អានតួអត្ថបទ
ជប៉ុន-អារ៉ាប៊ីសាអូឌីត​

ជប៉ុន​​​និង​​​អារ៉ាប៊ីសាអូឌីត​​​​ពង្រឹង​​​ទំនាក់ទំនង​​​សេដ្ឋកិច្ច​​​​​​​​ឲ្យ​​​​កាន់​តែ​​​រឹងមាំ​​​ថែម​​​ទៀត​​​

ចៅ Salmane នៃប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​​នៅ​ ជប៉ុន កាល​ពី​​​យប់មិញ​បាន​ជួបសន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ។ គោលដៅ​នៃ​ទស្សនកិច្ច​នៅ​ជប៉ុន ​គឺ​ដើម្បី​ពង្រឹង​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត​​”សហប្រតិបត្តិការ​ សេដ្ឋកិច្ច"​រវាង​​ប្រទេស​ទាំង​ពីរ​នៅ​ខណៈ​ដែល​អារ៉ាប៊ីសាអូឌីត​ចង់ ​ស្វែង​រក​ចំណូល​ផ្សេង​ទៀត​ក្រៅពី​ចំណូល​ប្រេង។​​

ព្រះចៅ ​Salmane​​ នៃ​ប្រទេស​​អារ៉ាប៊ីសាអូឌីត​​
ព្រះចៅ ​Salmane​​ នៃ​ប្រទេស​​អារ៉ាប៊ីសាអូឌីត​​ Saudi Press Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​ពេល​ជួប​សន្ទនា​​ជាមួយ​ព្រះចៅ​អារ៉ាប៊ីសាអូឌីត លោក ​ Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែង​ថា”​លោក​ចង់​ផ្តល់សន្ទុះ​ដល់​​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​អារ៉ាប៊ីសាអូឌីត​ឲ្យ​កាន់​តែ​បាន​លឿន​ទៅ​ម

ជប៉ុននិង​អារ៉ាប៊ីសាអូឌីត បាន​សម្រេចចិត្ត​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​មួយ​នៅលើ​វិស័យ​ផ្សេងៗ​ទៀត ដូច​ជា​វិស័យ​សុខាភិបាល ហិរញ្ញវត្ថុ​ឬ​កសិកម្ម​ជាដើម។

ដើម្បី​ចែចង់​ជប៉ុន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី ៣ នោះ  អារ៉ាប៊ីសាអូឌីត​ មាន​ផែនការ​ដំឡើង​”តំបន់​សេដ្ឋកិច្ច​ពិសេស​"​ជាមួយ​នឹង​ការ​ផ្តល់​អត្ថប្រយោជន៍​លើ​ពន្ធ បទបញ្ជា​មិនសូវតឹងតែង​និង​និតិវិធី​គយ​សាមញ្ញ-នេះបើ​យោងតាម​ការជូន​ដំណឹង​របស់​ទីភា្នក់ងារ​សាព័ត៌មាន​​សេដ្ឋកិច្ច​ជប៉ុន​​Nikkei និង​ទីភ្នាក់ងារ​សាព័ត៌មាន​ Kyodo។​

 

នៅ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​នានា​ចំនួន​៣០ ដែល​បាន​គ្រោងទុក នោះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota បាន​គូសបញ្ជាក់​ពី​បំណងរបស់ខ្លួន​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយនៅថ្ងៃអង្គារនេះ ​ដើម្បី​ចាប់​ផ្តើម​ការ​សិក្សា​ពី​លទ្ធភាព​សម្រាប់​ការផលិត​យាន្ត​ជំនះ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

នៅ​ក្នុង​វិស័យ​ថាមពល អារ៉ាប៊ីសាអូឌីត​ដែល​​ជា​ប្រទេស​យក្ខ​ខាង​​ផ្គត់ផ្គង់​ប្រេង​របស់​ជប៉ុន ត្រូវតែ​ធ្វើការ​ពិភាក្សា​គ្នា​តទៅទៀតដើម្បី​​បើកផ្សារភាគហ៊ុនរបស់ខ្លួន​នៅទីក្រុងតូក្យូ​។

ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​តម្លៃ​ប្រេង​យ៉ាង​ខ្លាំង នោះ ​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​ប្រទេសនាំមុខ​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង​​នៅ​លើ​លោក បាន​ផ្តល់​សន្ទុះ​កាលពី​ឆ្នាំមុន​នេះ​ដល់​កម្មវិធីកំណែទម្រង់​នយោបាយ​សេដ្ឋកិច្ច​ដ៏​ធំធេង​មួយ​ក្រោមឈ្មោះហៅថា​​ ទស្សវិស័យ​ឆ្នាំ​២០៣០។ ហើយ​បិតា​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​នេះ គឺ​ពុំមាននណាក្រៅពីព្រះរាជបុត្រស្នងរាជ្យ​Mohammes ben Salmane ទេ​ដែល​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​តូក្យូ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៦​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេរ​ភាគី​រវាង​អារ៉ាប៊ីសាអ៊ូឌីត​និង​ជប៉ុន​ឲ្យ​កាន់តែរឹងមាំថែមទៀត៕​​

 

 

 

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ