អានតួអត្ថបទ

ហ្វីលីពីន​ចម្រូងចម្រាស​នឹងជំហរ​ស្រវាអោប​​ចិន​របស់​លោក​ឌុយទែរតេ

“​ខ្ញុំ​សូម​ប្រកាស​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​អាមេរិក » ! នេះ​ជា​ប្រសាសន៍​របស់​លោក​ឌុយទែរតេ យ៉ាង​ក្តែងៗ ព្រលាត់​បង្ហាញ​ចេតនា​ដែល​មាន​ពិតៗ​ក្នុង​ចិត្ត ថា​ហ្វីលីពីន​សម្រេចងាក​​ពី​សហរដ្ឋ​អាមេរិក ទៅ​ក្រសោប​អោប​យក​ចិន។ ពាក្យ​មួយ​ឃ្លា​នេះ បាន​ទទួល​ការ​ស្វាគមន៍​ ទះដៃ​អប​អរ ជា​កិច្ច​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង ប្រកប​ដោយ​មោទនៈ។ ប៉ុន្តែ​ នៅ​ក្នុង​ប្រទេស​វិញ ប្រតិកម្ម​ប្រឆាំង​មាន​មិន​ខ្វះ​ឡើយ។

លោកRodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​និង​នាយក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang នៅ​ក្រុង​ប៉េកាំង ថ្ងៃទី ២០ តុលា ២០១៦
លោកRodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​និង​នាយក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang នៅ​ក្រុង​ប៉េកាំង ថ្ងៃទី ២០ តុលា ២០១៦ REUTERS/Wu Hong/Pool
ផ្សាយពាណិជ្ជកម្ម

សម្រាប់​បក្ស​នយោបាយ​ឆ្វេង​និយម ដែល​ជា​បក្ស​កាន់​អំណាច​នៅ​ហ្វីលីពីន​បច្ចុប្បន្ន ការ​លែង​លះ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ គឺ​សេចក្តី​សម្រេច​ចិត្ត​ដ៏​សមហេតុផល​ ! តំណាង​ជា​អគ្គលេខាបក្ស​បាន​ពន្យល់​ថា “​ប្រធានាធិបតី​ហ្វីលីពីនយើងមុនៗ​ គឺ​ជា​អាយ៉ង​របស់​អាមេរិក ឬ​ខ្លះ​ទៀត ជា​អ្នក​ស្មោះស្ម័គ្រ​ខ្លាំង​នឹង​អាមេរិក។ យើង​ផ្តល់​ទឹក​ដី​ទទួល​ឱ្យ​ទាហាន​អាមេរិក​ឈរ​ជើង ប៉ុន្តែ​គ្មាន​ទាញ​បាន​ប្រយោជន៍​អ្វី​បន្តិច​សោះ !”។

ផ្ទុយ​ទៅ​វិញ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិរបស់​រដ្ឋាភិបាល​ហ្វីលីពីន​មុន លោក Roilo Golez យល់​ថា ការ​ព្រាត់​ប្រាស​ចេញ​ពី​សហរដ្ឋ​អាមេរិក ជា​ជម្រើស​ដ៏​ប្រថុយប្រថាន​បំផុត។ សម្រាប់​លោក តើ​គេ​អាច​ប្តូរ​សម្ព័ន្ធមិត្ត​ដែល​មាន​ភក្តីភាព​នឹង​គ្នា​អស់​ពេល​៧០​ឆ្នាំ ដើម្បី​ទៅ​ស្រវ៉ា​ចាប់​មិត្ត​ថ្មី​ដែល​ឈ្លានពាន​តំបន់​សេដ្ឋកិច្ច​ជាតិ​យើង និង​ដែល​យើង​មិនដឹង​អំពី​បំណង​​ពិត​​របស់​គេ​ទៅ​កើត ?! ។ សេដ្ឋកិ​ច្ច​ជាតិ​ទាំង​មូល​នឹង​ត្រូវ​រងគ្រោះ​ថ្នាក់​អំពី​ផ្តាច់​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​អាមេរិក​នេះ។ អាមេរិក​​​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចំបង​របស់​ហ្វីលីពីន គ្មាន​នរណា​អាច​គិត​ដល់​សោះ​ថា​ហ្វីលីពីនអាច​​​កាត់​ផ្តាច់ ឬ​ងាក​បែក​ពី​ដៃគូ​មួយ​នេះ​ ! ពិត​ជា​ការ​បាត់​បង់​ដ៏​ធំ !

 
នៅ​ក្នុង​ការ​ស្ទង់​មតិ ដែល​ផ្សព្វផ្សាយ​​​ជា​សាធារណៈ មុនពេល​លោក​ប្រធានាធិបតី​ហ្វីលីពីន ធ្វើ​​ដំណើរ​ទៅ​ដល់​ក្រុង​ប៉េកាំង បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​​ហ្វីលីពីន​ភាគ​ច្រើនមិន​ទុក​ចិត្ត​លើ​ចិន​ទេ តែ​ទុកចិត្ត​ខ្លាំង​លើ​សហរដ្ឋ​អាមេរិក។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ឥទ្ធិពល​វប្បធម៌​មាន​ទម្ងន់​ធ្ងន់​ណាស់​នៅ​ហ្វីលីពីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ