ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

អាមេរិក​ព្រម​ឱ្យ​ឥណ្ឌូណេស៊ីភ្ជាប់​ការ​ហោះហើរ​ត្រង់​ពី​ហ្សាការតា​ទៅ​អាមេរិក

media អ្នក​ដំណើរ​កំពុង​តម្រង់ជួរ​នៅ​បញ្ជរ​អាកាសយានដ្ឋាន Soekarno-Hatta Airport ក្រុង​ហ្សាការតា © Reuters

បន្ទាប់​ជាប់​បម្រាម​អស់​ជិត​មួយ​ទសវត្សរ៍ ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី ទើប​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាមេរិក នៅ​ថ្ងៃ​នេះ ឱ្យ​ធ្វើ​ការ​​ ​​ហោះហើរ​ជា​ថ្មី ដឹក​ជញ្ជូន​អ្នក​ដំណើរ ទៅ​​ចុះ​ចត​លើ​ទឹក​ដី​អាមេរិក​បានឡើង​វិញ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ចន្ទ​ទី ១៥​សីហា។

នៅ​ក្នុង​លិខិត​មួយ​ ដែល​បញ្ជូន​មក​កាន់​​ភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌូណេស៊ី អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ចរាចរណ៍​ផ្លូវ​អាកាស​អាមេរិកបាន​អះអាង​ថា កំរិត​រក្សាសុវត្ថិភាព​​អាកាសចរណ៍ឥណ្ឌូណេស៊ី​​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ព្រមទាំង​បំពេញ​បាន​បទ​ដ្ឋាន​សន្តិសុខ​អន្តរជាតិ​។ 

“ចាប់​ពី​ថ្ងៃ​នេះ​ទៅ គ្រប់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី អាច​ធ្វើ​ការ​ហោះហើរ​ចូល​ទឹក​ដី​អាមេរិក​បាន” នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌូណេស៊ី ​លោក ស៊ូប្រាសេត្យូ  Suprasetyo។ ការ​បើក​ផ្លូវ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី អាច​ភ្ជាប់​ការ​ហោះហើរ​​ទៅ​អាមេរិក​ឡើង​វិញ គឺ​ជា​ដំណឹង​ល្អបំផុត​សម្រាប់​វិស័យ​អាកាសចរណ៍​ស៊ីវិល​ផង និង​ជា​ផ្តល់​ទំនុក​ចិត្ត​ដល់​សាធារណជន​អ្នក​ដំណើរ​ទូទៅផង។

សូម​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​២០០៧​មក ដែល​សហរដ្ឋ​អាមេរិក​បាន​ហាមឃាត់​មិន​ឱ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី ហោះ​ចូល​ក្នុង​ទឹក​ដី​ខ្លួន​ទេ ព្រោះ​​តែ​​ឥណ្ឌូណេស៊ី​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​បទ​ដ្ឋាន​​សុវត្ថិភាព​និង​សន្តិសុខ​អាកាសចរណ៍។ នៅ​សម័យ​នោះ សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី ដូច​អាមេរិក​ដែរ ប៉ុន្តែ​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ក្រោយ​មក ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី ដូ​ច​យ៉ាង ក្រុមហ៊ុន Garuda ​Indonesia និង​ ក្រុមហ៊ុនអាកាសចរណ៍​ ឡូសកូស AirAsia សាខា​របស់​ឥណ្ឌូណេស៊ី តែ​មាន​ក្រុមហ៊ុន​មេ​នៅ​ម៉ាឡេស៊ី អាច​ហោះហើរ​មក​អឺរ៉ុប​បាន។

គ្រាន់​តែ​បាន​ទទួល​ដំណឹង​អាមេរិក​លើក​បម្រាម​ចេញ​ភ្លាម ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី​មួយ​​ចំនួន​បាន​បង្ហាញ​ចេតនា​ចង់​បើក​ជើង​ហោះហើរ​ទៅអាមេរិក​ភ្លាម។ ក្រុមហ៊ុន ហ្ការ៉ូដា នឹង​ចាប់​ផ្តើម​បង្កើត​ជើង​ហោះហើរ​ត្រង់​ ពី​ក្រុង​ហ្សាការតា ទៅ​អាមេរិក និង​បង្កើន​ជើង​ហោះហើរ​អន្តរជាតិ​ផ្សេង​ទៀត មាន​ជា​អាទិ៍​ការ​ហោះហើរ​មក​ក្រុង​ឡុងដ៍ ឬ​ក្រុង​អាំស្ទែរដាំ។ កាលពី​ខែមេសា​កន្លង​ទៅ ហ្ការ៉ូដា បាន​បញ្ជា​ទិញ​យន្តហោះ​អ៊ែរបូស អា ៣៣០ ចំនួន​១៤​គ្រឿង ក្នុង​តម្លៃ​ទឹក​ប្រាក់ ជាង​៤ពាន់​លាន​ សម្រាប់ការ​ហោះហើរ​រយៈ​ឆ្ងាយ​ ឆ្លង​ទ្វីប៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ