អានតួអត្ថបទ

កូរ៉េខាង​ជើង​សន្យា​តប​ត​នឹង​ការ​ពង្រាយ​នាវា​ចម្បាំង​អាមេរិក​នៅ​ក្បែរ​ឧបទ្វីប

ជាមួយ​នឹង​ការ​បរិហារ​ ការ​បញ្ជូន​នាវាចម្បាំង​អាមេរិក​មក​ក្បែរ​ឧបទ្វីប​កូរ៉េ ព្យុងយ៉ាង​បាន​ប្រកាស​ព្រមាន​នៅ​ថ្ងៃអង្គារ​​នេះ​ថា នឹង​ធ្វើ​​សង្គ្រាម​ ព្រោះ​ពេលនេះ​ស្ថាន​ភាព​ក្នុង​តំបន់បាន​ឡើង​​​តាន​តឹងខ្លាំង​​​​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ការ​ពង្រាយ​កម្លាំង​ទ័ព​អាមេរិក ដែល​ជា​ដំណាក់កាល​ឈាន​ឆ្ពោះទៅ​ដល់​ការ​ឈ្លានពាន។ នេះ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង។

ប្រមុខ​កូរ៉េខាង​ជើង​ Kim Jong-un ប្រកាស​ត្រៀម​ធ្វើ​សង្គ្រាម​គ្រប់ទម្រង់​តប​អាមេរិក
ប្រមុខ​កូរ៉េខាង​ជើង​ Kim Jong-un ប្រកាស​ត្រៀម​ធ្វើ​សង្គ្រាម​គ្រប់ទម្រង់​តប​អាមេរិក KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

​កូរ៉េខាង​ជើង មិន​បង្អង់​យូរ​នឹង​បញ្ចេញ​ប្រតិកម្ម​តប​នឹ​ងសកម្មភាព​បញ្ជូន​នាវា​ចម្បាំង​អាមេរិក​ ទៅ​កាន់​ឧបទ្វីប​កូរ៉េទេ។ ហើយ​ព្យុងយ៉ាង​របស់​ គីម ជុងអ៊ុន ហាក់​ដូច​​ជា​មិនប្តូរ​ឥរិយាបថ​ និង​ញញើត​ នឹង​ពាក្យ​គំរាម​របស់​អាមេរិក​ដែរ។ “ព្យុងយ៉ាង​នឹង​ចាត់​វិធានការតប​វិញ​ ដោយ​ប្រើ​អាវុធ​តែ​ម្តង ប្រឆាំង​នឹង​អ្នក​បង្ក​ហេតុ​ ដើម្បីការពារ​ខ្លួន” នេះ​ជា​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង ដែល​មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​ផ្លូវការ KCNA ដោយ​បន្ថែម​ទៀត​ថា “សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​​កូរ៉េ ត្រៀម​ជា​ស្រេច​​នឹង​ធ្វើ ធ្វើ​គ្រប់​សង្គ្រាម​ដែល​អាមេរិក​ចង់​បាន”។

 

សម្រាប់​ព្យុងយ៉ាង ប្រសិន​បើ​មាន​សង្គ្រាម គឺ​អាមេរិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ និង​ត្រូវ​ទទួល​នូវ​ផលវិបាក​ជា​ហន្តរាយ​ខ្លាំង​ អំពី​សកម្មភាព​អាស្រូវ​របស់​ខ្លួន។ តាំង​ពី​ថ្ងៃ​សៅរ៍​មក កូរ៉េខាង​ជើង បាន​ប្រឹង​សំញែង​ខ្លួន​ថា​មិន​ចុះ​ញ៉ម​ ចាញ់​សំឡុត​ទេ ព្រោះ​ការ​វាយប្រហារ​របស់​អាមេរិក​កាន់​តែ​បញ្ជាក់​បាន​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អភិវឌ្ឍន៍​កម្មវិធីនុយក្លេអ៊ែរ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​បាន​បាញ់​មីស៊ីល​មួយ​ប្រាវ លើ​ស៊ីរី រដ្ឋាភិបាល​អាមេរិក​របស់​លោក ត្រាំ បាន​ប្រកាស​បញ្ជូន​នាវាចម្បាំង​ ទៅ​ដាក់​ពង្រាយ នៅ​ក្បែរឧបទ្វីប​កូរ៉េ។ សេចក្តី​សម្រេច​នេះ ត្រូវ​បាន​អ្នក​វិភាគ​គ្រប់​រូប​យល់​ថា អាមេរិក​ដំឡើង​សាច់​ដុំ​​ ត្រៀម​ប្រើ​កម្លាំង​យ៉ាង​ពិតៗ ដាក់​កូរ៉េខាង​ជើង ដូច​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​ ធ្លាប់​បាន​និយាយ​ថា​នឹង​ចាត់ការ​ជា​ឯកតោភាគី លើ​បញ្ហា​នុយក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទិកមែន។

ភាព​តាន​តឹង​នេះ​ធ្លាក់​នេះ​មក​ជួន​ចំពេល​ដែលសភា​​កូរ៉េខាង​ជើង​ត្រូវ​បើក​ជំនួប​ប្រជុំ​ប្រចាំ​ឆ្នាំ​ដ៏​កម្រ​របស់​ខ្លួន នៅ​ថ្ងៃអង្គារ​នេះ។ ការ​ប្រជុំ​សភា​ ម្តង​ឬ​ពីរ​ដង​ក្នុង​មួយឆ្នាំ ដើម្បីកំណត់​កញ្ចប់​ថវិការ​ជាតិ​និង​​សម្រេច​​អនុម័ត​សំណើ​របស់​បក្ស​កាន់​អំណាច។ ម្យ៉ាង​ទៀត​មួយរយៈ​នេះ​ព្យុងយ៉ាង​បាន​ពន្លឿន​ខ្លាំង​ការ​ស្រាវជ្រាវ​កម្មវិធី​នុយក្លេអ៊ែរ។ អ្នក​វិភាគ​ជា​ច្រើន​យល់​ថា​កូរ៉េខាង​ជើង អាច​នឹង​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទីប្រាំ​មួយ នៅ​ក្នុង​អំឡុង​ពេល​​ប៉ុន្មាន​ថ្ងៃ​នេះ​ទៀត ដែល​ត្រូវ​ជា​ខួប​១០៥​ឆ្នាំ​របស់​លោក គីម អ៊ីលស៊ុង បិតា​​របប​កុម្មុយនិស្ត​ និង​ជាជីតា​របស់​ប្រមុខ​គីមជុងអ៊ុន​សព្វថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ