អានតួអត្ថបទ
ចិន

ចិន​គ្រោង​រៀបចំ​​ដំណើរ​កម្សាន្ត​តាម​កប៉ាល់​ទៅ​កាន់​ប្រជុំ​កោះ​ Spratleys​

ប្រទេស​ចិន​គ្រោង​រៀបចំ​ឲ្យ​មាន​ដំណើរ​កម្សាន្ត​តាម​កប៉ាល់​​ទៅ​កាន់​ប្រជុំកោះ Spratleys ឲ្យ​បាន​នៅ​មុនដំណាច់​​ឆ្នាំ ២០២០ នេះ​បើ​យោង​តាម​កាសែត​ផ្លូវការ​ចិន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​២២​មិថុនា។ ប្រជុំកោះ Spratleys ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ កំពុងត្រូវ​បាន​ប្រទេស​ជិត​ខាង​​ចិន​មួយ​ចំនួន​​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសសៃក​​ដើម្បីដណ្តើម​យក​​​​កម្មសិទ្ធិ​លើ​តំបន់​នោះ​​​រៀងៗ​ខ្លួន។ 

សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន
សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន REUTERS/Kham/
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន ចាត់ទុក​​ទីប្រជុំ​កោះ Spratleys ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថា​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួនជានិច្ច​។  ហើយ ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិនថែម​ទាំង​បាន​​សាងសង់​កោះ​​សិប្បនិមិត្ត ​ជា​ច្រើន​កន្លែង​ទៀត​​នៅ​លើ​កោះ Spratley​​s ដោយ​មិន​ខ្ចី​អើ់ពើ​ចំពោះប្រទេស​ជិត​ខាង​ខ្លួន​ដូច​ជា​វៀតណាម​និង​ហ្វីលីពីន ​ដែល​ទាមទារ​ថា​តំបន់​នោះ​ជា​ដែនកម្មសិទ្ធិ​របស់​ប្រទេស​ពួក​គេ​ដែរ។​

 
ទន្ទឹមនេះ ​ភ្នាក់ងារ​ទេសចរ​ចិន​នានា បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រួច​ទៅ​ហើយ​ដើម្បី​ស្វែងរក​អតិថិជន​ណា​ដែលប្រាថ្នា​ចង់​ទៅ​ដើរ​លេង​កំសាន្ត​នៅ​កោះ Paracels ភាសា​កុកងឺ ហៅកោះ Xisha ​ដែល​​ជា​ប្រជុំកោះ​មួយ​ទៀត​នៅ​ភាគ​ខាង​ជើង​​សមុទ្រ​ចិន​ខាង​ត្បូង។ ជា​តំបន់​កោះ​ដែល​ប្រទេស​​​​វៀតណាម​ ​​ទាមទារ​ជានិច្ច​ថា​ជា​ដែន​ដី​របស់​ខ្លួន​ដែរ។ ​ម្យ៉ាងទៀត នៅ​តំបន់​ទេសចរ​នោះ គឺ​មាន​តែ​ពលរដ្ឋ​ចិន​ប្រជាមានិត​ប៉ុណ្ណោះ​គត់​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​បាន។

ចំំណែក​ដំណើរ​កម្សាន្ត​ទៅ​​ប្រជុំកោះ Spratleys វិញ ក៏​កំពុង​​តែ​ត្រូវ​បាន​គេ​ធ្វើការ​សិក្សា
ដែរ-នេះ​ជា​ការ​គូស​បញ្ចាក់​របស់​កាសែត​ផ្លូវការ​ចិន​ជា​ភាសា​អង់គ្លេស​ឈ្មោះ China Daily នៅ​ថ្ងៃ​ពុធ​២២​មិថុនា។​ កាសែត​ China Daily ដែល​បាន​ដកស្រង់​ចេញ​ពី​ឯកសារ​ មួយ​ផ្សព្វ​ផ្សាយ​ដោយ​អាជ្ញាធរ​ខេត្ត​ហៃណាន់ ។ ​ហៃណាន់ ខេត្ត​កោះ​​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេសចិន​​​និង​ក៏​​ជាទី​ដែល​កប៉ាល់​នឹង​ត្រូវ​ចេញ​ដំណើរ​។ យោងតាម​កាសែត​ដដែល​នេះ  អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ទទួល​បន្ទុក​ក្នុងវិស័យ​ទេសចរ​​នៅ​​ហៃណាន់ បាន​​អះអាង​ដែរ​ថា ប្រជុំ​កោះ​ ​Spratelys នេះ គឹ​ជា​គោលដៅ​ទេសចរ​ថ្មី​មួយ​របស់​ប្រទេស​ចិន។​

ចំណែក អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​វិញ ក៏បាន​បញ្ជាក់ដែរ​ថា” ខ្លួន​ពុំ​បាន​ដឹង​ព័ត៌មាន​អ្វី​ទេ​ពី​គម្រោងការ​នេះ" ​ដោយ​គ្រាន់តែបាន​អះអាង​​បញ្ជាក់​វិញ​​ថា “គម្រោងការ​រៀបចំ​ដំណើរ​កំសាន្ត​ទៅ​កាន់​ប្រជុំកោះ Spratelys នេះ វា​ក៏​ពុំមែន​ជា​ការ​អ្វី​ចំឡែក​នោះ​ទេ ពីព្រោះ​ Spratelys  ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ខេត្ត Hainan"។

គួររំលឹកថា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេនិង​ហ្វីលីពីន ​សុទ្ធស៊ឺង​ជា​បណ្តា​ប្រទេស​ដែល​​កំពុង​តែ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​ការ​ដណ្តើមទាមទារទឹកដី​នៅ​ទីប្រជុំកោះ Spratelys ​រៀងៗ​ខ្លួន៕ ​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ