អានតួអត្ថបទ
កូរ៉េខាងជើង-កម្មវិធីនុយក្លេអ៊ែរ-អ.ស.ប.

អ.ស.ប.​​ថា​កូរ៉េ​​​ខាង​​​ជើង​​​​គៃ​​បន្លំ​​មូលនិធិ​​​ដើម្បី​​​ប្រើប្រាស់​​​ក្នុង​​​គោលដៅ​​យោធា​​​

ក្រុម​ប្រទេស​សមាជិក​របស់​អ.ស.ប. នៅ​ថ្ងៃ​អង្គារ៍​ម្សិលមិញ បាន​បរិហារ​ពី​ការ​រំលោភ​បំពាន​របស់​​កូរ៉េ​ខាង​ជើង​ជា​អាទិ៍​ការ​លួច​គៃ​បន្លំ​មូលនិធិ​អសប​ដែល​ទុកសម្រាប់​ជួយ​សម្រាល​វិបត្តិ​មនុស្ស​ជាតិ​នៅ​កូរ៉េ​ខាង​ជើង​ យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​គោល​ដៅ​យោធា​ដើម្បី​អភិវឌ្ឈន៍​កម្មវិធី​នុយក្លេអ៊ែរ​និង​ការ​ផលិត​គ្រាប់​មីស៊ីល​អន្តរៈទ្វីប​របស់​ខ្លួន​ទៅ​វិញ។

អង្គការ​សហប្រជាជាតិ​
អង្គការ​សហប្រជាជាតិ​
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេចចិត្ត​មួយ​នៅ​ក្នុង​ន័យ​នេះ ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុប ត្រូវ​បាន​អនុម័ត​ដោយ​ការ​មូលមតិ​គ្នា​ពី​សំណាក់​​គណៈកម្មការ​មួយ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស។ម្យ៉ាងទៀត​សេចក្តី​សម្រេចចិត្ត​នេះ ​នឹង​ត្រូវ​គេ​ធ្វើការ​បោះ​ឆ្នោត​ម្តង​ទៀត ​នៅ​ខែ​ធ្នូ​ខាង​មុខ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​អ.ស.ប.។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត តំណាង​នៃ​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ព្យុងយ៉ាង​រួម​ទំាង​​រុស្ស៊ី ស៊ីរី អ៊ីរ៉ង់​និង​គុយបា បាន​នាំ​គ្នា​ធ្វើ​សេចក្តី​ថ្លែងការណ៍​ច្រាន​ចោល​អត្ថបទ។

គួរ​រំលឹក​ថា កូរ៉េ​ខាង​ជើង ធ្លាប់​បាន​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ចំនួន​ពីរ​លើក​នៅ​ឆ្នាំ​នេះ​និង​បាន​ចាប់​ផ្តើម​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរៈទ្វីប​មួយ​ចំនួន​ទៀត ដោយ​រំលោភ​បំពាន​ទៅ​លើ​សេចក្តី​សម្រេចចិត្ត​នានា​របស់​អង្គការ​សហប្រជាជាតិ​ដែល​ហាម​ឃាត់​រាល់​សកម្មភាព​នុយក្លេអ៊ែរ​ឬ​ការ​បាញ់​ផ្លោង​ម៊ីស៊ីល​អន្តរៈទ្វីប។ លោក Koro Bessho ឯកអគ្គរដ្ឋទូត​ជប៉ុន បាន​គូស​បញ្ជាក់​ថា “អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ដោយ​ឥត​ខ្វល់​ពី​ជោគ​វាសនា​របស់​​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ បាន​គៃ​បន្លំ​ធនធាន​ដែល​នៅ​មាន​កម្រិត យក​ទៅ​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​ទៅ​វិញ”។

 

ទង្វើ​របស់​កូរ៉េ​ខាង​ជើង​នេះ យោង​តាម​ការ​គូស​បញ្ជាក់​​របស់​ឯក​អគ្គរដ្ឋទូត​ជប៉ុន “គឹ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ រីឯ​ប្រជាជន​​ចំនួន​១៨​លាន​នាក់​​ក្នុង​ចំំណោម​ប្រជាជន​កូរ៉េ​ខាង​ជើង​ទាំង​អស់ ២៥​លាន​នាក់ កំពុង​ទទួល​រងគ្រោះ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​ដោយសារ​ការ​ខ្វះខាត​ស្បៀង​អាហារ។

 

សម្រាប់​ឆ្នាំ​ទី​បី​ជាប់​បន្ត​បន្ទាប់​គ្នា​ សេចក្តី​សម្រចចិត្ត​លើក​នេះ ជា​ការ​លើក​ទឹកចិត្ត​ក្រុម​ប្រឹក្សា​សន្តិសុខ​ឲ្យ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក់ព័ន្ធ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ក៏ប៉ុន្តែ​​គំនិត​ផ្តួច​ផ្តើម​នេះ អាច​នឹង​ជួប​ឧបសគ្ក​ដោយ​សារ​តែ​សិទ្ធិ​វេតូ​របស់​ប្រទេស​ចិន។

 

ម្យ៉ាង​ទៀត អ្នក​ជំនាញ​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង លោក Tomas Quintana សញ្ជាតិ Argentine ត្រូវអញ្ជើញ​​ទៅ​បំពេញ​ទស្សនៈកិច្ច​​នៅ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​នា​សប្តាហ៍​នេះ ក្នុង​អំឡុងពេល​ដំណើរ​ទស្សនៈកិច្ច​លើក​ដំបូង​របស់​លោក​នៅ​ក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ