អានតួអត្ថបទ
ចិន-ជប៉ុន-អាមេរិក

ចិន​​​​បញ្ជូន​​​នាវា​​​ល្បាត​​​​ទៅ​កាន់​​ក្បែរ​​តំបន់​​កោះ​​ជាប់​​ជម្លោះ​​ជា​មួួយ​​ជប៉ុន​​​នៅ​ព្រឹកមិញ​​​​

ប្រទេស​ចិន ​បាន​បញ្ជូន​នាវា​ឆ្មាំ​សមុទ្រ​ចិន​​៣​គ្រឿង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១​មីនា​នេះ ឲ្យ​ទៅល្បាត​នៅ​តំបន់​ប្រជុំកោះ​មួយ​ដែល​ចិន​មាន​ជម្លោះ​ជាមួយ​ជប៉ុន​និង​​​អះអាង​ថា ជា​ដែន​អធិបតេយ្យភាព​​របស់​ចិន​ដែលមានឈ្មោះថា​ទាវយូ​ជាភាសាចិន​។ គឺ​ជា​ទីប្រជុំកោះ​ដែល​ស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​សម្ព័ន្ធភាព​យោធា​រវាង​ទីក្រុង​តួក្យូ​និង​សហរដ្ឋអាមេរិក។ 

នាវាល្បាត​ចិន​នៅ​ក្បែរ​​នាវាល្បាត​មួួយ​គ្រឿង​របស់ជប៉ុន​
នាវាល្បាត​ចិន​នៅ​ក្បែរ​​នាវាល្បាត​មួួយ​គ្រឿង​របស់ជប៉ុន​ REUTERS/11th Regional Coast Guard Headquarters-Japan Coast Guard
ផ្សាយពាណិជ្ជកម្ម

 

នៅ​ព្រឹក​ថ្ងៃ​ទី​១​មីនា​នេះ នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន ៣​គ្រឿង​ បាន​ប្រតិបត្តិការ​ល្បាតនៅ​តំបន់​ប្រជុំកោះ Diaoyu ​ដែល​ចិន​ចាត់​ទុក​ថា​ជា​ដែន​កម្មសិទ្ធិ​​របស់​ខ្លួន។

ការ​លុកលុយ​យ៉ាង​សំញែង​នូវ​នាវា​ល្បាតរបស់​​ចិននៅ​​ក្នុង​តំបន់​កោះ​ជាប់​ជម្លោះនោះ  ជានិច្ច​ជា​កាល ទីក្រុង​តូក្យូ​តែង​តែ​​ប្រឆាំង​តបត​យ៉ាង​ខ្លាំងក្លា​វិញ​។ ពីព្រោះ តូក្យូ​​ ​គ្រប់គ្រងនៅ​​លើ​ទីប្រជុំកោះ​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​កើត​ដែលខ្លួន​ហៅ​ឈ្មោះ​«  Senkaku »​​ជា​ភាសា​ជប៉ុន​ តែ​​ចិន​​ហៅ​ឈ្មោះ​ថា Diaoyu ជា​ភាសា​ចិន។​

ដោយសារតែ​ការ​ទាស់ទែងគ្នាក្នុងការ​​ដណ្តើម​អធិបតេយ្យភាព​លើ​​ទីប្រជុំកោះ​នោះ ទំនាក់​ទំនង​​រវាង​មហា​អំណាច​​ទាំង​ពីរនៅ​អាស៊ី​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​​ដុនដាប​នៅ​ឆ្នាំ​២០១២ នៅ​ខណៈពេល​ដែល​តូក្យូ​ ​បាន​ដាក់​កោះ​ខ្លះៗ​ក្នុង​តំបន់ ​ធ្វើ​​ជា​សម្បត្តិ ​រដ្ឋ។

ម្យ៉ាងទៀត​ ​ប្រធានាធិបតី​អាមេរិក​ថ្មី​ដែល​ចូល​កាន់​តំណែង​តាំងពី​ខែ​មករា​មុន​ ក៏​បាន​គាំទ្រ​ជប៉ុន​យ៉ាង​សំញែងដែរ​​នៅ​ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ចិននេះ​។​

ហើយ​កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​មុន​នៅ​រដ្ឋ​ Florida​​​ លោក TRUMP និង​​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​​ថ្លែង​បញ្ជាក់​ជា​ថ្មី​​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​រួម​គ្នា​មួយ​ថា “សន្ធិសញ្ញា​​សន្តិសុខ​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​​ជប៉ុននិងអាមេរិក​ ត្រូវ​​អនុវត្តន៍​ឲ្យ​បាន​យ៉ាង​ល្អ​ប្រពៃ ​នៅលើ​ទីប្រជុំកោះ​ Senkaku។ ថ្នាក់​ដឹកនាំ​អាមេរិក​និង​ជប៉ុន ថែម​ទាំង​បាន​បញ្ជាក់ផង​ដែរ​​ថា​”អាមេរិក​និង​ជប៉ុន​”នឹង​​ប្រឆាំង​តបត​​​រាល់​សកម្មភាព​ណា​មួយ​របស់​ចិននៅ​​ក្នុង​ការ​​ដណ្តើម​​គ្រប់គ្រង​​នៅ​លើ​តំបន់​កោះ​របស់​ជប៉ុន។

ទន្ទឹមនេះទៀត ​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក James Matttis​ បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តួក្យូ​នា​ពេល​កន្លង​មក​នេះ លោក ​ Matttis​ ​បាន​រំលឹក​ជា​ថ្មី​​ថា​”​ប្រជុំកោះ​ Senkaku ou Diaoyu គឺ​ជា​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​សម្ព័ន្ធភាព​យោធា​អាមេរិក​និង​ជប៉ុន។​

ប៉េកាំង​ បាន​ប្រតិកម្ម​យ៉ាង​រហ័ស​ ​ដោយ​ចោទ​​វ៉ាស៊ីនតោន ថា​ចង់​បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់​និង​​ចាត់​ទុក​ សន្ធិសញ្ញា​សន្តិសុខ​រវាង​ជប៉ុន​និង​អាមេរិក ជា​របស់​ចាស់​គំរិល​មួួយ​តាំង​ពីជំនាន់​សង្គ្រាម​ត្រជាក់​។

លើសពីនេះ ប៉េកាំង ក៏​​បាន​បញ្ជូន​​កង​នាវាល្បាត​​​​របស់ខ្លួនឲ្យ​​ទៅកាន់​ដែន​កោះ​ជាប់ជម្លោះ​នោះ​​ ក៏ព្រម​ទាំង​យន្តហោះ​ឈ្លបការណ៍​មួយគ្រឿង​ផង​​ដែរ-នេះ​​បើ​យោង​តាម​​ទីក្រុង​​តូក្យូ៕​​​​​​​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ