អានតួអត្ថបទ
អំពើ​ហិង្សា​-សាសនាគ្រិស្ត​

បរិស័ទ​​គ្រិស្តសាសនា​​ជិត​​១២០០​​ នាក់​​ត្រូវ​​បាន​​គេ​​សម្លាប់​​នៅ​​លើ​​លោក​​ដោយសា​រ​​​ជំនឿ​​សាសនា​​

អង្គការ​​ក្រៅ​​រដ្ឋដ្ឋាភិបាល​​មួយ​​ឈ្មោះ ​​Open Doors ​ទើប​​ចេញ​​របាយការណ៍​​ប្រចាំ​ឆ្នាំ​​២០១៦​នៅ​​ថ្ងៃ​​ពុធ​​នេះ​​​ស្តីពី​​ស្ថានភាព​អ្នកកាន់​សាសនាគ្រិស្ត​នៅ​លើ​លោក។ ​តាម​របាយណ៍ អត្រានៃ​ការ​សម្លាប់​អ្នក​កាន់​សាសនាគ្រិស្ត មាន​ការ​ថយ​ចុះ តែ​អត្រា​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រឆាំងលើ​សហគមន៍​​​​គ្រិស្តសាសនា​​នៅ​​តែ​​កើន​​ឡើង​​ជា​​លំដាប់​​ជាអាទិ៍​​នៅ​​តំបន់​​អាស៊ី។​  

អ្នក​កាន់​សាសនាគ្រិស្ត​​នៅ​​ក្រុង​​ Lahore​ ប៉ាគីស្ថាន​​នៅ​ពេល​ប្រារព្ធ​បុណ្យ​​ណូអែល​កាល​ពី​ថ្ងៃ​២៥​ធ្នូ​​២០១៦
អ្នក​កាន់​សាសនាគ្រិស្ត​​នៅ​​ក្រុង​​ Lahore​ ប៉ាគីស្ថាន​​នៅ​ពេល​ប្រារព្ធ​បុណ្យ​​ណូអែល​កាល​ពី​ថ្ងៃ​២៥​ធ្នូ​​២០១៦ Arif Ali / AFP
ផ្សាយពាណិជ្ជកម្ម

អ្នក​កាន់​សាសនាគ្រិស្ត​ចំនួន​ជិត​១ ២០០​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ពិភពលោក នៅរវាង​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៥​និង​ខែ​តុលា​២០១៦ ដោយ​សារតែ​​​ជំនឿ​សាសនា។ យោងតាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Open Doors ​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ហូឡង់ ចំនួន​នៃ​ការសម្លាប់​នេះ មាន​​ការ​ថយ​ចុះ ​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ​គឺ​​មាន​ចំនួន​ដល់​ទៅ ​៧ ១០០​នាក់​នៅ​​ក្នុង​ឆ្នាំ​២០១៥។

អត្រា​នៃ​ការ​​សម្លាប់​អ្នក​កាន់​គ្រឹស្តសាសនា មាន​ការ​ថយ​ចុះ​នេះ គឺ​​ដោយសារ​តែម្យ៉ាង​​ពួក​ក្រុម​អ៊ីស្លាមជ្រុលនិយម ​បាន​ធ្លាក់​ចុះ​ទន់​ខ្សោយ​ ឬ ​ក៏​ពួក​អ្នក​កាន់​សាសនា​គ្រិស្ត បាន​ស្លាប់​បាត់​បង់​​ជីវិត​​អស់ ឬ​​មួយ​ក៏​ពួក​គេ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​តំបន់​កើត​អំពើ​ហិង្សា​- នេះបើយោង​តាម​របាយការណ៍ Open Doors ។​

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដដែលនេះ ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចំនួន​៥០​។ ប្រទេស​ដែល​​ពួក​អ្នក​កាន់​សាសនា​គ្រិស្ត​ ​ភាគ​ច្រើន​បំផុត​ប្រមាណ​​ជា ​២ ១៥ ​លាន​​នាក់​ត្រូវ​​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​​យ៉ាង​ខ្លាំង​ក្លាបំផុត។

អង្គការ Open Doors បាន​សម្តែងការសោកស្តាយយ៉ាងខ្លាំងដែរ​​ជាអាទិ៍​ការស្លាប់​មនុស្ស​ចំនួន​​​ពីរ​​នាក់​នៅ​​ក្នុង​​ប្រទេស​បារាំង។ ​គឺ ​​ព្រះសង្ឃ​សាសនា​កាតូលិកមួយអង្គ​ Père  Jacques Hamel ដែល​ត្រូវ​បាន​ក្រុម​ជីហាត​ពីរ​នាក់​ធ្វើឃាត​ដោយ​អាករ​សម្លាប់់​កាលពីខែ​កក្កដា​​ឆ្នាំ​២០១៦​ នៅ​​​ក្នុង​ព្រះវិហារ​កាតូលីកមួយក្នុង​ភាគខាងលិច​ប្រទេស​បារាំង។  ម្នាក់ទៀត គឺជា​​ពលករ​​​ចំណាក​ស្រុក​​​សញ្ជាតិ​​អ៊ីរ៉ង់​​នៅ​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង ​ដែល​ត្រូវ​​បាន​គេ​ឈ្លានពាន​រហូត​ដល់​ស្លាប់​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៥​​ ព្រោះ​តែពលករ អ៊ីរ៉ង់​​នេះ​ បាន​បែរមកជឿ​លើ​​​​សាសនា​គ្រិស្ត​វិញ។

ការ​​ធ្វើ​ទុក្ខ​បុកម្នេញ​​ទៅ​លើ​​អ្នក​កាន់សាសនា​​ក៏​​មា​ន​​កើន​​ចំនួន​​ច្រើន​​ដែរ​​នៅ​​តំបន់​​អាស៊ី​​ជា​អាទិ៍​នៅ​​កូរ៉េ​ខាង​ជើង​។​ ជា​រៀង​​រាល់​​ឆ្នាំ​ ចាប់​តាំង​​ពី​​១៦​​ឆ្នាំ​​កន្លង​​មក​​ហើយ​​ ​កូរ៉េ​​ខាង​​ជើង​គឺ​​ប្រទេស​​ទី​​មួយ​​នៅ​​លើ​​លោក ​ដែល​​អត្រា​​នៃ​​ការ​​ធ្វើ​​ទុក្ខ​បុកម្នេញ​​ប្រឆាំង​​អ្នក​​កាន់​​សាសនា​គ្រិស្ត​​មាន​​ចំនួន​​ច្រើន​​ជាង​​គេ​បំផុត​​​នៅ​​ឆ្នាំ​​២០១៧​​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ