ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/06 12h00 GMT
អាស៊ី

ចិន​ស្វាគមន៍​​​នាយក​​រដ្ឋមន្ត្រី​​អ៊ីស្រាអ៊ែល​​បន្ទាប់ពី​បាន​ទទួល​​​ព្រះ​ចៅ​ Salman ​កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​មក​​ ​

media  
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahu​ បំពេញ​​ទស្សនកិច្ច​​នៅ​ប្រទេស​​ចិន​​ចំនួន៣ថ្ងៃ​​ចាប់ពីថ្ងៃចន្ទនេះទៅ​ REUTERS/Abir Sultan

ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រទេស​ចិន បាន​ទទួលស្វាគមន៍​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក ​Benjamin​ Netanyahu បន្ទាប់ពី​បាន​ទទួល​ព្រះ​ចៅ​ Salman នៃ​ ប្រទេស​ ​Arabie Saoudite​កាលពី​​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​​​ដោយ​​​បាន​​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយចំនួន​​​ជាមួយ​ទីក្រុង​Ryad ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​៦​ម៉ឺន​៥០០០​លាន​ដុល្លារ​ឬ​ប្រមាណជ​ ៦​ ម៉ឹន​៤០០​លាន​អឺរ៉ូ។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នាយក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang បាន​ទទួល​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu​នៅ​ឯ​មន្ទីរ​​សភា​ប្រជាមានិត​ចិន បន្ទាប់​ពី​បាន​​ទទួល​ព្រះចៅ  Salman នៃ​ប្រទេស Arabie Saoudite ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

 
នាយក​រដ្ឋមន្ត្រី​ចិន បាន​ថ្លែង​​នៅ​ឱកាស​នោះ លើក​សសើរ​អំពី​ភាព​ប៉ិនប្រសព្វ​​របស់​អ៊ីស្រាអែល​​​​ដែល​នាយករដ្ឋមន្ត្រី​ចិន ចាត់​ទុក​ប្រទេស​នេះ​​ថា ជា​ប្រទេស​នាំ​មុខ​គេ​​នៅ​លើ​លោក​​ជាពិសេស​នៅ​លើ​វិស័យ​បច្ចេកវិទ្យា​មួយ​ចំនួន។​​​​​
 
ស្របគ្នានោះ ប្រមុខ​រដ្ឋាភិបាល​ចិន បាន​មាន​ប្រសាសន៍​ដែរ​ថា “​ប្រជាជន​ចិន​និង​អ៊ឺស្រាអែល គឺ​​ជា​ជាតិ​សាសន៍​ពីរ​ដ៏​ធំ​ចម្បង​​នៅ​លើ​លោក។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​វិញ​ ក៏​បានប្រកាស​ប្រាប់​​ឲ្យ​ដឹង​វិញ​ថា​”​នៅ​​ក្នុង​​របៀបវារៈ​នៃ​កិច្ចចរចា​នាឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​​៣​​ថ្ងៃ​នៅ​ប្រទេស​ចិន​នេះ គឹ​ផ្តោត​ទៅ​លើ​សហប្រតិបត្តិការណ៍​នៅ​លើ​វិស័យ​​​​បច្ចេក​វិទ្យា​​​រវាង​​ប្រទេស​ទាំង​ពីរ។ “ស្រប​គ្នា​នេះ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបន្ថែមទៀតថា​"​ វិបល្លាស​​​​កើត​​មាន​​ច្រើន​នៅ​លើ​លោក​​រួម​ទាំង​​នៅ​​ក្នុង​​​តំបន់​​​របស់​​យើង​​ផងដែរ-នេះ​ជា​​ការ​​ថ្លែង​​បញ្ជាក់​​របស់​​លោក ​Netanyahu ​ដែល​ប្រាថ្នា​ចង់​ច្បិច​​យក​ឱកាស​នេះ​​ដើម្បី​​ពិគ្រោះ​យោបល់​ជាមួយ​គ្នា​ទៅវិញទៅមក។
 
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ក៏​ចង់​ដឹង​ផង​ដែរ ថា​”តើ​ចិន​និង​អ៊ីស្រាអែល អាច​នឹង​ធ្វើការ​រួម​គ្នា​បាន​​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យ​មាន​ការ​ជឿនលឿន​ទៅ​មុខ​នៅ​លើ​វិស័យ​សន្តិសុខ សន្តិភាព​ស្ថិរភាព​​និង​ភាព​រុងរឿង។
 
ទន្ទឹមនេះ អគ្គនាយក​​នៃ​ក្រសួង​ការបរទេស​ចិន​ទទួលបន្ទុក​តំបន់​អាស៊ីខាងលិច​​និង​អាហ្វ្រិក​ខាង​​ជើង បាន​បង្ហើបឲ្យដឹងដែរ​ថា​​​ចិន​​និង​អ៊ីស្រាអែល បាន​យល់ស្រប​គ្នា​​នៅ​​ក្នុង​​ការ​​ពិភាក្សា​ឲ្យ​​បាន​ស៊ីជម្រៅ​នៅ​លើ​បញ្ហា​ប្តោះប្តូរ​ពាណិជ្ចកិច្ច​ដោយ​សេរី។

 

ប្រទេស​ចិន​ដែល​រក្សា​ទំនាក់ទំនង​ដ៏​ល្អប្រពៃ​ជាមួយ​​ប៉ាឡេស្ទីន​និង​អ៊ីរ៉ង់​ ក៏​មាន​ទំនាក់ទំនង​យ៉ាង​​ស្អិតល្មួត​ជាមួយ​នឹង​អ៊ីស្រាអែល​ដែរ​ជាពិសេស​នៅ​លើវិស័យ​សន្តិសុខ​និង​​ក៏​កម្រ​លើក​និយាយ​ពី​បញ្ហា​នេះ​ជា​សាធារណៈដែរ​ជាអាទិ៍​ការពិភាក្សា​គ្នា​នៅ​លើ​ការ​ចែករំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមកនោះ៕​​​​​​​​​​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ