អានតួអត្ថបទ
កូរ៉េខាងជើង-កម្មវិធីនុយក្លេអ៊ែរ

តើកូរ៉េខាងជើងមានគ្រាប់បែកនុយក្លេអ៊ែរប៉ុន្មានគ្រាប់ហើយ

មជ្ឈមណ្ឌលស្រាវជ្រាវ​មួយ​របស់​អាមេរិក បាន​ប្រកាស​ឲ្យ​ដឹង​ថា នា​រយៈ​ពេល​១៨​ខែ​ចុង​ក្រោយ​​នេះ កូរ៉េ​ខាង​ជើង អាច​ផលិត​បាន​​គ្រាប់បែក​នុយក្លេអ៊ែរ​ចំនួន​៦​គ្រាប់​បន្ថែម​ទៀត​ឬ​ក៏​លើស​នេះ​ផង។ ហើយ​បើ​គិត​សរុប កូរ៉េ​ខាង​ជើង អាច​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​រហូត​ដល់ ២១​គ្រាប់​ឬ​ក៏​ច្រើន​ជាង​នេះ។ 

ប្រមុខដឹកនាំ​កូរ៉េ​ខាង​ជើង​​ គឺម​ជុនអ៊ុន​ កំពុង​តាម​ដាន​ការ​​បាញ់​បង្ហោះ​កាំជ្រួច​​ដោយ​​នាំនូ​វ​ផ្កាយ​រណបមួយ​ផង​
ប្រមុខដឹកនាំ​កូរ៉េ​ខាង​ជើង​​ គឺម​ជុនអ៊ុន​ កំពុង​តាម​ដាន​ការ​​បាញ់​បង្ហោះ​កាំជ្រួច​​ដោយ​​នាំនូ​វ​ផ្កាយ​រណបមួយ​ផង​ AFP/KCNA/AFP
ផ្សាយពាណិជ្ជកម្ម

 

​មជ្ឈមណ្ឌល​ស្រាវជ្រាវអាមេរិក​ ហ៊ានអះអែងបែបនេះ​ដោយ​ផ្អែក​ទៅ​លើ​កំណើន​បរិមាណ​សារធាតុ ភ្លុយតូនីញ៉ូម​និង​​អ៊ុយរ៉ាញ៉ូម​ដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ផលិត​នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ Yongbyon ភាគ​ខាង​ជើង​ទីក្រុង​ព្យុងយ៉ាង។

កាលពី​ចុង​ឆ្នាំ ២០១៤ មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​របស់​អាមេរិក (ISIS),​បាន​វាយតម្លៃ​ថា​កូរ៉េ​ខាង​ជើង​អាច​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​រវាង​១០​គ្រាប់​ទៅ​១៦​គ្រាប់​ប៉ុណ្ណោះ។
ចាប់តាំង​ពី​ពេល​នោះ​មក កូរ៉េ​ខាង​ជើង ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​បានបន្ថែម​រវាង​បួន​ទៅ​៦​គ្រាប់​ទៀត ហើយ​បើ​គិត​សរុប កូរ៉េ​ខាង​ជើង អាច​មាន​គ្រាប់បែក​ពី​១៣​ទៅ​២១​គ្រាប់​ឬ​ក៏​ច្រើន​ជាង​នេះ-នេះជាការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មេរិក​មួយ​កាលពី​ម្សិលមិញ។

ការគន់​គិត​បែប​នេះ គឺ ដោយ​យោង​ទៅ​លើ​ការ​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃទី​៦​មករា។

 
ម្យ៉ាងទៀត​កាលពី​សប្តាហ៍​មុន​អគ្គលេខាធិការ​នៃ​អង្គការ​ថាមពល​បរិមាណូអន្តរជាតិ AIEA បាន​ប្រកាស​ប្រាប់ ថា​បើតាម​ការ​វិភាគ​រូបភាព​ផ្កាយរណប ក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​បាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​Yongbyon។
ភស្តុតាង​នានា​​ដែល​ទីភ្នាក់ងារ (IAEA)​ បាន​ទទួល​នោះ គឺ​សុទ្ធស៊ឹង​ជា​សកម្មភាព​ដែល​ទាក់ទង​ទៅ​នឹង​ការ​ចំរាញ់​សារធាតុ​ភ្លុយតូនីញ៉ូម​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon ដូច​ជា​ចលនា​យាន្តយន្ត​ចំហាយ​ចំហាយ​នៃ​ទឹកក្តៅ​និង​ការ​ដឹកជញ្ជូន​សម្ភារៈ។

ក្នុងពេលនេះ ដោយ​គ្មាន​អ្នកជំនាញ​អាច​ចុះ​ទៅ​ដល់​ផ្ទាល់​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង គេ​អាច​តាម​ដាន​សង្តេត​កម្មវីធី​នុយក្លេអ៊ែរ​ព្យុងយ៉ាង​ដោយ​រំពឹង​តែ​រូបភាព​នៃ​ផ្កាយ​រណប​ប៉ុណ្ណោះ​-នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA
នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​វីយែន​ប្រទេស​អួទ្រិស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ