អានតួអត្ថបទ
ប៉ាគីស្ថាន-អ៊ីស្រាអែល

ប៉ាគីស្ថាន​​គម្រាម​ប្រកាស​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​អ៊ីស្រាអែល​ព្រោះតែ​ជឿ​លើ​ព័ត៌មាន​មិន​ពិត​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៉ាគីស្ថាន ប្រកាស​សង្ក្រាម​នុយក្លេអ៊ែរ​ទល់​នឹង​អ៊ីស្រាអែល​ដោយ​សារតែ​ជា​ជឿ​លើ​ពត័មាន​មិន​ពិត​មួយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​វិបសៃរ៍។ ​ទង្វើ​​ដ៏​ឆ្គាំ​ឆ្គង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ាគីស្ថាន​នេះ ត្រូវ​បាន​មតិ​សាធារណៈ​ក្នុង​ប្រទេស​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា។ 

ឧត្តមសេនីយ​ប៉ាគីស្ថាន លោក  Bajwa នៅ  Rawalpindi ​ប៉ាគីស្ថាន​
ឧត្តមសេនីយ​ប៉ាគីស្ថាន លោក Bajwa នៅ Rawalpindi ​ប៉ាគីស្ថាន​ (ISPR)/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ាគីស្ថាន ប្រកាស​សង្គ្រាម​នុយក្លេអ៊ែរ​ទល់​នឹង​អ៊ីស្រាអែល​តាមប្រព័ន្ធ​​ Twitter ក្រោយពីមាន​ព័ត៌មាន​មិន​ពិត​មួយ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធវិបសៃរ៍ ដែល​អះអាង​ថា​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល គំរាម​វាយប្រហារ​នុយក្លេរអ៊ែរ​ប្រឆាំង​​ប៉ាគីស្ថាន បើសិន​ប៉ាគីស្ថាន ហ៊ាន​បញ្ជូន​ទ័ព​​ទៅ​កាន់​ទឹកដី​ស៊ីរី ក្រោម​លេស​ថា​ទៅ​ជួយ​វាយ​ប្រហារ​ប្រឆាំង​ពួក​អង្គការ​រដ្ឋអ៊ីស្លាមជីហាត។

 
ជាបន្ទាន់​ភ្លាម​នោះ ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​ បាន​ធ្វើការ​ឆ្លើយ​តប​ចំពោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ាគីស្ថាន​ជា​បន្ទាន់​តាមរយៈ​Tweeter ដោយ​អះអាង​ថា ពាក្យ​សំដី​ដែលផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​វិបសៃរ៍​កាលពី​ថ្ងៃ​មុន​នោះ គឺ​ជា​ព័តមាន​ខុស​ទាំង​ស្រុង​និង​ពុំមាន​នណា​មួយ​លើក​​និយាយ​ទាល់​តែ​សោះដែរ។​​​
 

អំពើ​ឆ្គាំ​ឆ្គង​ដ៏​ជាក់​សែ្តង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ាគីស្ថាន​នៅ​ពេល​នេះ  ដែល​ត្រូវ​បាន​ប្រព្រឹត្តទៅ​ជួន​ចំ​ពេល​ដែល​ព័តមាន​មិន​ពិត បាន​រីកសុះសាយ​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តាញ​សង្គម​នានា ត្រូវ​បាន​មតិ​សាធារណៈ​នៅ​ក្នុង​ប្រទេស ​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា។

 

គួរ​រំលឹក​ថា ប្រទេស​អ៊ីស្រាអែល ពុំ​ដែល​ប្រកាស​ថា​ប្រទេស​ខ្លួន​មាន​អាវុធ​បរិមាណូ​ឡើយ ក៏​ប៉ុន្តែ យ៉ាង​ហោច​ណាស់​ក៏​ប្រទេស​តូច​មួយ​នេះ ត្រូវ​បាន​ពិភពលោក​ចាត់ទុក​ដែរ​ថា​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដើម​បូព៌ា។

 
រីឯ​ប្រទេស ប៉ាគីស្ថាន​វិញ ធ្លាប់​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​លើកទីមួយ​​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​សពា្វវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​វិញ មាន​​ប្រមាណ​ជា​១២០​គ្រាប់ គឺ​​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ឥណ្ឌា​និង​កូរ៉េ​ខាង​ជើង។

គួរ​​បញ្ជាក់ដែរ​ថា ប៉ាគីស្ថាន ពុំ​ដែល​មាន​ទំនាក់​ទំនង​ការទូត​ជា​មួយ​នឹង​ប្រទេស​អ៊ីស្រាអែល​ទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ