អានតួអត្ថបទ
ភូមា-អ.ស.ប.

ភូមា​ត្រូវ​​ធ្វើ​​ការងារ​​ឲ្យ​​បាន​​ពេញ​​ទំហឹង​​ដើម្បី​​​កសាង​​​ប្រជាធិបតេយ្យដ៏​ពិតប្រាកដ​​​មួយ”

ភូមា​កំពុង​ជួប​ការ​លំបាក​ច្រើន​​នៅ​ក្នុង​ការកសាងប្រទេស​​​​​​ប្រជាធិបតេយ្យ​​​ពេញ​លេញ​មួយ​​​​ បន្ទាប់​​ពី​បាន​​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​នៃ​របបសឹក​ជាង​កន្លះ​សតវត្សរ៍​​មក​។ នេះ​ជា​ការ​លើក​បញ្ជាក់​របស់​លោកស្រី​អ៊ុង សាន​ស៊ូជី ថ្នាក់​​ដឹកនាំ​ស្រប​ច្បាប់​​​ភូមា​នៅ​​ថ្ងៃ​​ពុធ​​ម្សិលមិញ​នា​ឱកាស​​បំពេញ​ទស្សនៈកិច្ច​​ផ្លូវការណ៍នៅ​​ប្រទេស​ឥណ្ឌា។ 

Aung San Suu Kyi doit notamment rencontrer le vice-président Biden et le secrétaire d'Etat John Kerry.
Aung San Suu Kyi doit notamment rencontrer le vice-président Biden et le secrétaire d'Etat John Kerry. REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការទូត​ភូមា បានថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញនថា “​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ យើង​កំពុង​តែ​ជួប​នឹង​ការ​លំបាក​ច្រើន​នៅ​ក្នុង​ការ​រៀបចំ​កសាង​​វប្បធម៌​ប្រជាធិបតេយ្យ​ពេញលេញ​មួយ-នេះ​ជា​ប្រសាសន៍​របស់​​លោក​ស្រី ​អ៊ុង​ សាន​ស៊ូជី នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​​​នៅ​ឱកាស​​បំពេញ​ទស្សនៈកិច្ច​​នៅ​​ឥណ្ឌា។

ម្យ៉ាងទៀត បន្ទាប់ពី​ជំនួប​ប្រាស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi រួចមក ថ្នាក់​ដឹកនាំ​ភូមា​នេះ ដែល​មាន​​សុទិដ្ឋិនិយម​នៅ​ក្នុង​ការ​កសាង​ប្រទេសជាតិ​ខ្លួន​ បាន​អះអាង​ទៀត ថា"​ទោះបី​ជា​ភូមា​ត្រូវ​ប្រឈម​មុខ​នឹង​​បញ្ហា​គ្រប់​ជំពូក​ក្តី ក៏​ភូមា​នៅ​តែ​អាច​ដណ្តើមយក​ជ័យ​ជំនះ​នេះ​​បាន​​នៅ​​​ថ្ងៃ​​មុខ​ ពីព្រោះ​​ប្រជាជន​ភូមា ​មាន​មនៈសិការ​និងឆន្ទះ​ដ៏​ស្រួចស្រាវ​នៅ​លើ​ការ​កសាង​ប្រទេស​ជាតិ​ខ្លួន។

មាន​រូប​ដំណាង​​​​​ជា​​អ្នក​ប្រឆាំង​​ដើម្បី​​លិទ្ធិ​ប្រជាធិបតេយ្យ​​នៅក្នុងប្រទេស​ជា​យូរពេល​មក​ហើយ​នោះ លោកស្រី អ៊ុង សានស៊ូជី​ដែល​ក៏​ជា​ជ័យ​លាភី​រង្វាន់ណូបែល​សន្តិភាពដែរនោះ បាន​ប្រឈម​មុខ​​នឹង​​រលក​នៃ​ការរិះគន់​ថ្មី​មួយចំនួន​ពី​សំណាក់​លោក​ខាង​លិចចាប់តាំង​ពី​លោកស្រី​ បាន​​ទទួល​ភារៈកិច្ច​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេសភូមា​មក។

លោក​ខាង​លិច ដែល​បាន​ធ្វើការ​បន្ទោស​​ថ្នាក់​ដឹកនាំ​ភូមារូប​​នេះ ថា​ពុំ​បាន​ចាត់​វិធានការ​ឲ្យ​បាន​ដិត​ដល់ទេ​​នៅ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​​និង​​ក៏​​ពុំ​បាន​ទទួល​​ជោគ​ជ័យ​ដែរ​​នៅ​ក្នុង​ការ​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ជាតិ​ពិន្ទុ​ជា​ច្រើន​ក្រុម​នៅ​ក្នុង​ប្រទេសដែរ។

លោកស្រី​ស៊ូជី នាឧកាសជួបជាមួយ​នាយករដ្ឋមន្ត្រីឥណ្ឌា បាន​ថ្លែង​សរសើរ​ចំពោះឥណ្ឌា​ថា​​ជា​ប្រទេស​ប្រកបដោយលិទ្ធិប្រជាធិបតេយ្យមួយ​ដ៏​ធំ​ជាង​គេ​បំផុតនៅ​លើ​លោក។ ហើយ​លោកស្រី ក៏​សង្ឃឹម​ដែរ​ថា  ឥណ្ឌា​នឹង​ជួយ​ជ្រោមជ្រែង​ភូមា​ដ៏​វ័យ​ក្មេង​ខ្ចី​នេះ​នៅ​ក្នុង​ការ​កសាង​ប្រទេស​ថ្មី​មួយ​ដែល​ប្រកប​ដោយ​លិទ្ធិប្រជាធិបតេយ្យពេញលេញ៕

 

 

 

 

 

 

 

 

 
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ