ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

២០១៥ ឆ្នាំ​សម្លាប់​​អ្នកការពារបរិស្ថាន ដ៏​ច្រើន​មិន​ធ្លាប់​មាន

media  
រូបថត​ផ្កាយ​រណប​បង្ហាញ​ពី​ការ​កាប់​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ Amnesty

មាន​យ៉ាងហោច​សកម្មជន​​​បរិស្ថាន​​ចំនួន​១៨៥​នាក់ ត្រូវ​បាន​សម្លាប់​​ នៅ​ឆ្នាំ​២០១៥ ក្នុង​ប្រទេស​ចំនួន​១៦ ដោយ​បុព្វហេតុការពារ​ទឹក​ដី​និង​បរិស្ថាន។ ពិត​ជា​មិន​ធ្លាប់​មាន​ទេ​ គិត​ចាប់​ពី​ឆ្នាំ​២០០២​មក ឆ្នាំ​ដែល​អង្គការក្រៅ​រដ្ឋាភិបាល​Global Witness បាន​ចាប់​ផ្តើមចេញ​​របាយការណ៍​​ស្តី​អំពី​ប្រធានបទ​នេះ​​មក។ បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៤ អត្រាសម្លាប់​អ្នក​ការពារ​បិរស្ថាន ​បាន​កើន​ឡើង​ដល់​ទៅ ៦០%​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​អង់គ្លេស ឈ្មោះ​ថា Globel Witness។

ប្រទេស​ដែល​គ្រោះថ្នាក់​ជាង​គេ​បំផុត​គឺ​ប្រេស៊ីល និងហ្វីលីពីន។ ​អ្នក​បរិស្ថានហ្វីលីពីន​ ៥៥​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​នោះ ២៥​នាក់​នៅ​តំបន់​មិនដាណាវ ទី​ដែល​មាន​សម្បត្តិ​ធម្មជាតិ​រ៉ែធ្យូង​ថ្ម នីគែល​និង​មាសច្រើន។ នៅ​ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៥ដដែល​ មាន​មនុស្ស​៣៣​នាក់​បាន​ត្រូវ​គេស​ម្លាប់ហើយ​ការការពារ​ព្រៃ​អាម៉ាហ្ស៊ូន បាន​ក្លាយ​ជាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុង​ឧក្រិដ្ឋជន ដែល​មាន​រកស៊ីកាប់ព្រៃ​ ដោយ​មាន​ជំនួយ​ពី​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ពុករលួយ។

 
កូឡុំប៊ី(២៦​នាក់​ស្លាប់) ប៉េរ៉ូ (១២នាក់) នីការ៉ាហ្កាយ(១២នាក់) កុងហ្កោ(១១នាក់) ក៏​សុទ្ធ​សឹង​ជា​ប្រទេស​ក៏​គ្រោះ​ថ្នាក់​ដែរ សម្រាប់​អ្នក​បរិស្ថាន។ តួលេខ​ជាក់​ស្តែង​ទំនង​ជា​អាច​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នេះ​ទៀត ព្រោះ​មាន​ឃាត​កម្ម​ជា​ច្រើន​ទៀត​ណាស់​ដែល​មិន​ត្រូវ​បាន​បំបិទ​មាត់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​ Global Witness។

បើ​តាម​ប្រភព​ដដែល មួយ​ភាគ​បួន​នៃ​សំណុំ​រឿងឃាតកម្ម​​បរិស្ថាន ពាក់​ព័ន្ធ​ នឹង​គម្រោង​រុក​រង​រ៉ែ ​២០​ករណី​ស្លាប់​ ព្រោះ​បាន​តស៊ូ​ប្រឆាំង​នឹង​ផែនការ​កសិពាណិជ្ជកម្ម។​ ជន​រង​គ្រោះ​បរិស្ថាន​៣០​នាក់​ផ្សេងទៀត បាន​ស្លាប់​​ក្នុង​បុព្វហេតុក្រាញ​ននៀល​ការពារ​ព្រៃឈើ (១៥​ករណី) ឬប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គសនី (១៥​នាក់)។

របាយការណ៍​បាន​ធ្វើ​កំណត់​សម្គាល់​ពិសេស​ អំពី​ភាព​រង​គ្រោះ​ខ្លាំង​របស់ក្រុម​ជនជាតិ​ភាគ​តិច ជា​ជនជាតិ​ដើម​រស់​នៅ​តំបន់​ដាច់ស្រយ៉ាល​ខ្លាំង ដែល​តំណាង​ឱ្យ​៤០%​នៃ​ជន​រងគ្រោះ​​សរុបប្រចាំ​២០១៥។ តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ​ ដែល​អង្គការ​បាន​​បរិហារ​អំពី​ផលប៉ះពាល់​នៃ​ផលិតកម្ម​ធនធាន​ធម្មជាតិ​ចំពោះ​សិទ្ធិមនុស្ស​និង​បរិស្ថាន។ តាមរយៈ​របាយការណ៍​នេះ អង្គការ​​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​សកម្មភាព​ជា​បន្ទាន់ ការពារ​សកម្មជន​បរិស្ថាន និង​ដាស់​តឿន​​ប្រទេស​អ្នកទិញ​ និងអ្នក​វិនិយោគអំពី​ឥទ្ធិពល​ដោយ​ផ្ទាល់​នៃ​ជំនួញ​ធនធានធម្មជាតិ​ លើ​សិទ្ធិមនុស្ស​និង​សហគមន៍៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ