ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT
អាស៊ី

ចិន​​បញ្ជូន​​យាន​​​ដំបូង​ ​​Tianzhou-1​ទៅ​​កាន់​​​​​​អវកាស​​​

media  
កាំជ្រួច​ Long Marche 7 បាញ់​​បង្ហោះ​យាន​Tianzhou-1 នៅ​ហៃណាន ថ្ងៃ២០​មេសា ២០១៧។ Reuters

ថ្ងៃ​ព្រហស្បតិ៍​២០មេសា​នេះ ចិន​បាន​​បញ្ជូន​យានអវកាស​ដំបូង​របស់​ខ្លួន​ឈ្មោះថា Tianzhou-1 ឆ្ពោះ​​ទៅ​ស្ថានីយ​​ពិសោធន៍​អវកាស Tiangon ដើម្បី​សាកល្បង​​ផ្ទេរប្រេង​ចេញ​ពី​យាននេះ ចូលក្នុង​មន្ទីរពិសោធន៍​អវកាស។ ​ការ​បាញ់​បញ្ជូន​យាន​ Tianzhou-1ទៅ​អវកាស​បង្ហាញ​ពី​មហិច្ឆតា​​អវកាស​របស់​ចិន​ ដែល​ចង់​ដើរ​អោ​យទាន់​រុស្ស៊ី អាមេរិក និង​អឺរ៉ុប។

 

យាន​អវកាសដំបូង​របស់​ចិន​ ឈ្មោះថា​​ Tianzhou-1 ប្រវែង​ជាង​១០ម៉ែត្រ ត្រូវ​បាន​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌលបង្ហោះ​យាន​អវកាស ខែត្រ​ហៃណាន យប់​ម៉ោង​៧និង​៤១នាទី​ក្នុងស្រុក​ចិន ​ថ្ងៃព្រហស្បតិ៍​នេះ។ យាន Tianzhou-1 ប្រែថា នាវា​ឋានសួគ៌ ​ អាច​ផ្ទុក​សម្ភារ​បាន​រហូត​៦តោន ហើយ​ក៏អាច​ផ្ទុក​ផ្កាយ​រណប​បានដែរ។  ​

យាន Tianzhou-1 ត្រូវ​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ​ពិសោធន៍​អវកាស Tiangong-2 នៅ​​តារាវិថី ជា​មន្ទីរ​ពិសោធន៍​ ដែល​​​​​ចិនបាន​​​​​​បាញ់​បញ្ជូន​ដោយជោគជ័យ ​​ទៅ​គន្លង​តារា​វិថី កាលពី​​ខែ​កញ្ញា​ឆ្នាំមុន។ យាន Tianzhou-1 មានបេសកកម្ម​សាកល្បង​​ផ្ទេរប្រេង ចូល​ក្នុង​មន្ទីរពិសោធន៍​អវកាស​នេះ។ ​យាន Tianzhou-1 នឹង​សម្រេច​បទពិសោធន៍​ការងារ​ផ្សេងៗ​ទៀត​ដែរ មុន​នឹង​ធ្លាក់​មក​ផែនដី​វិញ។
 
ចិន​ចំណាយ​ថវិកា​រាប់ពាន់​លាន​ដុល្លារ ក្នុង​កម្មវិធី​អវកាសរបស់​ខ្លួន​ ដើម្បី​ដើរអោយ​ទាន់​អាមេរិក​ រុស្ស៊ី និង​អឺរ៉ុប។ ក្រុង​ប៉េកាំង​​កំពុង​គ្រោង​ស្ថាបនា​ស្ថានីយ​អវកាស​អន្តរជាតិ​ដោយខ្លួនឯង ​ខណៈ​ស្ថានីយអវកាស​​អន្តរជាតិ ISS របស់​អាមេរិក​ ជប៉ុន អឺរ៉ុប និង​រុស្ស៊ី ត្រូវ​ឈប់ដំណើរការ​ក្នុង​ពេល​៦ឆ្នាំទៀត។ ចិន​គ្រោង​​​បញ្ជូនទៅ​តារាវិថី ក្នុង​ឆ្នាំ​២០២២ នូវ​​យាន​ដែល​អាច​ផ្ទុក​អវកាសយា​និក​ដល់ទៅ​៦នាក់ ជា​យាន​ដែល​អាច​ស្ថិត​ក្នុង​តារា​វិថី​បាន​យ៉ាងតិច​១០ឆ្នាំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ