អានតួអត្ថបទ
ប៉ាគីស្ថាន-រុស្ស៊ី

សមយុទ្ធ​រួមគ្នា​រវាង​ប៉ាគីស្ថាន​និង​រុស្ស៊ី ជាលើកទី១ ពីថ្ងៃ​២៤កញ្ញាដល់​១០តុលា​

ប៉ាគីស្ថាន​និង​រុស្ស៊ី ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​លើក​តំបូង​ចាប់​ពី​ថ្ងៃ​ទី​២៤​កញ្ញា​​នេះ​ទៅ នៅ​ខណៈ​ពេល​ដែល​ប៉ាគីស្ថាន​និង​ឥណ្ឌា កំពុង​មាន​​​ភាព​តានតឹង​នឹង​គ្នា​​កាន់​តែ​ធ្ងន់ធ្ងរឡើងៗ-នេះបើយោង​តាម​ការ​ជូន​ដំណឹង​របស់​កងទ័ព​ប៉ាគីស្ថាន ​នៅ​ថ្ងៃ​សុក្រ​២៣​កញ្ញា។

ទាហាន​​ឥណ្ដា​ម្នាក់​​កំពុង​​ប្រតិបត្តិការ​យាមល្បាត​នៅ​​ថ្ងៃទី​១៨​កញ្ញា​ក្បែរខ្សែបន្ទាត់​ត្រួតពិនិត្យ​​មួយ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​
ទាហាន​​ឥណ្ដា​ម្នាក់​​កំពុង​​ប្រតិបត្តិការ​យាមល្បាត​នៅ​​ថ្ងៃទី​១៨​កញ្ញា​ក្បែរខ្សែបន្ទាត់​ត្រួតពិនិត្យ​​មួយ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ AFP
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធរួម​គ្នា​រវាង​ប៉ាគីស្ថាន​និង​រុស្ស៊ី​ ដែល​​​​គ្រោង​ទុក​ជា​យូរ​ពេល​​មក​ហើយ​នោះ ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៤​កញ្ញា​នេះរហូតដល់ថ្ងៃទី១០តុលាខាងមុខ។​ ជា​សមយុទ្ធមួយ​​ដែល​​​គេ​មើល​ឃើញ​ថា ជា​ការ​ខិត​ចូល​ជិតរក​​គ្នា​​រវាង​​ប៉ាគីស្ថាន​និង​រុស្ស៊ីនៅលើ​ផែនការ ​ការពារ​ជាតិ​​ រវាង​​ប៉ាគីស្ថាន​និង​រុស្ស៊ី​​ដែល​ប្រទេស​​ទាំង​ពីរ​ បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ "កិច្ច​សហ​ប្រតិបត្តិការ​​យោធា​មួយ"​នៅ​​ឆ្នាំ ​២០១៤។

ក្រោយ​ពេល​កងទ័ព​ជើង​អាកាស​​ប៉ាគីស្ថាន បាន​ធ្វើ​សមយុទ្ធ​យ៉ាង​គគ្រឹក​គគ្រេង​នាប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជាអាទិ៍​យន្តហោះ​ចម្បាំង​ប៉ាគីស្ថាន បាន​ធ្វើការ​ចុះ​ចត​នៅ​តាម​លើ​ដងផ្លូវ Highway នៅ​ចន្លោះ​រវាង​ក្រុង Islamabad និង​ក្រុង Lahore កងទ័ព​ជើង​គោគ​រុស្ស៊ី​ ក៏បាន​ធ្វើ​ដំណើរ​មក​ដល់​ប៉ាគីស្ថាន​ដែរ។

យោងតាម​អ្នកវិភាគ​របស់​យោធា​ប៉ាគីស្ថាន សមយុទ្ធ​​ទាំងនេះ ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​អំពី​ចំណង់​មូស្គូ​នៅក្នុង​​ការ​​ពង្រីក​ឥទ្ធិពល​យោធា​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​ខាង​ត្បូង។ ចំពោះ​អ្នក​វិភាគ​រូបនេះ វាគឹ​ជា​រឿង​ធម្មតា​​ទេ​ដែល​ប៉ាគីស្ថាន ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​នឹង​​រុស្ស៊ី ​ពីព្រោះ​បច្ចុប្បន្ន​នេះ ឥណ្ឌា បាន​ងាក​រេបែរ​​ទៅ​រក​សហរដ្ឋអាមេរិកដែរ។​

គួរបញ្ជាក់ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​កងទ័ព​អាកាស​ប៉ាគីស្ថាន បាន​ធ្វើ​​សមយុទ្ធ​មួយ​ដែរ​ក្រោម​ឈ្មោះ​ថា​ « Highmark» ​ដោយ​បាន​បិទ​ផ្លូវ ​Highway ​​ជា​ច្រើន​កំណាត់​នៅ​ក្រៅ​រដ្ឋធានី​ ដើម្បី​​រៀបចំ​​ទុក​ឲ្យ​យន្តហោះ​ចំបាំង​របស់​ខ្លួន​ជា​ច្រើន​គ្រឿង​ធ្វើការ​ចុះចត​ជា​លើក​ទី​មួយ​​ចាប់​តាំង​ពី​រយៈពេល​៦​ឆ្នាំ​កន្លង​មក​នេះ។

ហើយ​នៅ​មុន​នេះ​បន្តិច កងទ័ព​ប៉ាគីស្ថាន បាន​បិទ​ដែន​អាកាស​នៅ​លើ​តំបន់​Gilgit-Baltistan ភាគខាង​ជើង​ប្រទេស​ ដែល​ស្ថិត​នៅ​ជាប់​នឹង​តំបន់​Cachemire។ សមយុទ្ធ​នា​ពេល​នោះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ពេល​ដែល​ឥណ្ឌា​និង​ប៉ាគីស្ថាន កំពុង​តែ​មាន​ភាពតាន​តឹង​នឹង​​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ ចាប់តាំង​ពី ​២​ខែ​កន្លង​មក​ហើយ បន្ទាប់ពី​មាន​ការ​វាយប្រហារ​មួយ​ប្រឆាំង​ទៅ​លើ​មូលដ្ឋាន​របស់​ឥណ្ឌា​មួយ​នៅ​តំបន់​Cachemire ។ នៅ​លើ​ការ​វាយ​ប្រហារ​នេះ ទីក្រុង​Delhi បាន​ចោទ​ថា Islamabad បាន​លួច​ជួយ​ដោយ​សម្ងាត់​ដល់​ពួក​មេ​ក្លោង​​ដែល​ជា​អ្នក​បង្ក​ការ​វាយ​​ប្រហារ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ