ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

ស្នងការសិទ្ធិមនុស្ស​ទាមទារ​បើ​ក​អង្កេត​លើ​ប្រធានាធិបតី​ហ្វីលីពីន​ពី​បទ​មនុស្សឃាត

media  
លោក ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន អះអាង​បាន​សម្លាប់​ពួក​ទុច្ចរិត​គ្រឿងញៀន​ដោយ​ផ្ទាល់ដៃ កាលនៅ​ជាចៅហ្វាយក្រុង REUTERS/Ezra Acayan

ឧត្តម​ស្នង​ការសិទ្ធិមនុស្ស​នៃ​​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឱ្យ​តុលាការ​ហ្វីលីពីន បើក​អង្កេត​មួយ​ប្រឆាំង​នឹង​លោក​ ​ ឌុយទែរតេ បន្ទាប់ពី​​ប្រធានាធិបតី​ មាត់ដាចម្នាក់​នេះ បាន​ប្រកាស​ចេញ​ពី​បបូរមាត់​ផ្ទាល់ កាលពី​សប្តាហ៍មុន ថា កាលពី​លោក​នៅ​ជា​ចៅហ្វាយ​ក្រុង​ Davao លោកបាន​សម្លាប់​ដោយ​ផ្ទៃ​ដៃ​ជនសង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន។

មាន​ទម្លាប់​បំផុស​រឿង​អាស្រូវ​ ប្រើ​ពាក្យ​អសុរស ជេរសម្តេច​ប៉ាប ជេរ​​ប្រធានាធិបតី​អាមេរិក​អូបាម៉ា លោកប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ បាន​នាំ​ចំណាប់​អារម្មណ៍​ថ្មី​មួយ​ទៀត កាលពី​សប្តាហ៍​មុន ដោយ​បាន​ប្រកាស​ថា លោក​ធ្លាប់​បាន​សម្លាប់​ឧក្រិដ្ឋជន​ជាប់​សង្ស័យ​ក្នុង​ជំនួញ​គ្រឿងញៀន កាលលោក​នៅ​ជា​ចៅហ្វាយក្រុងDavao ពី​ឆ្នាំ​១៩៨៨-២០១៦។

ពាក្យ​សំដី​នេះ ត្រូវ​បាន​លោក​គ្រលាស់​ចេញ​ពី​បបូរមាត់​លោក នៅ​ក្នុង​វិមាន​ប្រធានាធិបតី និង​នៅ​ចំពោះ​មុខ​អ្នក​ជំនួញ​ធំ​ៗ​ជា​ច្រើន​នាក់។ ជាមួយ​នឹង​មោទនភាព ដែល​លោក​បាន​គោរព​ពាក្យ​សន្យា​ ធ្វើ​ប្រតិបត្តិការ​កម្ចាត់​ឧក្រិដ្ឋជន​គ្រឿង​ញៀន​អស់​រាប់​ពាន់​នាក់ តាំង​ពី​លោក​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី ៣០​មិថុនា ២០១៦មក លោក ឌុយទែរតេ​បាន​រៀប​រាប់​អំពី​ឃាតកម្ម​របស់​ប៉ូលិស និង​អំពី​សកម្មភាព​​គំរូរបស់​លោក ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប៉ូលិស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿង​ញៀន ដោយ​បាន​ជិះ​ម៉ូតូ​ចុះ​ទៅ​ប្រមាញ់​ចាប់​ពួក​ទុច្ចរិត​ តាម​ដងផ្លូវ បង្ក​ហេតុមុន ដើម្បី​បាន​បាញ់​សម្លាប់ ដោយ​ផ្ទាល់​ដៃ។

កាលពី​ថ្ងៃ​សុក្រ​ លោក​ ឌុយទែរតេ បាន​ប្រាប់​រឿង​ដដែល​នេះ​ទៅ​ទូរទស្សន៍​BBC ដោយ​បញ្ជាក់​បាន​សម្លាប់​ជនសង្ស័យ​គ្រឿង​ញៀន​បាន​បីនាក់ កាលនៅ​ជា​ចៅហ្វាយក្រុង។

ទាំង​អសុរស ទាំង​ឃោរឃៅ ទាំង​រំលោភ​ច្បាប់​អន្តរជាតិ ឧត្តមស្នងការសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ទាមទារ នៅ​ថ្ងៃ​នេះ​​ឱ្យ​តុលាការ​ហ្វីលីពីន​បើក​អង្កេត​ ព្រោះ​គេ​ពិត​ជា​មិន​អាច​អត់​គិត​បាន​ឡើយ នៅ​ពេល​មនុស្ស​ម្នាក់​បាន​ប្រកាស​ជា​សាធារណៈ​ថា​បាន​សម្លាប់​មនុស្ស​នោះ។ អំពើ​ឃាតកម្ម​របស់​លោក​ឌុយទែរតេ សារភាព​ចេញ​ពី​​មាត់លោក អាច​បញ្ជាក់​បានយ៉ាង​ច្បាស់​​ថា​លោក​ប្រព្រឹត្ត​អំពើ​មនុស្សឃាត។

ស្ថាប័ន​តុលាការ​ត្រូវ​បង្ហាញខ្លួន​ថា​មាន​អំណាច​ឯករាជ្យ​ មិន​ស្ថិត​ក្រោម​រណប​​អំណាច​ប្រតិបត្តិ និង​រដ្ឋាភិបាល​ទេ។ នេះ​ជា​ការ​គូសបញ្ជាក់​បន្ថែម​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស ដែល​បាន​ឆ្លៀត​បរិហារ​នយោបាយ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន ខុស​បែប​ផែន សាបព្រោះ​អំពើ​ហិង្សា​និង​មិន​ដាក់​ទោសតាម​ផ្លូវ​ច្បាប់៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ