អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន​ត្រៀមខ្លួនស្រេច​ក្នុងការធ្វើសមយុទ្ធរួមគ្នាជាមួយចិននិងរុស្ស៊ី​

ប្រធានាធិបតី​ហ្វីលីពីន លោក ឌុយទែរតេ បាន​ថ្លែង​ប្រាប់​ថា ហ្វីលីពីន ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​ប្រទេស​ចិន​និង​រុស្ស៊ី។ លោក​ឌុយទែរតេ ថែម​ទាំង​និយាយពាក្យ​ច្រំ​ដែល​ៗ​ថា ​ល្បែង​សង្គ្រាម​ជាមួយ​អាមេរិក​ ប្រហែល ជា​ពុំ​មាន​ទៀត​ឡើយ។ 

Tổng thống Philippines Rodrigo Duterte phát biểu nhân lễ kỷ niệm ngày thành lập đội Tuần duyên Philippines, ngày 12/10/2016.
Tổng thống Philippines Rodrigo Duterte phát biểu nhân lễ kỷ niệm ngày thành lập đội Tuần duyên Philippines, ngày 12/10/2016. REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

លោក​ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន​ ដែល​ប្រកប​ទៅ​ដោយ​ភាព​ដ៏​ចម្រូង​ចម្រាស​ខ្លាំង​ទាំង​នៅ​ក្នុង​​​ប្រទេស​និង​​​​ក្រៅ​ប្រទេស​រូប​នេះ ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​​ប៉េកាំង​ចំនួន​៤​ថ្ងៃ បាន​ថ្លែង​​ប្រាប់​ដល់​​បណ្តាញ​ទូទស្សន៍​ហុងកុង​មួយ​ឈ្មោះ​ Phoenix ថា”ដំណើរ​​ទស្សនកិច្ច​នេះ ​មាន​គោលដៅ​​លំអរ​​ដើម្បី​លំអរ​ទំនាក់​ទំនង​ទ្វេរ​ភាគី ​Manille និង​Pékin ឲ្យ​បាន​ប្រសើរ​ឡើង​វិញ បន្ទាប់ពី​បាន​ធ្លាក់ចុះ​ដុនដាប​ដោយ​សារតែ​​ជម្លោះ​នៅ​ក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង។​

 
ឆ្លើយ​តប​នឹង​សំណួរ​របស់​ទូរទស្សន៍​ហុងកុង Phoenix ​​ថា​តើ​លោក​មាន​គម្រោង​រៀបចំ​សមយុទ្ធ​រួម​គ្នា​ជា​មួយ​នឹង​ប្រទេស​ចិន​និង​រុស្ស៊ី​ដែរ​ឬ​ទេ?  លោក​ប្រមុខរដ្ឋ​ហ្វីលីពីន​ដ៏​ចម្លែក​​​មួយ​រូប​នេះ បាន​ឆ្លើយ​ថា​បាទ​​តប​វិញ​យ៉ាង​ញាប់​មាត់​ ​ថា​ពិត​ជា​មាន​គម្រោង​នោះ​មែន តែ លោក​ក៏​បាន​ឆ្លៀត​ឱកាស​នេះ ដើម្បី​និយាយ​ដាក់​​ផ្កែផ្កា​ឲ្យ​​​អាមរិក​មិន​តិច​ទេ​​ដោយ​អះអាងថា​លោក​បាន​ផ្តល់​ឱកាស​ឲ្យ​គ្រប់​គ្រាន់​​ហើយ​សំរាប់​អាមេរិក​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយទាហាន​ហ្វីលីពីន។ លោក ឌុយទែរតេ ថែម​ទាំង​​​និយាយ​ពាក្យ​ច្រំ​ដែលៗ ថា​” គាត់​លែង​អនុញ្ញាត​ឲ្យ​មាន​សមយុទ្ធ​រួម​គ្នា​ជាមួយ​អាមេរិក​ទៀត​ទេ -អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ចំបង​មួយ​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​ហ្វីលីពីន​និង​​ក៏​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់​ហ្វីលីពីន​ផងដែរ។​

យោងតាម លោក ឌុយទែរតេ “សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​និង​ហ្វីលីពីន​នេះ​​ បាន​បិទ​បញ្ចប់​​កាលពី​សប្តាហ៍​មុន​​។ ហើយ​វត្តមាន​នៃ​​សមយុទ្ធ​នេះ គឺ​ដោយសារ​តែ​ហ្វីលីពីន​ បាន​គ្រោង​ទុក​យូរ​ពេល​មក​ហើយ និង​ម្យ៉ាង​ទៀត គឺ​ដោយសារ​តែ​​លោក​​ ​ក៏​ពុំ​ចង់​អោយ​​ទាហាន​ហ្វីលីពីន​មាន​ការ​​អាម៉ាស​មុខ​ដែរ។​​

ចាប់តាំង​ពី​បាន​ឡើង​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​តាំង​ពី​ខែ​មិថុនា​កន្លង​មក លោក ឌុយទែរតេ បាន​ធ្វើការ​ផ្លាស់​ប្តូរ​​នយោបាយ​បរទេស​របស់​ហ្វីលីពីន​​យ៉ាង​សម្បើម​ និង​បាន​​​ងាក​ទៅ​​អែបអប​យកចិត្ត​យក​ថ្លើម​ជាមួយ​​ចិន​និង​រុស្ស៊ី​ទៅ​វិញ ​ដោយ​សុខចិត្ត​បោះ​បង់​ចោល​​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ធ្លាប់​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ហ្វីលីពីន​​តាំងពី​ប្រពៃណី​យូរ​យា​​មក​ហើយ។ មូលហេតុ គឺ​ដោយសារ​តែ​លោក​ឌុយទែរតេ មាន​ការក្រេវក្រោធ​យ៉ាង​ខ្លាំងក្លា​ជាមួយ​នឹង​អាមេរិក ពីព្រោះ អាមេរិក បាន​ទិតៀន​រិះ​គន់​យ៉ាង​ចាស់ដៃ​ នយោបាយ​ធម៌ក្តៅ​និង​អសីលធម៌​របស់​លោក ឌុយទែតេ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញាន​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​សន្ធឹកសន្ធាប់។

ផ្ទុយទៅវិញ លោក ប្រមុខ​រដ្ឋ​ហ្វីលីពីន បែរ​ជា​លើក​សរសើរ​​ចំពោះ​ជំហរ ទីក្រុង​ប៉េកាំង​និង​ម៉ូស្កូ​ទៅវិញ ពីព្រោះ​យោង​តាម​យោបល់​លោក ចិន​និង​រុស្ស៊ី បាន​បង្ហាញ​ពី​សក្ខីភាព​មួយ​ដែល​បញ្ជាក់ពី​ការ​គោរព​​ចំពោះ​នយោបាយ​របស់​ប្រទេស​ហ្វីលីពីន​៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ