អានតួអត្ថបទ
ចិន

តើ​សង្រ្គាម​ពាណិជ្ជកម្ម ចិន អាមេរិក​នឹង​អាច​ផ្ទុះឡើង​ដែរឬទេ?

តើចិន​ជា​សត្រូវ​របស់​អាមេរិក? ទំនាក់ទំនង​ចិន និងអាមេរិក​ដែល​ស្គាល់​រកាំរកូស​គ្នា​រួចហើយ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោកអូបាម៉ា ទំនង​នឹង​មិន​ប្រសើរ​ឡើង​ដោយ នៅក្នុង​អាណត្តិ​របស់លោក​ លោក​ដូណាល់ ត្រាំ ដែល​បាន​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ នៅ​មុន​ជាប់ឆ្នោត លោក​ដូណាល់ ត្រាំ​ធ្លាប់​បានសន្យា​ហើយ​ថា នឹង​ដាក់​ប្រទេស​ចិន ក្នុង​បញ្ជី​ស្បែកខ្មៅ​របស់​ប្រទេស​ដែល​ធ្វើ​ជំនួញ​មិន​ស្មោះត្រង់ ដោយ​ទម្លាក់​តម្លៃ​លុយ​យ័ន ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ចិន​ទៅ​បរទេស។ 

ទស្សនាវដ្តី​ចិន​ចុះផ្សាយ​ពី​លោក​ដូណាល់ ត្រាំ​ដែល​ទើប​ប្រកាស​ជ្រើសរើស​លោក​peter Navarroដែល​ស្អប់​ចិន​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​របស់លោក
ទស្សនាវដ្តី​ចិន​ចុះផ្សាយ​ពី​លោក​ដូណាល់ ត្រាំ​ដែល​ទើប​ប្រកាស​ជ្រើសរើស​លោក​peter Navarroដែល​ស្អប់​ចិន​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​របស់លោក GREG BAKER / AFP
ផ្សាយពាណិជ្ជកម្ម

ប៉េកាំង​តាមដាន​ជាប់ជានិច្ច ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ។ រដ្ឋាភិបាល​ចិន​ចង់​ដឹងថា តើ​នៅ​ពេល​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ពេញ​ផ្លូវច្បាប់​ហើយនោះ លោក​ដូណាល់ ត្រាំ នឹង​ចាត់វិធានការ​អនុវត្ត​គោលនយោបាយ​ប្រឆាំងចិន ដូច​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង ទាំង​នៅ​ពេល​ថ្មីៗនេះ និង​នៅក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ដែរឬទេ។

 

នៅក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត បេក្ខជន ដូណាល់ ត្រាំ​បានចង្អុល​ចោទប្រកាន់ ​ចិនថា ជាអ្នកលួច​ការងារ​ប្រជាជន​អាមេរិកាំង និង​លួចលុយ​អាមេរិក។ សម្រាប់​លោកត្រាំ ចិន​បាន​ធ្វើ​ជំនួញ​មិន​ស្មោះត្រង់ ដោយ​បាន​ទម្លាក់​លុយយ័ន រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​រងគ្រោះ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ចិនបាន។ នៅក្នុង​កាសែត​អាមេរិកាំង New​york Times​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​និយាយ​ថា លោក​នឹង​ដំឡើងពន្ធ​ដល់​៤៥%​លើ​រាល់​ផលិតផល​នាំចូល​មក​ពី​ចិន។ ក្នុង​ក្រុមការងារ​របស់​លោក​ដូណាល់ ត្រាំ លោក​Peter Navarro ទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​របស់​លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​អំពាវនាវ​ឲ្យ​គេ​ឈប់​ទិញ​ផលិតផល​ចិន។ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា អាមេរិក​បាន​បាត់បង់​ការងារ​ប្រមាណ​២លាន ចាប់តាំង​ពី​ចិន​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្មម​ពិភពលោក ឆ្នាំ ២០០១។

 

កាសែត​ចិន​Global Times ដែល​ជា​ឧបករណ៍​ឃោសនា​របស់​បក្ស​កុម្មុយនិស្ត​ធ្លាប់​បាន​សរសេរ​ថា ប្រទេស​ចិន​នឹង​វាយបក​វិញ បើសិន​លោក​ដូណាល់ ត្រាំ​ធ្វើ​សង្រ្កាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន។ ចិន មាន​មធ្យោបាយ​ដាក់​គំនាប​លើ​អាមេរិក ព្រោះថា ចិន​ជា​ប្រទេស​ទី១ ដែលមាន​កាន់​ក្នុង​ដៃ ប្រាក់បំណុល​អាមេរិក​ច្រើនជាងគេ គឺ​១០០០​ពាន់ លាន​ដុល្លារ​អាមេរិក។ តាម​កាសែត Global Times ចិន​អាច​គំរាម​សងសឹក​អាមេរិក​វិញ ដោយ​នឹង​ផ្អាកព្យួរ​ការបញ្ជារទិញ​យន្តហោះ​របស់​ក្រុមហ៊ុន​ប៊ូអ៊ីង​អាមេរិក។ តើ​អ្នកណា​ខាត ហើយ​អ្នកណា​នឹង​ចំណេញ​ពី​សង្រ្គាម​ពាណិជ្ជកម្ម? ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​និយាយ​នៅក្នុង​វេទិការ​សេដ្ឋកិច្ច នៅ​ដាវ៉ូស​ប្រទេស​ស្វ៊ីសថា គ្មានភាគី​ណា​ឈ្នះដាច់ នៅក្នុង​សង្រ្គាម​ពានីជ្ជកម្ម​នោះទេ។

 

ប៉ុន្តែ សម្រាប់​អ្នកសេដ្ឋកិច្ច​មួយចំនួន ចិន​ដែល​មាន​ផលិតផល​ពឹងអាស្រ័យ​លើ​ទីផ្សារ​អាមេរិក​អាច​រងគ្រោះ​ភ្លាម​ដោយសារ​នយោបាយ​ដំឡើង​ពន្ធអាករ​របស់​លោកដូណាល់ ត្រាំ។ ត្រូវដឹងថា ផលិតផល​ចិន នាំចូល​ទៅ​អាមេរិក នៅ​ឆ្នាំ ២០១៦​មាន​តម្លៃ​ដល់​ទៅ ៣៨៥​ពាន់​លាន​ដុល្លារ។ បើសិន​អាមេរិក​ដែល​ជាទីផ្សារ​ធំបំផុត​របស់​ចិន រឹតបន្តឹង ដោយ​នឹង​ដំឡើង​តម្លៃពន្ធ​ដល់​៤៥ភាគរយ​លើ​ផលិតផល​នាំចូល​មក​ពី​ចិន នោះ​ផលិតផល​ចិន​នាំចូល​ទៅ​អាមេរិក​នឹង​ធ្លាក់ចុះ​ពីរដង ឬ​ច្រើន​ជាងនេះ​ក៏​ថាបាន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ