អានតួអត្ថបទ

ពលរដ្ឋ​​អាមេរិកម្នាក់​សារភាព​ពី​សកម្មភាព​ចារកិច្ច​នៅកូរ៉េខាង​ជើង

គីម ដុង ជុល ជនជាតិ​អាមេរិក​​ដើម​កំណើត​កូរ៉េ​ម្នាក់​ ជាប់ជឃុំ​ឃាំង​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង បាន​ឆ្លើយ​សារភាព អំពី​សកម្មភាព​ចារកិច្ច​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ដើម្បី​លួច​ព័ត៌មាន​សម្ងាត់​យោធា។ នេះ​បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​Kyodo និង​ចិន​ថ្មី ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រទី ២៥​មីនា ២០១៦។

គីម ដុងជុល នៅទីក្រុង​ព្យុងយ៉ាង ពេល​ធ្វើ​ការ​សារភាព
គីម ដុងជុល នៅទីក្រុង​ព្យុងយ៉ាង ពេល​ធ្វើ​ការ​សារភាព © Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ខ្លួនកាលពី​ខែ​តុលា ២០១៥  ពីធ្វើ​បទ​ចារកិច្ច នៅ​​កូរ៉េខាង​ជើង គីម ដុងជុល អាយុ​៦២​ឆ្នាំ បាន​អះអាង ​​ថា​មាន​​សញ្ជាតិ​អាមេរិក​ និង​ធ្លាប់​រស់​នៅ​រដ្ឋ​Virginia ហើយ​​មាន​ភារៈ​មក​សើប​រក​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្ងាត់​យោធា​កូរ៉េខាង​ជើង។ នៅ​ក្នុង​បទ​សម្ភាសន៍​ ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុង​ព្យុងយ៉ាង គីម ដុងជុល បាន​ស្នើ​សុំ​ការ​អធ្យាស្រ័យ និង​បន្ធូរ​បន្ថយ​​ទោស​​ពី​អាជ្ញាធរ​កូរ៉េខាង​ជើង។ គីម ដុងជុល ថែមទាំង​បាន​និយាយ​បញ្ចើចបញ្ចាល​ នៅ​ក្នុង​សារ​នោះ ស្វាគមន៍​ភាព​ជឿនលឿនខ្លាំង​​នៃ​បច្ចេកវិទ្យា និង​កម្មវិធី​​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង នា​រយៈ​ពេល​ចុងក្រោយ​នេះ។

 

បើ​តាម​សេចក្តី​ប្រកាស​របស់​​ជនកូរ៉េខាង​ជើង​ម្នាក់​ដែល​ឆ្លងមក​កូរ៉េ​ខាង​ត្បូង​ មកកាន់​ភ្នាក់ងារ​សារព័ត៌មាន​យើង កីម ដុងជុល គឺ​ជា​គ្រូ​គង្វាល​​សាសនា​កាតូលិក​ម្នាក់​ ដែល​ធ្វើការ​នៅ​ប្រទេស​ចិន និង​នៅ​សហរដ្ឋ​អាមេរិក។

អ្នកទទួល​ខុស​ត្រូវ​ផ្នែក​​ការទូត​ទាំង​ឡាយ ប្រចាំ​ក្រុង​ព្យុងយ៉ាង ទើប​បាន​ទទួល​ដំណឹង​អំពី​ការសេចក្តី​​សារភាពរបស់​ គីម ដុងជុង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ហើយ​រាល់​ពាក្យ​ពេជន៍​ ឃ្លាឃ្លោង​ដែល​លោក​គីម បាន​លើក​ឡើង​មាន​សណ្ឋាន​និង​អត្ថន័យ​ស្រដៀង​គ្នា​នឹង​ពិរុទ្ធជន​ Otto Warmbier អាមេរិក​ម្នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​កូរ៉េខាង​ជើង​ដែរ។ បើ​តាម​ប្រភព​ភ្នាក់ងារ​ព័ត៌មាន​Reuters។

សូម​បញ្ជាក់​ថា កាលពី​សប្តាហ៍​មុន កូរ៉េខាង​ជើង ទើប​បានកាត់​ទោស​ ​ លោក Otto Warmbier ជនជាតិអាមេរិក​ដែរ ​ដាក់​ពន្ធនាគារ​និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់​រយៈ​ពេល​១៥​ឆ្នាំ​ពី​បទ​បាន​លួច​​វត្ថុ​ដែល​ជា​ស្លាក​ឃោសនា​នយោបាយ​កូរ៉េខា​ងជើង។ ព្យុងយ៉ាង​ក៏​មាន​អ្នក​ទោស​ជាតិ​កាណាដាដើម​កំណើត​កូរ៉េ​​ម្នាក់​ទៀត នៅ​ក្នុង​ដៃ ដោយ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពីបទធ្វើ​​វិទ្ធង្សនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ