អានតួអត្ថបទ

អាស៊ី​ប៉ាស៊ីហ្វិកជា​ថ្នាំ​ប៉ូវ​ទីផ្សារ​អាវុធ​ពិភពលោក

ទីផ្សារ​លក់​អាវុធ​បាន​ស្គាល់​ការ​លូតលាស់​និង​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​កំរិត ប្រមាណ​១១,៣% នៅ​ឆ្នាំ​២០១៥ ពោលគឺ​មាន​ទំហំ​ដល់​ទៅ ៦៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ការ​កើន​ឡើង​នេះ​ ក៏​ដោយ​សារ​ភាព​ស្រេក​ឃ្លាន​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​ផ្នែក​តម្រូវការ​អាវុធ។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ឯកទេសអង់គ្លេស ឈ្មោះ​ថា ​IHS Jane’s ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​ទី ១៣​មិថុនា​ឆ្នាំ​២០១៦។

យន្តហោះ​ប្រដេញ​រុស្ស៊ី​ Sukhoï 30 ដែល​ឥណ្ឌា​កំពុង​តថ្លៃ​ចង់​ទិញ  ព្រោះ​ថោក​ជាង​យន្តហោះ​ចម្បាំង​Rafale បារាំង
យន្តហោះ​ប្រដេញ​រុស្ស៊ី​ Sukhoï 30 ដែល​ឥណ្ឌា​កំពុង​តថ្លៃ​ចង់​ទិញ ព្រោះ​ថោក​ជាង​យន្តហោះ​ចម្បាំង​Rafale បារាំង Paul GYPTEAU / AFP
ផ្សាយពាណិជ្ជកម្ម

គិត​ជា​សរុប​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល ការ​នាំ​ចូលល​អាវុធ​បាន​កើន​ឡើង​ដល់​ទៅ ៧១%​ នៅ​រវាង​ពី​ឆ្នាំ​២០០៩៨ ដល់​ឆ្នាំ​២០១៦។ ហើយ​បើ​ក្នុង​កំរិត​ពិភពលោក ទីផ្សារ​អាវុធ​បាន​កើន​ឡើង​៦,៦ពាន់​​លាន​ដុល្លារ នៅ​រវាង​ឆ្នាំ​២០១៤​និង​២០១៥។ ជា​ការ​កើន​ឡើង​យ៉ាង​ខ្ពស់ និង​យ៉ាង​ប្រសើរ​ខ្លាំង​បំផុត​ មិន​ធ្លាប់​មាន​​ឡើយ​ក្នុង​ប្រវត្តិ​ទីផ្សារ​អាវុធ​។ ២០១៥ ជា​ឆ្នាំ​ឯកទត្តកម្ម។

បើ​តាម​ការ​គូសបញ្ជាក់​​របស់​អ្នក​ឯកទេស​ IHS Jane’sអង់គ្លេស មាន​ប្រទេស​ចំនួន​បី​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្តូរ​ផ្លាស់​ទស្សនវិស័យ​ទីផ្សារ​អាវុធ នោះ​គឺ​ប្រទេស​វៀតណាម ហ្វីលីពីន និង​បង់ក្លាដែសដែល​មាន​តម្រូវ​ការ​នាំ​ចូល​អាវុធខ្លាំង។ ប្រទេស​ទាំង​នេះ​ព្រួយបារម្ភ​នឹង​ការ​ពង្រាត​ទីរបស់​ចិន​ នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។

 
ចំណែក​​កូរ៉េខាងត្បូង ដែល​ធ្លាប់​ស្ថិត​នៅ​លំដាប់​ទី​៧ និង​បាន​ឡើង​ចំណាត់​ថ្នាក់​មក​ទី​៥​នៅ​ឆ្នាំ​២០១៤-១៥ ដោយ​មាន​កញ្ចប់​ថវិកា​សម្រាប់​ទិញ​អាវុធ​ដល់​ទៅ ២២០០​លាន​អឺរ៉ូ នឹង​ក្លាយ​ទៅ​ជា​ប្រទេស​នាំ​ចូល​អាវុធ​ដ៏​ធំ​​ទី​បួន នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០១៦។ អូស្ត្រាលី​ ក៏​នឹង​បង្កើន​ការ​នាំ​ចូល​អាវុធ​ដែរ ដើម្បី​ក្លាយ​ជា​ប្រទេស​ទី​បី នៅពីក្រោយ​អារ៉ាប៊ីសាអូឌីត (លេខ​១) និងឥណ្ឌា (លេខ២) ខាង​ត្រូវការ​ទិញ​អាវុធ​ចូល​ស្រុក។​

ទីផ្សារ​អាវុធ​ នឹង​បន្ត​ស្គាល់​ការ​រីក​ចម្រើន​ខ្លាំង​ទៀត​នៅ​ឆ្នាំ​២០១៦​នេះ។ ព្រោះ​ឥណ្ឌា​ដែល​មិន​ទាន់​មាន​សមត្ថភាព​ផលិត​អាវុធ​ប្រកប​ដោយ​គុណភាព​ដោយ​ខ្លួនឯង ត្រូវ​ការ​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ ធ្វើ​ទំនើបកម្ម​វិស័យ​យោធា​ ទិញ​យន្តហោះ​ចម្បាំង នាវមុជទឹក និង​ប្តូរ​ផ្លាស់​អាវុធយុទ្ធភណ្ឌកញ្ចាស់ៗ​ចេញ​ពី​ឃ្លាំង។

ខាង​ប្រទេស​នាំ​ចេញ​វិញ អាល្លឺម៉ង់​ក្លាយ​ជា​ប្រទេស​លក់​អាវុធ​លំដាប់​ទី​បី បន្ទាប់​មក​បារាំង ​(ទី​បួន) និង អង់គ្លេស​ជាប់​លេខ​៥។ អាមេរិក​និង​រុស្ស៊ី នៅ​តែ​ជា​ប្រទេស​លក់​អាវុធ​ធំ​ជាង​បង្អស់​ទី​មួយ​និង​ទី​ពីរ​ ដដែល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ