ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

ចិន​លាត​សន្ធឹង​​ច្បាប់ “ហាមជក់​បារី” នៅ​តាម​ទីសាធារណៈ ទូទាំង​ប្រទេស

media  
ពលរដ្ឋ​ចិន​ម្នាក់​ជក់បារី នៅ​មុខ​ផ្លាក​ហាមជក់ មុខ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង AFP PHOTO / GREG BAKER

ចិន​មាន​បម្រាម “​ហាមជាក់បារី” នៅ​តាម​ទី​សាធារណៈ ក្នុងទី​​ក្រុង​ធំៗមួយ​ចំនួន​ហើយ ប៉ុន្តែ​នៅ​ថ្ងៃអង្គារ​នេះ រាជាណាចក្រ​បារី​ចិន​បាន​បញ្ជាក់​អំពី​ឆន្ទៈ​ដាក់​ច្បាប់​ហាមប្រាម ការ​ជក់បារី តាម​ទី​សាធារណៈ ពេញ​ផ្ទៃ​ប្រទេស​តែ​ម្តង។ ច្បាប់​ហាម​ឃាត់​នេះ អាច​នឹង​ត្រូវ​អនុម័ត និង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​នេះ​ហើយ។​

ច្បាប់​ហាមឃាត់​ការ​ជក់​បារី នៅ​តាម​ទី​សាធារណៈ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​សភា​ចិន ហើយ​ជា​ដំណាក់កាល​ផ្តាច់​ព្រ័ត្រ​​សម្រាប់​លើក​ស្ទួយ​សុខភាព​សាធារណៈ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​គណៈកម្មការជាតិ​ដើម្បីសុខភាព​និង​ផែនការគ្រួសារ ដែល​កំពុង​ចូល​រួម​ក្នុង​សន្និសីទ​របស់​អង្គការ​សុខភាពពិភពលោក OMS នៅ​ទីក្រុង​សៀងហៃ។ ក្រុង​សៀងហៃ បាន​ពន្លាត​ដែន​ហាមឃាត់ ដល់​ផ្នែក​ខាង​ក្នុង អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង ក្នុង​ទីលាន​សាលា និង​ស្តាត តាំង​ពី​សប្តាហ៍មុន​មក។

សូម​បញ្ជាក់ថា ចិន​មានច្បាប់​ ហាមជក់​បារី ក្នុង​​ក្រុង​ធំៗ​ចំនួន​​ជិត​២០ក្រុង មាន​ជា​អាទិ៍​ក្រុង​ប៉េកាំង ​ តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៥​មក។ ភោជនីយដ្ឋាន ហាង​ទំនិញ​ សណ្ឋាគារ មាន​កាតព្វកិច្ច​គោរព​ច្បាប់​នេះ បើ​មិន​ចង់​រង​ការ​ផាក​ពិន័យ ដែល​អាច​ឡើង​ដល់​ ១ម៉ឺនយ័ន ឬ ២០០យ័ន​សម្រាប់​បុគ្គលឯកជន។ តែ​នៅ​ក្នុង​ក្រុង ដែល​មាន​មនុស្ស​រស់​នៅ​រាប់​លាន​នាក់ (២០លាន​នាក់​នៅ​ប៉េកាំង) និង​ដែលមនុស្ស​​មាន​ទម្លាប់ហូត​​​បារីជក់​​មួយ​សេរី ក្នុង​ឡាន​តាក់ស៊ី ក្នុង​ជណ្តើរយន្ត ការ​គោរព​ច្បាប់​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ។ មាន​​អធិការស្ម័គ្រ​ចិត្ត​​រាប់​សិបពាន់​ផ្តុំ​កម្លាំង​តាម​ចាប់​ពិន័យ​អ្នក​មិន​គោរព​ច្បាប់។

 
ដោយ​យក​គំរូ​តាម​ប្រទេស​ជឿន​លឿន​ ចិន​បាន​សម្រេច​លាត​សន្ធឹង​​ច្បាប់​ហាមជក់​បារី នៅ​តាម​ទី​សាធារណៈ​ទូទាំង​ប្រទេស​តែ​ម្តង ដោយ​សង្ឃឹម​ថា​នឹង​អាច​ស្តារ​មុខ​មាត់​បាន​ឡើង​វិញ ព្រោះ​ចិនប្រទេស​ផលិត​និង​ជក់​បារី​លំដាប់​ទី​មួយ​នៅ​លើ​ពិភពលោក ជាប់​ចំណាត់​ថ្នាក់​ក្រោយ​គេ​បំផុត​ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​បារី។

នេះ​ជា​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា​បំផុត ! គេ​រាប់​ឃើញ​មាន​ពលរដ្ឋ​​ចិន​​​ជាង​បីរយ​លាន​នាក់ ជក់​បារី​ ក្នុង​នោះអ្នក​ជក់ភេទ​​ប្រុស​​ពាក់កណ្តាល ជា​អ្នក​ញៀន​។ បើ​តាម​OMS បារី​បាន​សម្លាប់​មនុស្ស​អស់​ជាង​មួយលាន​នាក់ ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ ១០ម៉ឺននាក់​ស្លាប់​ដោយ​សារ​ផ្សេង​បារីគេ។ មួយភាគបី​នៃ​បារី​ផលិត​នៅ​ចិន រដ្ឋាភិបាល​ចិន​រក​ស៊ីផ្តាច់​មុខ​ក្នុង​ឧស្សាហកម្ម​ថ្នាំជក់ ដោយ​ប្រមូលលុយ​​បាន​១៥០ពាន់​លានអឺរ៉ូចូល​ហិបរដ្ឋ ពោល​គឺ​កើន​​២០% នៅ​មួយ​ឆ្នាំ២០១៥៕​

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ