អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើង​​គំរាម​​ពន្លិច​​នាវា​​ផ្ទុកយន្តហោះ​​Carl Vinson​​ របស់​​អាមេរិក​​

ថ្ងៃអាទិត្យ​នេះ កូរ៉េខាងជើង​បាន​ប្រកាស​គំរាម​ពន្លិច​នាវា​ផ្ទុកយន្តហោះ Carl Vinson របស់​អាមេរិក។ ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​​កំពុង​​តានតឹង ខណៈ​នាវា​ចម្បាំង​ជប៉ុន​២គ្រឿង​កំពុង​​ធ្វើសមយុទ្ធ​ជាមួយ​ទាហាន​អាមេរិក​ ​នៅ​ប៉ាស៊ីហ្វិក ​​មិនឆ្ងាយ​ពី​ឧបទ្វីប​កូរ៉េ។ 

នាវា​ផ្ទុកយន្តហោះ​ Carl Vinson អម​ដោយ​ទ័ព​ជើងទឹក​និង​ទ័ព​អាកាស បាន​ទទួលបញ្ជាពី​លោកត្រាំ អោយ​​​ធ្វើដំណើរ​ទៅ​ឧបទ្វីបកូរ៉េ។
នាវា​ផ្ទុកយន្តហោះ​ Carl Vinson អម​ដោយ​ទ័ព​ជើងទឹក​និង​ទ័ព​អាកាស បាន​ទទួលបញ្ជាពី​លោកត្រាំ អោយ​​​ធ្វើដំណើរ​ទៅ​ឧបទ្វីបកូរ៉េ។ Mass Communication Specialist 3rd Class Tom Tonthat/Handout via
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​​រដ្ឋាភិបាល​កូរ៉េខាងជើង​បានចុះផ្សាយ​ថ្ងៃអាទិត្យ​នេះ នូវ​ពាក្យពេចន៍​​គំរាម​​របស់​ក្រុង​ព្យុងយ៉ាង​ គំរាម​​ពន្លិចនាវា​ផ្ទុកយន្តហោះ​អាមេរិក​Carl Vinson។ សារព័ត៌មាន​ចុះផ្សាយ​ថា​ ​ទាហាន​កូរ៉េខាងជើងវាយ​ប្រហារ​តែ​មួយលើក​​ប៉ុណ្ណោះ ដើម្បី​ពន្លិច​នាវា​Carl Vinson របស់​អាមេរិ​ក។ ​​ក្រុងព្យុងយ៉ាង​ចង់​បង្ហាញ​តាមរយៈ​​​ការ​កំទេច​នាវា​អាមេរិក​ ពី​អានុភាព​កងទ័ព​កូរ៉េខាងជើង។

២សប្តាហ៍​មុននេះ លោក​ដូណាល់ ត្រាំ បាន​បញ្ជា​អោយ​នាវា​​​ Carl Vinson ធ្វើដំណើរ​ឆ្ពោះ​ទៅ​ឧបទ្វីបកូរ៉េ​។ នាវា​ផ្ទុក​យន្តហោះ​អាមេរិក​អាច​នឹង​មកដល់​ឧបទ្វីប​កូរ៉េ​ នៅ​ថ្ងៃអង្គារ​ខានស្អែក​ គឺ​ចំ​នឹង​ថ្ងៃខួប​នៃ​ការបង្កើត​កងទ័ព​កូរ៉េខាងជើង​តែម្តង។ ម្សិលមិញ​នេះដែរ ​អនុប្រធានាធិបតី​អាមេរិក​​ប្រាប់ថា នាវា​នេះអាច​នឹងចូល​ទៅ​សមុទ្រ​ជប៉ុន​ យ៉ាងយូរ​ចុងខែ​មេសា​នេះ។ ​ពេលនេះ នាវា​ Carl Vinson កំពុង​ធ្វើសមយុទ្ធ​ជាមួយ​នាវា​ចម្បាំង​ជប៉ុន​២គ្រឿង នៅ​ប៉ាស៊ីហ្វិក​ បើតាម​ដឺង​ប្រហែល​​​​នៅ​មិនឆ្ងាយ​ពី​ឧបទ្វីប​កូរ៉េ​ប៉ុន្មានទេ។ 

ស្ថានការណ៍ពេលនេះ​កាន់តែតានតឹង។ ​ចិន​បាន​ប្រមូល​កម្លាំង​យោធា​តាម​ព្រំដែន​ជាប់​កូរ៉េខាងជើង តែ​​រដ្ឋាភិបាល​ចិន​ប្រាប់ថា នេះ​គ្រាន់តែ​ជា​ការ​ហាត់សម​ធម្មតាប៉ុណ្ណោះ។ ពលរដ្ឋនៅ​ភាគខាងកើត​​​រុស្ស៊ី​វិញ​ក៏​បាន​សង្កេត​ឃើញ​មា​ន​ក្បួន​​ដឺក​សម្ភារ​យោធា​ធឆ្ពោះ​ទៅ​ព្រំដែន​​កូរ៉េ​ខាងជើង​ដែរ។​

គេ​បារម្ភ​ថា ​ថ្ងៃអង្គារខានស្អែក​ ​ជាថ្ងៃ​ខួប​នៃ​​ការបង្កើត​ទ័ព​កូរ៉េខាងជើង កូរ៉េខាងជើង​អាច​នឹងបាញ់​មីស៊ីល​ រឺ​ក៏​សាកល្បង​នុយក្លេអ៊ែរ​ជាលើក​ទី៦​បាន។ ​តំណាងរាស្ត្រ​បក្ស​កាន់ អំណាច​នៅ​​ជប៉ុន​ បានស្នើ​អោយ​​នាយករដ្ឋមន្ត្រី ស្ហ៊ីនហ្សូ ​អាបេ​ត្រៀម​អាវុធ​ ករណី​មាន​ការ​បាញ់​មីស៊ីល​​ពី​ក្រុងព្យុងយ៉ាង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ