អានតួអត្ថបទ
ហ្វីលីពីន-ភេរវកម្ម

ប៉ូលីស​រក​ឃើញ​គ្រាប់បែក​​អាយ​មួយ​គ្រាប់​នៅ​មិន​ឆ្ងាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល​

នៅ​ហ្វីលីពីន ប៉ូលីស​ ទើប​បាន​ដោះ​ឆ្នួន​គ្រាប់បែក​អាយ​មួយ​គ្រាប់​​មិន​អោយ​ផ្ទុះ​ទាន់​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​២០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល​ដែល​ប៉ូលីស បាន​ទម្លាក់​ទោស​ភ្លាមៗ​ទៅ​លើ​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​និយម ថា​ជា​អ្នក​ប៉ុនប៉ង​ធ្វើ​អំពើ​ភេរវកម្ម។ 

Philippine President Rodrigo Duterte gestures while answering questions during a news conference upon his arrival from a state visit in Japan at the Davao International Airport in Davao city, Philippines October 27, 2016. REUTERS/Lean Daval Jr
Philippine President Rodrigo Duterte gestures while answering questions during a news conference upon his arrival from a state visit in Japan at the Davao International Airport in Davao city, Philippines October 27, 2016. REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ប៉ូលីស​ហ្វីលីពីន គ្រាប់​បែក​អាយ​ដែល​ប៉ូលីស បាន​បង្ក្រាប​មិន​អោយ​ផ្ទុះ​ទាន់​​នោះ​ ត្រូវ​បាន​ផ្សំ​ផ្គុំ​ឡើង​​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ប្រដាប់​សម្រាប់​បំផ្ទុះ​មួយ ថ្មពីល​ដែល​មាន​កម្លាំង​៩​volts មួយ​​និង​គ្រាប់​បែក​មួយ​គ្រាប់​ធុន​៨១ មីលលី​ម៉ែត្រ។

 
នៅ​ចំពោះ​មុខ​អ្នក​កាសែត លោក Ronald dela Rosa មេ​ប៉ូលីស​ជាតិ​ បាន​​ចោទ​ប្រកាន់​យ៉ាង​ត្រង់​ៗ​​ថា ការ​ប៉ុនប៉ង​ធ្វើ​អំពើ​ភេរវកម្ម​នេះ ជា​ស្នាដៃ​របស់​ក្រុម​អ៊ីស្លាម​ដ៏​សកម្ម​មួយ​នៅ​​ប៉ែក​ខាង​​ត្បូង​ប្រទេស​និង​ក្រោម​ឱវាទ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត។

គម្រោង​ភេរវកម្ម​នៅ​ថ្ងៃ​នេះ ​វា​អាច​ជា​ស្នាដៃ​របស់​ក្រុម​អ៊ីស្លាម​មួយ​ឈ្មោះ​ Maute ឬ​ក៏​ក្រុម​ចលនា​Ansar Khilafa Philippines ឬ​ក៏​ជា​​អង្គការ​មួយ​ផ្សេង​ទៀត​​ដែល​មាន​​ទីតាំង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស-នេះ​​បើ​យោង​តាម​មេប៉ូលីស​ហ្វីលីពីន។ គ្រាប់​បែក​អាយ​​​ដែល​​អ្នក​ជិះ Taxi ម្នាក់ ​យក​ទៅ​​លាក់​បង្កប់​នៅ​ក្នុង​ធុង​សម្រាមមួួយ​ ហើយ​បើ​សិន​ជា​វា​ផ្ទុះ​  នោះ​វា​អាច​នឹង​សម្លាប់​​ឬ​ក៏​ធ្វើ​ឲ្យ​រង​របួស​ដល់​មនុស្ស​ជា​ច្រើនរូប​​ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​ប្រមាណ​តែ​១០០​ម៉ែត្រ​ប៉ុណ្ណោះ-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​មេ​ប៉ូលីស​ហ្វីលីពីន​ដដែល។​

ចំណែក ឧបករណ៍​ដែល​បាន​ផ្សំ​ផ្គុំ​សម្រាប់​ធ្វើ​គ្រាប់បែក​ វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រាប់បែក​​ដែល​ធ្លាប់​បាន​ប្រើ​នៅ​ក្នុង​អំពើ​ភេរវកម្ម​មួយ​នៅ​តំបន់ Davao​ កាលពី​ខែ​កញ្ញា​មុន​និង​បាន​សម្លាប់​បណ្តា​ជន​ចំនួន​១៥​នាក់។ ប៉ូលីស បាន​ចាប់​ខ្លួន​​ជន​៣​រូបកាលពីខែងតុលា​​និង​បាន​ អះអាង​ថា ​ជនទាំង​៣​​នាក់​នោះ ជា​សមាជិក​នៃ​ក្រុម​អ៊ីស្លាម​ Maute។

ដោយហេតុ​មាន​​អំពើ​ភេរវកម្ម​នៅ​តំបន់​ Davao នេះ ទើប​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ ហើយ​កាលពី​ខែ​មិថុនា​មុន កម្លាំង​រដ្ឋាភិបាល បាន​វាយ​បង្រ្កាប​​យក​បាន​ជំរំ​ហាត់​ហ្វឹកហ្វឺន​មួយ​របស់​ក្រុម​​Mautes ។ ការ​វាយ​ប្រហារ​គ្នា​នា​ពេល​នោះ បាន​បណ្តាល​ឲ្យ​​ទាហាន​ស្លាប់​៤​នាក់​និង​ខាង​យុទ្ធជន​អ៊ីស្លាម​Mautes ស្លាប់​រាប់សិប​នាក់។
 

សូមបញ្ជាក់​ថា អាជ្ញាធរ​ហ្វីលីពីន​​តែងតែ​ចាត់​ទុក​ក្រុម​ Mautes នេះ ​​ថា​ជា​​ក្រុម​បន​ឧក្រឹដ្ឋ​ជន​តូច​តាច​ដែល​ល្បី​ឈ្មោះ​ខាង​ការ​ចាប់​ជំរឹត​ទារ​យក​លុយ​ពី​ប្រជាជន​នោះ​ ធ្លាប់​បាន​កាប់​សម្លាប់​បុគ្គលិក​២​រូប​ដែល​ធ្វើការ​នៅ​ក្នុង​រោង​អារ​ឈើ​​មួយ​កាលពី​ខែ​មេសា​មុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ