អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក-មីស៊ីលអន្តរទ្វីប

ព្យុងយ៉ាង​​ទើប​​ប្រកាស​​ថា​​បាន​​ត្រៀម​​ជាស្រេច​​ដើម្បី​​បាញ់​​​សាកល្បង​​មីស៊ីល​​អន្តរទ្វីប​​

នៅ​ថ្ងៃ​អាទិត្យ​៨​មករា​ម្សិលមិញ ​ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​​អះអាង​ថា ប្រទេស​ខ្លួន ​បាន​ត្រៀម​​ជា​សេ្រច​​​ដើម្បី​ធ្វើ​​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប​មួយ​នៅ​គ្រប់​ពេល​និងគ្រប់​​ទីកន្លែងទៅ​​​តាម​ការ​​កំណត់​​របស់​​​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ​លោកគឹមជុងអ៊ុន។

កូរ៉េ​ខាង​ជើង​​បាញ់​សាកល្បង​មីស៊ីលបាលីស្ទីក​​ចេញពីនាវាមុជទឹក​របស់កូរ៉េខាងជើង
កូរ៉េ​ខាង​ជើង​​បាញ់​សាកល្បង​មីស៊ីលបាលីស្ទីក​​ចេញពីនាវាមុជទឹក​របស់កូរ៉េខាងជើង KCNA/File Photo via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង ទើប​បាន​អះអាង​បញ្ជាក់​ថា​”​កូរ៉េ​ខាង​ជើង បាន​ត្រៀម​ជា​ស្រេច​​ដើម្បី​ធ្វើការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​មួយ​ទៅ​តាម​ការ​កំណត់​របស់​ទីបញ្ជាការ​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង។

កាល​ពី​ថ្ងៃ​ទី​១​មករា​ លោក គឺម ជុងអ៊ុន បាន​ប្រកាស​ថា កូរ៉េ​ខាងជើង​បាន​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទី្វប​មួយ។

គួររំលឹកថា កូរ៉េ​ខាង​ជើង កំពុង​ស្ថិត​នៅ​​ក្រោម​ទណ្ឌកម្ម​របស់​អ.ស.ប.តាំងពី​ឆ្នាំ​២០០៦​ ដោយ​សារតែបាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​អន្តរទ្វីប។ អ.ស.ប.បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កូរ៉​ខាង​ជើង​កាលពី​ខែធ្នូ​កន្លង​ផុតទៅ ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង បាន​​បាញ់​​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដ៏​សំខាន់​បំផុត​មួយ​កាលពី​ថ្ងៃ​ទី​៩​កញ្ញា​មុន។

ចំណែក​ក្រុម​អ្នក​ជំនាញ​ បាន​វាយតម្លៃ​ថា ​បើ​សិន​ជា​កូរ៉េ​ខាង​ជើង​ពិត​ជា​ត្រៀមមែន​​នៅ​ក្នុង​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ដែល​គេ​ហៅ​ឈ្មោះ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ “ICBM “ក្តី ក៏​កូរ៉េ​ខាង​ជើង ត្រូវ​ប្រើ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត ដើម្បី​កែ​លម្អ​មីស៊ីល​​របស់​ខ្លួន​ឲ្យ​កាន់​តែ​​ប្រសិទ្ធភាព​ខ្លាំង​ថែម​ទៀត​។

ចំពោះ​សហរដ្ឋអាមេរិក​ ​បើ​សិន​ជា​កូរ៉េ​ខាងជើង ពិត​ជា​ផលិត​បាន​នូវ​គ្រាប់​មីស៊ីល​ធុនដ៏​​​ខ្លាំង​ក្លា​​បែប​​នេះ​មែន នោះ​វា​​នឹង​អាច​គំរាម​ដល់​ទ្វីប​អាមេរិក​ខាង​ជើង​ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​៩០០០​​គ.ម​ ប៉ុណ្ណោះ​ពី​កូរ៉េ​ខាង​ជើង។ គ្រាប់​មីស៊ីល​អន្តរទ្វីប​ ICBM នេះ អាច​បាញ់​បាន​ចម្ងាយ​ជា​មធ្យម ​៥ ៥០០​គម ក៏ប៉ុន្តែ មីស៊ីល​​ “ICBM" ​ខ្លះៗ ក៏​អាច​បាញ់​បាន​ចម្ងាយ​រហូត​ដល់​ទៅ​១ ម៉ឺន​គ.ម ​ឯណោះ។​

ចំណែក លោក Ashton Carter រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​គូស​បញ្ជាក់​ថាកម្មវិធី​​នុយក្លេអ៊ែរ​​របស់​​​កូរ៉េ​ខាង​ជើង អាច​នឹង​បង្ក​នូវ​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរមួយ​​ដល់​សន្តិសុខ​ជាតិ​អាមេរិក។ ក៏ប៉ុន្តែ អាមេរិក​បាន​ត្រៀម​ការពារ​តាម​ផ្លូវ​អាកាស​ជាស្រេច​ហើយ​ដែរ​ដើម្បី​​វាយ​ប្រហារ​​​តបតវិញ​​នឹង​ការ​បាញ់​គ្រាប់​មីស៊ីល​កូរ៉េ​ខាងជើង​ណា​មួយប្រឆាំង​មក​លើ​ទឹកដី​អាមេរិក​​ឬ​​មួយ​​​ក៏​ប្រឆាំង​​​ប្រទេស​សម្ព័ន្តមិត្តណាមួយ​​របស់សហរដ្ឋអាមេរិកដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ