អានតួអត្ថបទ

ចិន​លើកគម្រោង​អភិវឌ្ឍន៍​ថាមពលស្អាត ៥ឆ្នាំ​ប្រកប​ដោយ​មហិច្ឆតា

ក្នុង​ខណៈ​ដែល​ចិន​កំពុងស្គាល់​​បរិយាកាស​អាប់អួរ ដោយ​​កំរិត​ជាតិ​ពុល​ក្នុង​ខ្យល់​បាន​ឡើង​ខ្ពស់​ខ្លាំង​ រហូត​គាំង​ដំណើរ​ការ​ចរាចរន៍​ផ្លូវ​គោក ផ្លូវ​អាកាស​​ អស់​មួយ​ផ្នែក​ធំ​នៃ​ប្រទេស អាជ្ញាធរ​ប៉េកាំង​បាន​បង្ហើប​បង្ហាញ​​ផែនការ​ថ្មី​ដើម្បី​គាំទ្រ​ឱ្យ​មាន​ថាមពល​មិន​ចេះ​រីងស្ងួត។ ចិន​មាន​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​ធ្វើ​អន្តរកាល​ថាមពល​ឆ្លង​ពី​ធ្យូង​ថ្ម ឆ្ពោះ​ទៅ​រក​ថាមពល​ស្អាត​មិន​បំពុល​បរិស្ថាន។

កង្ហា​​ទាញអគ្គីសនី​ដើរ​ដោយ​​ថាមពល​ខ្យល់ នៅ​វាលខ្សាច់​ Gobi ប្រទេស​ចិន
កង្ហា​​ទាញអគ្គីសនី​ដើរ​ដោយ​​ថាមពល​ខ្យល់ នៅ​វាលខ្សាច់​ Gobi ប្រទេស​ចិន Feng Wei Photography/Getty Images
ផ្សាយពាណិជ្ជកម្ម

គឺ​រដ្ឋបាល​ជាតិ​ផ្នែក​ថាមពល​ជា​អ្នក​ប្រកាស​បង្ហាញគម្រោង​​អភិវឌ្ឍន៍​ថាមពល​មិន​ចេះ​រីង​ស្ងួត។  ផែនការ​៥ឆ្នាំ ប្រកប​ដោយ​មហិច្ឆតា ដែល​​រដ្ឋាភិបាល​ចិន​ត្រៀម​​ទម្លាយ​កញ្ចប់​ថវិកាចំនួន ៣៤៤​ពាន់​លាន​អឺរ៉ូ ពីពេល​នេះ​ដល់​ឆ្នាំ​២០២០ នឹង​បង្កើត​ការងារ​​បាន​១៣​លាន​​ការងារ នៅ​ក្នុង​វិស័យ​ ថាមពល​ដើរ​ដោយកម្លាំង​ខ្យល់ កម្លាំង​ទឹក ពន្លឺ​ព្រះអាទិត្យ និង​នុយក្លេអ៊ែរ។

នេះ​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត ព្រោះ​ចិន​ដែល​ល្បី​ឈ្មោះ​ជាប់​លេខ​មួយ​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បំពុលបរិស្ថាន​​ភពផែនដី ក៏​​ជាប្រទេស​ផលិត​ថាមពលមិន​ចេះ​រីង​ស្ងួត​ ខ្លាំង​ជាង​បំផុត​ លំដាប់​ទី​មួយ​ដែរ​នៅ​លើ​ពិភពលោក។ បើ​តាម​អង្គការ​បរិស្ថាន​អន្តរជាតិ Greenpeace នៅ​ឆ្នាំ​២០១៥ ចិន​បានដាក់ស្ថាបនា​និង​ដាក់​ឱ្យ​ដំណើរការ​កង្ហារ​ទាញ​យក​ថាមពលអគ្គីសនី​​ដើរ​ដោយ​ខ្យល់​ មួយ​គ្រឿង ក្នុង​មួយ​ម៉ោង​ ជា​មធ្យម​ នៅ​ទូទាំង​ប្រទេស។

មិន​តែ​ប៉ុណ្ណោះ ចិន​បាន​សន្យា​ថា នឹង​បន្ត​កាត់​បន្ថយតម្រូវ​ការ​ផ្នែក​​ថាមពល​ធ្យូង​ថ្ម។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរប៉េកាំង​បាន​សុខ​ចិត្ត​ផ្តល់​អាទិភាព​ខាង​ផ្នែក​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​មែន ខ្លាំង​ជាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​ចិន​ កាន់​តែ​យល់​ដឹង​ខ្លាំង​ឡើងៗ​អំពី​គុណភាព​នៃ​ខ្យល់​ដែល​គេ​ស្រូប​ចូល​ជា​រៀង​រាល់​ថ្ងៃ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ