អានតួអត្ថបទ
អង្គការអ៊ីស្លាមជីហាត-ចិន

វីដេអូ​​បង្ហូរ​​ឈាម​​មួយ​​របស់​​អង្គការ​​រដ្ឋអ៊ីស្លាម​គំរាម​​ប្រទេស​​ចិន​​ជា​​លើក​​ដំបូង​​

ក្រុម​​ប្រដាប់​​អាវុធ​​របស់​​អង្គការ​​រដ្ឋ​អ៊ីស្លាម​​ដែល​​ចេញ​​ពី​​​ជន​ជាតិ​​ចិន​​ភាគ​​តិច​  Ouighoure​ បាន​​ធ្វើការ​​គំរាម​​ពី​ប្រទេស​អ៊ីរ៉ាក់ ​ថា​នឹង​បង្ហូរ​ឈាម​ឲ្យ​ដាប​នៅ​ក្នុង​ប្រទេស​ចិន​។ ​​ការ​ព្រមាន​របស់​ពួក​អ៊ីស្លាម​ជីហាត​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង​នេះ ក៏​ជា​លើក​ទី​មួយ​ដែរ​-នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ជន​ជាតិ​អូស្ត្រាលី​ ម្នាក់​នៅ​សកល​វិទ្យាល័យ​នៅក្រុង​Canberra។​ 

ទីក្រុង Urumqi​ ដែលសំបូររស់នៅដោយជនជាតិ អ៊ុយហ្គួរ​ បាន​ស្គាល់​នូវ​ភាព​​វឹក​វរ​តាំងពី​ខែ​កក្កដា​ឆ្នាំ​២០០៩​​ ដោយសារ​​មាន​ការ​បះបោរ​ប្រឆាំង​គ្នា​ រវាង​សហគមន៍ Ouïgours​ និង​ សហគមន៍​ ចិន Han។
ទីក្រុង Urumqi​ ដែលសំបូររស់នៅដោយជនជាតិ អ៊ុយហ្គួរ​ បាន​ស្គាល់​នូវ​ភាព​​វឹក​វរ​តាំងពី​ខែ​កក្កដា​ឆ្នាំ​២០០៩​​ ដោយសារ​​មាន​ការ​បះបោរ​ប្រឆាំង​គ្នា​ រវាង​សហគមន៍ Ouïgours​ និង​ សហគមន៍​ ចិន Han។ © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​គំរាម​របស់​ក្រុម​ប្រដាប់​អាវុធ​អង្គការ​រដ្ឋ​អ៊ីស្លាម​ចំពោះ​ទីក្រុង​ប៉េកាំង​នេះ ត្រូវ​បាន​ធ្វើឡើង​តាម​​ខ្សែ​វីដេអូ​មួយ​រយៈ​ពេល ២៨​នាទី។ វីដេអូ​ ដែល​សាខា​មួយ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​​នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់ ជា​អ្នក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​មុន-នេះ​បើ​យោង​បណ្តាញ​Intelligence Group ដែល​ជំនាញ​ខាង​ឃ្លាំ​មើល​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺនែត គេហទំព័រ​របស់​ពួក​អ៊ីស្លាម។​

 
ក្រុម​ប្រដាប់​អាវុធ​អង្គការ​រដ្ឋអ៊ីស្លាម ដែល​គំរាម​ទីក្រុង​ប៉េកាំង​ ចេញ​មក​ពី​ប្រភព​​ជនជាតិ​ចិន​ភាគ​តិច  Ouïghoure ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ខេត្ត ​Xinjiang ​ប៉ែក​ពាយ្យ​ប្រទេស​ចិន។ ពួក​អ៊ីស្លាម​ Ouïghoure ​ដែល​បាន​និយាយ​ថា ពួក​គេ បាន​ទទួល​រងនូវ​ការ​រើសអើង​សាសនា​ក៏ព្រម​ទាំង​នៅ​លើ​ទីផ្សារ​ការងារ​យ៉ាងខ្លាំងក្លា​នៅ​ចំពោះ​មុខ​ជន​ជាតិ​ចិន​​ហាន​ដែល​មាន​​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេសចិន។

ចំណែក​ទីក្រុង​ប៉េកាំង​ តែងតែ​ចោទ​ប្រកាន់​ក្រុម​ Ouïghoure ដែល​ជា​អ្នក​ទាមទារ​ចង់​​ផ្តាច់​ទឹក​ដី​ពីប្រទេស​ចិន ថា​ជា​ប្រភព​នៃ​ការ​វាយប្រហារ​នានា​នៅ​ក្នុង​ប្រទេស​ ដោយ​បាន​​ទាញ​សញ្ញា​អាសន្ន​​ប្រកាស​ប្រាប់​​ដែរ​ថា ក្រុម  Ouïghoure នេះ​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​ជីហាត។ ដោយ​ហេតុថា​កាលពី​ឆ្នាំ​២០០៩ កុបកម្ម​ដ៏​ហិង្សា​មួយ​នៅ​ធានី Urumqi​ក្នុង​ខេត្ត Xinjiang  បាន​សម្លាប់​មនុស្ស​ចំនួន ​២០០​នាក់​ដែល​​ភាគ​ច្រើន​ជា​ជន​ជាតិចិន​​ហាន។

តំាងពីពេលនោះមក ទីក្រុងប៉េកាំង​បាន​ចាត់​វិធានការ​សន្តិសុខ​យ៉ាង​តឹងរ៉ឺង​បំផុត​នៅ​ក្នុង​តំបន់ Xinjiang ដូច​ជា​ប្រតិបត្តិការ​យាមល្បាត រៀបចំ​ដាក់​កន្លែង​ចំណុច​ឆែកឆេរ​និង​ការចាប់​ខ្លួន​ពួក​អ្នក​បះបោរ​​នៅ​ក្នុង​តំបន់។​ទន្ទឹមនេះ អាជ្ញាធរ​ចិន ក៏​​បាន​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​ជាង​១​ម៉ឺន​នាក់​នៅ​ក្រុង ​Urumqi ដែល​​ក៏​ជា​វិធានការ​លើក​ទី​៤​ហើយ​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៧​មក។​​​​

​នៅ​ក្នុង​រូប​ភាព​វីដេអូ គេ​ឃើញ​យុទ្ធជន​អ៊ីស្លាម​ម្នាក់​ដែល​មាន​​ពុក​មាត់​ស្រមូម​​ដៃ​កាន់​កាំបិត បាន​​ស្រែក​គំរាម​​ប្រទេស​ចិន​សិន ​មុន​នឹង​អាករ​សម្លាប់​បុរស​មួយ​រូប​ដែល​ពួក​នេះ ​ចាត់ទុក​ជា​អ្នករាយការណ៍​ផ្តល់​ព័ត៌មាន។

ចំពោះ​លោក Michael Clarke ដែល​ជា​អ្នក​ជំនាញ​នៅ​សកលវិទ្យាល័យ​មួយរបស់​ប្រទេស​អូស្រ្តាលី​ក្នុងក្រុង​Canberra ខាង​​បញ្ហា​​តំបន់​ Xinjiang បាន​បញ្ជាក់ប្រាប់​ដល់​ទីភ្នាក់ងារ​ព័តមាន​បារាំង AFP  ថា ​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ​មុន​នេះ គឺ​ជា​ការ​គំរាម​ដោយ​ផ្ទាល់​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ប្រឆាំង​ទៅ​លើ​ប្រទេស​ចិន​។ ការគំរាម​នេះ ក៏​ជា​លើក​ទី​មួយ​ដែរ​របស់​ក្រុម​​យុទ្ធជន​ជីហាត​​​​​ក្រោម​ឱវាទ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​​និយាយ​ជា​ភាសា Ouïghoure។

ហើយ​យោង​តាម​អ្នកជំនាញ​ដដែល​នេះ ចាប់ពីអំំណេះតទៅ ទីក្រុង​ប៉េកាំង​គឺ​ជា​ផ្ទាំង​ស៊ីប”​វោហារសាស្ត្រ”​មួយ​របស់​ពួក​អ៊ីស្លាម​ជីហាត​​ដែល​រហូត​មក​ទល់​ពេល​នេះ អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ពុំសូវ​​លើក​និយាយទេ​​ពី​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ