ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អាស៊ី

រដ្ឋមន្ត្រី​​ការពារជាតិ​​ហ្វីលីពីន​​​ ​​បំពេញ​ទស្សនកិច្ច​នៅ​លើ​កូន​កោះ​ជាប់​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

media  
តំបន់​ជួរ​ថ្ម​ប៉ប្រះទឹក​នៅ ​Subi​ ក្នុង​ប្រជុំកោះ​​​ Spratleys​​ CSIS Asia Maritime Transparency Initiative / DigitalGlobe

រដ្ឋមន្ត្រី​​ការពារ​​ជាតិ​​ហ្វីលីពីន ​លោក ​Lorenzana កាលពី​​ថ្ងៃ​​សុក្រ​​ម្សិលមិញ​​ បាន​​អញ្ជើញ​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​​លើ​​កោះ​​ជាប់​​ជម្លោះ​​មួយ​​​ក្នុង​​​សមុទ្រ​​​ចិន​​​ខាង​​ត្បូង​​​​ដែល​​​​ហ្វីលីពីន​​និង​​ចិននៅ​តែ​​បន្ត​​ទាមទារ ​ថា​​ជា​​ដែន​អធិបតេយ្យភាព​​របស់​​ប្រទេស​​​គេ​​រៀងៗ​​ខ្លួន

លោក Lorenzana រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ដែល​​អម​ដំណើរ​លោក​​ថា ការ​ដែល​លោក​អញ្ជើញ​ទៅ​កាន់​​កោះ​​មួយ​​របស់​​ហ្វីលីពីន​​នៅ​​ក្នុង​​សមុទ្រ​ចិន​​ខាង​​ត្បូង​​នោះ ​​គឺ​​​ជា​​ដំណើរ​​ទស្សនកិច្ច​​ធម្មតា​​មួយ​​របស់​​លោក​​នៅ​​លើ​​ដែនដី​​​​ហ្វីលីពីន។

តែ​ប្រទេស​ចិន​ដែលនៅតែ​បន្ត​​ទាមទារ​ជានិច្ច​​ថា​តំបន់​កោះ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​​ជា​ដែន​កម្មសិទ្ធិ​របស់​ខ្លួន រួម​ទាំង​តំបន់​នានា​​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ជិត​ខាង។ លើសពីនេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប៉េកាំង កាន់តែ​​បង្ហាញ​​នូវ​​ភាព​​ឈ្លាន​ពាន​​របស់​​ខ្លួន​​​​ខ្លាំង​ឡើងៗ​ដែរ​។
 
ទីប្រជុំកោះ  Spratleys ​ដែល​​រួម​មាន​កោះ​ទាំង​អស់​​ជាង​១០០​កោះ​ ​ជា​តំបន់​ជាប់​ជម្លោះ​មួយ​ដ៏​ខ្លាំងក្លា​ដោយ​សារតែ​​តំបន់​​​នោះ​​ ជា​តំបន់​​យុទ្ធសាស្ត្រ​យោធា​មួយ​ដ៏​សំខាន់​បំផុត​​។
ដូច្នេះ​ហើយ បាន​ជា​ហ្វីលីពីន ចិន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់​និង​វៀតណាម នៅតែ​​បន្ត​ការ​ឈ្លោះ​ប្រកែក​​គ្នា​ដើម្បី​ប្រជែង​ដណ្តើម​យក​ទី​ប្រជុំកោះ​Spratleys ដ៏សំសខាន់​នេះ​ អោយ​​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់គ្រង​របស់​ប្រទេស​​ខ្លួន។​
 
ចិន​ដែល​មាន​មហិច្ចតា​យ៉ាង​ខ្លាំង​ក្លានោះ ​សូម្បី​តែ​កូន​កោះ​​តូច​​មួយ​នៅទីប្រជុំកោះ Spratleys ដែល​ចិន​ហៅ​ឈ្មោះ​ថា Thitu ​និង​ជាទី​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​បាន​ធ្វើ​ដំណើរ​​ទៅ​ទស្សនកិច្ច​​នោះ​ ​ក៏​​នៅ​តែ​​ស្រែក​ឃ្លាន​​ ​ថាជា​​​ដែនដី​របស់​ខ្លួន​ដែរ។ កូន​កោះ​ Thitu ​នេះ​ដែល​ជា​ភាសា​ហ្វីលីពីន​ហៅ​ថា Pag-asa  គឺ​​ជា​ទីជម្រក​​យោធភូមិ​មួយ​ដ៏សំខាន់​​​របស់​ហ្វីលីពីន។ គួរ​រំលឹក​ថា  ចិន​តែង​តែ​មក​ចាក់​ដី​លើក​បំពេញ​ឲ្យ​កាន់​តែ​​ខ្ពស់​នៅ​ Subi  ដែល​ជា​តំបន់​​ជួរ​ថ្ម​ប៉ប្រះ​ទឺក​​និង​​ស្ថិត​​នៅ​​ចម្ងាយ​តែ​​២៦ គម ប៉ុណ្ណោះ​ ពី​កោះ​ Thitu។
 
ចំណែក រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​វិញ បាន​ជូន​ដំណឹងប្រាប់​ដែរ​​ថា ​ដំណើរ​ការ​សាង​សង់​ផ្លូវ​​មាត់​ទឹក​មួយ​នៅ​លើ​កោះ​ Thiitu ដើម្បី​​ទុកប្រើ​ជា​កន្លែង​រើ​និង​ផ្ទុក​សម្ភារៈ​សំខាន់ៗ​ ជាអាទិ៍​នៅ​​ក្នុង​ការ​ជួសជូល​ផ្លូវ​ចុះ​ចត​យន្តហោះ​នោះ​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​។​
 
គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​​របស់​​​រដ្ឋមន្ត្រី​​ការពារជាតិ​​ហ្វីលីពីន​​នេះ ត្រូវ​​បាន​​ប្រព្រឹត្ត​​ទៅ​​តែ​​មួយ​​សប្តាហ៍​​ប៉ុណ្ណោះ​​បន្ទាប់​ពី​​ប្រធានាធិបតី​ហ្វីលីពីន​​លោក Rogrigo Duterté បាន​​​ថ្លែង​​​អះ​អាង​​ថា​ លោក​​នឹង​​មិន​​អញ្ជើញ​ទៅ​កាន់​តំបន់​ Spratley ​នៅ​ខែ​មិថុនា​ខាង​មុខ​ដើម្បី​ទៅ​លើក​ទង់​ជាតិ​ហ្វីលីពីន​នៅ​ទី​នោះ​ទេ ​នេះ​ក៏​ដើម្បី​បញ្ជាក់​ពី​​មិត្តភាព​របស់​ប្រទេស​ហ្វីលីពីន​​ជា​មួយ​នឹង​​ប្រទេស​ចិនដែរ៕​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ