អានតួអត្ថបទ
ចិន-អាល្លឺម៉ង់

នៅប៉េកាំងនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ពិភាក្សា​អំពី​លក្ខន្តិកៈ​សេដ្ឋកិច្ច​ទីផ្សារ​ចិន

នៅ​ថ្ងៃ​ចន្ទ​១៣​មិថុនា នា​ឱកាស​ទស្សនៈកិច្ច​នៅ​ប៉េកាំង នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ លោកស្រី Angela Merkel ​បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang អំពីបញ្ហា​ខ្ទាស់​មួយ​ចំនួន​ដូច​យ៉ាង​បញ្ហា​ដែកថែប ជាអាទិ៍​បញ្ហា​លក្ខន្តិកៈ​ចិន​ជា​ទីផ្សារ​សេដ្ឋកិច្ច​នៅ​ក្នុង​អង្គការ​ពាណិជ្ចកម្ម​ពិភពលោក​(OMC)​ជាដើម។

លោកស្រី Angela Merkel (ឆ្វេង) និងនាយករដ្ឋមន្ត្រីចិន  Li Keqiang  នៅទីក្រុង Pékin​ ថ្ងៃទី១៣មិថុនា២០១៦
លោកស្រី Angela Merkel (ឆ្វេង) និងនាយករដ្ឋមន្ត្រីចិន Li Keqiang នៅទីក្រុង Pékin​ ថ្ងៃទី១៣មិថុនា២០១៦ REUTERS/ Wang Zhao/Pool
ផ្សាយពាណិជ្ជកម្ម

នៅ​ឱកាស​សន្និសីទ្ធ​កាសែត​រួមគ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel- លោក Li Keqiang នាយក​រដ្ឋមន្ត្រី​ចិន បាន​ប្រកាស​ជា​ថ្មី​​ទៀត ថាចិន​នៅ​តែ​បន្ត​ការ​​ទាមទារ​ឲ្យ​សហភាព​អ៊ឺរ៉ុប ​ផ្តល់​ឱ្យ​​ចិន​នូវ​លក្ខន្តិកៈ​សេដ្ឋកិច្ច​ទីផ្សារ​នៅ​មុន​ដំណាច់​ចុង​ឆ្នាំ​២០១៦​នេះ។ 

កាលពី​ខែ​មុន សភា​អឺរ៉ុប បាន​ប្រឆាំង​ចំពោះ​ការ​ទទួល​ស្គាល់​លក្ខន្តិកៈ​ចិន ជាសេដ្ឋកិច្ច​​ទីផ្សារ។​ ​សេដ្ឋកិច្ច​ទីផ្សារ​នេះ គឺ​ជា​លក្ខន្តិកៈ​​មួយ​ដែល​សហភាព​អឺរ៉ុប​ បាន​សន្យា​ផ្តល់​ឲ្យ​ទីក្រុង​ប៉េកាំង​នៅ​ដំណាច់​ឆ្នាំ​២០១៦ តែ​ដាក់​កំហិត​ឲ្យ​​ចិន គោរព​ចំពោះ​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែល​ទាមទារ​ឲ្យប៉េកាំង​ធ្វើ​កំណែ​ទម្រង់​​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន។ សូមជំរាបថា ចិន​បាន​ចូល​ជា​សមាជិក​នៃ​អង្គការពាណិច្ចកម្ម​ពិភលោក​ក្នុង​ឆ្នាំ​២០០១

សម្រាប់​អឺរ៉ុប ការ​ផ្តល់​លក្ខន្តិកៈ​សេដ្ឋកិច្ចទីផ្សារ​ឲ្យ​ដល់​ចិន​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​លែង​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​កំហិត​លើ​ការ​នាំ​ទំនិញ​ចិន​ចូល​មក​កាន់​សហភាព​អឺរ៉ុប​ទៀត​ឡើយ។​ម្យ៉ាងទៀត បញ្ហា​ស្តីពី​ការ​ប្រគល់​លក្ខន្តិកៈ​សេដ្ឋកិច្ច​ទីផ្សារ​ចិន​នេះ នឹង​ត្រូវ​ស្នងការ​អឺរ៉ុប​លើក​យក​មកពិភាក្សាគ្នា​ជា​ថ្មី​ម្តង​ទៀត​នៅ​ចុង​ខែ​មិថុនា ឬ​មួយ​ក៏​នៅ​ខែ​កក្កដា​ក្រោយ​។

 

ចំណែក​ទីក្រុង​ប៉េកាំង​វិញ បាន​វាយ​តម្លៃ​ថា”ការ​ទទួល​ស្គាល់​លក្ខន្តិកៈ​នេះ​គឺ ដោយសារតែ ចិន​បាន​ចូល​ទៅ​ក្នុង​អង្គការ​ពាណិជ្ជកម្មពិភពលោក​អស់​រយៈពេល​ដប់ប្រាំ​ឆ្នាំ​មក​ហើយ”។​

ស្របគ្នានេះដែរ នាយក​រដ្ឋមន្ត្រី​ចិន​លោក លី​គឺឈាំង បាន​ថ្លែង​បញ្ជាក់​ដែរ​ថា ចិន ក៏​មិន​ចង់​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ណា​មួយ​ឡើយ ពីព្រោះ​វា​នឹង​មិន​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​ដល់ នរណា​មួយ​ឡើយ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ