ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាស៊ី

ក្រុមអ៊ីស្លាមជ្រុលនិយម​អាប៊ូសាយ៉ាហ្វ កាត់កជនជាតិ​​កាណាដា​ទីពីរ

media រូបថត​ចែកចាយ​ដោយ​ពួក​អាប៊ូសាយ៉ាហ្វ កំពុង​សំឡុង​​ចំណាប់​ថ្នូរ​ (រូបថត​ថ្ងៃ​ទី​២៣​កញ្ញា​២០១៤) AFP PHOTO / SITE INTELLIGENCE GROUP

អាជ្ញាធរ​ហ្វីលីពីន បាន​បញ្ជាក់​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ ថា​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម អាប៊ូសាយ៉ាហ្វ ពិត​ជាបាន​កាត់ក​ចំណាប់ថ្នូរ ​​ជនជាតិ​កាណាដាទីពីរ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ហ្វីលីពីន​ក៏​បាន​សាក​ល្បង​ផ្តល់​ហេតុផល​ជា​ច្រើន​ដើម្បី​​ការពារ​ខ្លួន ដែល​មិន​អាច​ស្វែង​រក​និង​សង្គ្រោះ​ចំណាប់​ថ្នូរ​បាន។

លោក​នាយក​រដ្ឋមន្ត្រី​កាណាដា ជា​អ្នក​បង្ហើប​ដំណឹ​ងមុន​គេ ដោយ​បាន​ប្រកាស​ថា​ លោក រ៉ូប៊ឺត ហ័ល ទំនង​ជា​ត្រូវ​សម្លាប់​បាត់​ហើយ។ បន្ទាប់​មក​ទើប​ខាង​អាជ្ញាធរ​ហ្វីលីពីន​បាន​បញ្ជាក់​ព័ត៌មាន​តាម​ក្រោយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ យោធា​ហ្វីលីពីន​បាន​អះអាង​បាន រក​ឃើញ​ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ក្បាល​ចំណាប់​ថ្នូរ នៅជិត​វិហារកាតូលិក​មួយ​នៃ​កោះ ហ្សូឡូ ដែល​ជា​ភស្តុតាង​ជាក់​ស្តែង​បញ្ជាក់​ថា​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម អាប៊ូសាយ៉ាហ្វ ពិត​ជា​បាន​កាត់​ក​សម្លាប់​ចំណាប់​ថ្នូរ​​យ៉ាង​ឃោរឃៅ​បំផុត​។

លោក Robert Hall ជនជាតិ​កាណាដា និង​ប្រពន្ធ​ជាតិ​ហ្វីលីពីន ត្រូវ​បាន​ចាប់​ខ្លួន​ជា​ចំណាប់ថ្នូរ កាលពី​ថ្ងៃទី ២១​កញ្ញា ២០១៥ នៅ​ជិត​ក្រុង​ ដាវវាវ នៃ​កោះ​មីនដាណាវ ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ជា​មួយ​នឹង​ជន​ជាតិ​កាណាដាម្នាក់​ទៀត​ឈ្មោះ John Ridsdel​ និង​ជនជាតិ​ន័រវេស​ម្នាក់​ឈ្មោះ Kjartan Sekkingstad។ លោក John Ridsdel ត្រូវ​បាន​ពួក​អាប៊ូសាយ៉ាហ្វ សម្លាប់​ដោយ​កាល​ពី​ខែ​មេសា​នៅ​ពេល​ពុំ​បាន​ប្រាក់​ថ្នូរ ​ដូច​បំណង។

មាន​ឯកទេស​ខាង​ចាប់​ជំរិត អាប៊ូសាយ៉ាហ្វ នៅ​លើក​នេះ បានទារប្រាក់​ថ្នូរ​តម្លៃ​ដូច​មុន គឺ​៥,៨​លាន​អឺរ៉ូ និង​​ព្រមាន​ថា​នឹង​សម្លាប់​ចំណាប់ថ្នូរ​ប្រសិន​បើ​មិន​ឃើញ​លុយ​មុន​រសៀល​ថ្ងៃ​ចន្ទ​ទេ។

ក្នុង​រយៈ​ពេ​ល៩​ខែ​នៃ​ការ​ចាប់​ខ្លួន​នេះ​ ប៉ូលិស​និង​ទាហាន​ហ្វីលីពីន បានសាកល្បង​តាម​រក​​ចំណាប់​ថ្នូរ​បរទេស​ ដោយ​មាន​ពង្រាយ​កម្លាំង​យ៉ាង​សន្ធឹក​សន្ធាប់​នៅ​លើ​កោះហ្សូឡូ ​ ប៉ុន្តែ​ពួក​អាប៊ូសាយ៉ាហ្វ​ នៅ​តែ​អាច​បន្លំ​និងរត់​​គេច​ទាន់​ ព្រោះប្រជាជននៅលើ​កោះដែល​​ភាគ​ច្រើន​ជា​អ៊ីស្លាមជួយ​លាក់​ ជួយ​ប្រាប់​​ព័ត៌មាន​នៅ​ពេល​ឃើញ​មាន​ទាហាន​ទៅ​ដល់​ជិតភូមិ។ បូក​ផ្សំ​នឹង​ទីតាំង​ភូមិសាស្ត្រ​អំណោយ​ផល ជា​ប្រជុំ​កោះ ជាតំបន់​ភ្នំ​ ជ្រលង​ ឆ្នេរ សម្រួល​ដល់​ការ​​រត់​គេច​ខ្លួន​ទាំង​យប់​ទាំង​ថ្ងៃ​ ទើបធ្វើ​ឱ្យ​ខូច​ការ​ជា​ញយ​ដង។ ប៉ុន្តែ​បើ​តាម​អ្នក​នាំ​ពាក្យ​ ​យោធា​ហ្វីពីលីននឹង​ប្រឹង​ឱ្យ​អស់​ពី​លទ្ធភាព​តាម​រក​ក្រុម​ចាប់​ជំរិត​នេះ គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ប៉ុណ្ណោះ។

​ជា​ក្រុម​ភេវនិយម សម្រាប់​អាមេរិក អាប៊ូសាយ៉ាហ្វ ​បាន​បង្កើត​ឡើងកាលពី​ឆ្នាំ​១៩៩០ ដោយ​មាន​ជំនួយ​ពី​បណ្តាញ​អាល់កៃដា អ៊ូសាម៉ាបិនឡាដិន​ និង​បង្ក​គ្រោះភ័យ​នៅភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន តាំង​ពី​នោះ​មក​តាម​រយៈ​ភេរវកម្ម ការ​ចាប់​ជំរិត​ និង​សម្លុតកាត់ក​ទារ​ប្រាក់ថ្នូរ ជា​របរ​រក​ស៊ី ច្រើន​ជាង​ហេតុផល​មនោគមន៍​វិជ្ជា​អ៊ីស្លាម​ជ្រុល​និយម​ទេ៕​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ