​លើស​ពី​នេះ ​សេអ៊ូល ​បាន​ព្រមាន​កូរ៉េ​ខាងជើង​វិញ​ថា​ កូរ៉េ​ខាងត្បូង​នឹង​ចាត់​វិធានការ​នានា​ដោយ​ផ្ទាល់​​ ដើម្បី​ធ្វើការ​សងសឹក​ប្រឆាំង​ទល់នឹង​កា​របង្ក​ហេតុ​នានា​របស់​កូរ៉េ​ខាង​ជើង​​ដែរ​​។

“​វាពុំ​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​កូរ៉េ​ខាង​ជើង​តែងតែ​ធ្វើការ​វាយប្រហារ​ដោយ​ពាក្យ​សំដី​ឥត​ថ្លៃ​ថ្នូរ​ ប្រឆាំង​ទៅ​លើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​ របស់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ស្ត្រី​ភេទ"។ នេះ​​ជា​ការ​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ របស់​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​របស់​កូរ៉េ​ខាង​ត្បូង។ ជា​ការពិត​ កន្លង​មក កូរ៉េ​ខាង​ជើង​តែង​តែ​ដៀលត្មះ​ថា​ លោកស្រី​ Park Geun-Hye ​ថា​ ជា​អ្នកស្រែ​ចំការ​ ឬ​ថា​ស្ត្រី​ពេស្យា​ ដែល​ចង់​ផ្គាប់ផ្គន់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ ជា​ដើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ