ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/06 12h00 GMT
អាស៊ី

អង្គការ​ហាមឃាត់អាវុធ​គីមី​ថ្កោល​ទោស​ការ​ប្រើ​ថ្នាំ​ពុ​លធ្វើ​​ឃាត​​គីមជុងណាម

media Khalid Abu Bakar មេប៉ូលិស​ម៉ាឡេស៊ី បញ្ជាក់​នៅ​ថ្ងៃសុក្រ​ទី ១០ មីនា ថា ជន​រងគ្រោះ​ក្នុង​ឃាតកម្ម​​បំពុល​ថ្នាំ​គីមី ពិត​ជា​ គីម ជុងណាម បង​ប្រុស​គីមជុងអ៊ុន REUTERS/Athit Perawongmetha

នៅ​ក្នុង​ខណៈ​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី បាន​ប្រកាស​បញ្ជាក់​​អត្តសញ្ញាណ​ជន​រងគ្រោះ នៃ​ការ​លប​ធ្វើ​ឃាត​​ដោយ​ប្រើ​ថ្នាំ​ពុល​គីមី​នៅ​អាកាសយានដ្ឋាន​គួឡាឡាំពួរ ថា​ពិត​ជា​រូប គីម ជុងណាម បង​ប្រុង​ម្តាយ​ទីទៃ​របស់​ប្រមុខ​ទី​មួយ​កូរ៉េខាង​ជើង​មែន អង្គការ​ហាមឃាត់​អាវុធគីមី​អន្តរជាតិ OIAC បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃសុក្រ​ទី ១០ មីនា ២០១៧ ថ្កោល​ទោស​​ការ​ប្រើប្រាស់​អាវុធ​គីមី VX និង​ប្រកាស​ផ្តល់​ជំនួយ​បច្ចេកទេស ប្រសិន​បើ​​​ម៉ាឡេស៊ីត្រូវ​ការ​។

ក្រុមប្រឹក្សា​ប្រតិបត្តិ​​នៃ​អង្គកា​រ​ហាមឃាត់​អាវុធ​គីមី​អន្តរជាតិ ដែល​ជា​ម្ចាស់​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៣ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ទទួល​របាយការណ៍​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ ស្តីពីការ​ប្រើប្រាស់​អាវុធគីមី​ ដ៏​មហា​ពុល VX ជា​អាវុធ​សម្រាប់​ប្រហារ​ជីវិតមនុស្ស កណ្តាល​អាកាសយានដ្ឋាន កាលពី​ថ្ងៃទី ១៣​កុម្ភៈ នៅ​ក្រុង​គួឡាឡាំពួរ។

ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​​​ថ្កោល​ទោស​ ​យ៉ាង​ច្បាស់​លាស់​រាល់​គ្រប់​ទម្រង់​នៃការ​ប្រើប្រាស់​អាវុធ​គីមី អង្គការ​OIAC បាន​ត្រៀម​ខ្លួន​ផ្តល់​ជំនួយ​បច្ចេកទេស​​ដល់​ម៉ាឡេស៊ី ក្នុង​បន្ត​ស៊ើប​អង្កេត​ឃាតកម្ម​ និង​បាន​បង្ហាញ​ជំហរ​ដ៏​ជ្រាលជ្រៅ​របស់​ខ្លួន ចង់​បាន​និង​សុំ​ត្រួត​ពិនិត្យ​លទ្ធផល​ផ្លូវការ​ នៅ​ពេល​ដែល​ការ​អង្កេត​ត្រូវ​បាន​ចប់​សព្វ​គ្រប់។

 

អង្កការ​ហាមឃាត់​​ការ​ប្រើ​អាវុធ​គីមី ​ដែល​មាន​ភារៈ​បំផ្លាញ​អាវុធ​គីមី​គ្រប់​ប្រភេទ​នៅ​លើ​ពិភពលោក ធ្លាប់​បាន​ធ្វើ​អធិការកិច្ច​បំផ្លាញ​ស្តុក​អាវុធ​គីមី​ចំនួន​ ៩៥%​ គិត​ចាប់​ពី​អង្គការ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧។

 

គីម ជុងណាម បង​ប្រុស​ម្តាយ​ទីទៃ​របស់​គីមជុងអ៊ុន ដែល​រស់​និរទេស​ខ្លួន​ឆ្ងាយ​ពី​ប្រទេស និង​ដែល​ហ៊ាន​រិះគន់​របប​កុម្មុយនិស្ត​កាន់​អំណាច​បន្ត​ត្រកូល​របស់​ព្យុងយ៉ាង បាន​ស្លាប់​កាលពី​ថ្ងៃទី ១៣​កុម្ភៈ ដោយ​សារធាតុគីមី​ពុល​VX ដែល​ជះបំពុលលើ​មុខ​​ដោយ​ស្ត្រី​ពីរ​នាក់។ បើ​តាម​កូរ៉េ​ខាង​ត្បូង នេះ​ជាផែនការ​វាយប្រហារ​រៀប​ចំ​ឡើង​ដោយ​ព្យុងយ៉ាង។

 

ឃាតកម្ម​នេះ​ ក៏​បាន​ធ្វើ​សម្ពាធ​ការ​ទូត​​​រវាង​ម៉ាឡេស៊ី​និង​កូរ៉េខាង​ជើង ដែល​ធ្លាប់​តែ​ល្អូនល្អើន​ពី​មុន ឡើង​តាន​តឹង។ ម៉ាឡេស៊ី​បាន​បណ្តេញ​ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង​ចេញ​ពី​ប្រទេស។ ​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់ ទើប​បាន​ចាក​ចេញ​ពីកូរ៉េខាង​ជើង​ បន្ទាប់​ពីព្យុងយ៉ាងឃាត់​ឃាំង​មិន​ឱ្យ​ចេញ ដោយ​ហេតុ​ជម្លោះ​ការទូត។ សូម្បី​តែ​ការ​ប្រកួតកីឡា​បាល់​ទាត់​រវាង​ប្រទេស​កីឡាករ​ប្រទេស​ទាំង​ពីរ​ក៏​ត្រូវ​លុប​ចោល​ដែរ។

 

ភាព​តាន​​តឹងបាន​ចាប់​ប៉ោង​​ឡើង​ នៅ​ពេល​ប៉ូលិស​ម៉ាឡេស៊ី​មិនព្រមប្រគល់​សាកសព​ជន​រងគ្រោះ​ទៅ​ព្យុងយ៉ាង​តាម​សំណើ ក្រោម​ហេតុផល​ថាត្រូវ​វិភាគផ្ទៀង​ផ្ទាត់​​អាដេអ៊ិន​សិន។ អាជ្ញាធរ​ម៉ាឡេស៊ី ទើប​បាន​បញ្ជាក់​អត្តសញ្ញាណ​ជន​រងគ្រោះ​ ជា​ផ្លូវការ​នៅ​ថ្ងៃសុក្រ​នេះ ថា​ពិត​ជា​គីមជុង​ណាម យ៉ាង​ប្រាកដ តែ​មិន​បាន​លម្អិត​អំពី​មធ្យោបាយ​ផ្ទៀង​ផ្ទាត់​ទេ៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ