អានតួអត្ថបទ
ចិន-ជប៉ុន-អាមេរិក

ជប៉ុន​បញ្ជូន​នាវា​យោធា​យក្ខ​របស់​ខ្លួន​ទៅ​កាន់​តំបន់​ឧបទ្វីប​កូរ៉េ​

ប្រទេស​​ជប៉ុន​ បញ្ជូន​​នាវា​​យោធា​​យក្ខ​​​របស់​​ខ្លួន​​ដែល​​សាងសង់​​តាំងពី​ជំនាន់​​សង្គ្រាម​​លោក​​លើក​​ទី​​២​​ ទៅ​​កាន់​​ឧបទ្វីប​កូរ៉េ។​ គឺ​​​ជា​​នាវា​​​ផ្ទុក​​ឧត្ថម្ភភាគចក្រ​ឈ្មោះ Izumo ​ដែលត្រូវ​ទៅ​ជួប​នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​បំផុត​របស់​អាមេរិក​ឈ្មោះ Carl Vinson ដែល​កំពុង​ស្ថិត​នៅ​ឧបទ្វីប​កូរ៉េ។

នាវាផ្ទុក​ឧទ្ធម្ភាកចក្រ​​ជប៉ុន Izumo  ធ្វើដំណើរទៅកាន់ឧទ្វីបកូរ៉េ​​ដើម្បីធ្វើសម្ពាធ នលើ Pyongyang
នាវាផ្ទុក​ឧទ្ធម្ភាកចក្រ​​ជប៉ុន Izumo ធ្វើដំណើរទៅកាន់ឧទ្វីបកូរ៉េ​​ដើម្បីធ្វើសម្ពាធ នលើ Pyongyang KAZUHIRO NOGI / AFP
ផ្សាយពាណិជ្ជកម្ម

នាវា​យោធា​ជប៉ុន Izumo ជា​ផ្លូវការណ៍​គឺ​ជា​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​និង​មាន​បេសកកម្ម​ដើម្បី​ អម​ការពារ​នាវា​ផ្គត់ផ្គង់​ភស្តុភា​អាមេរិក។ ក៏ប៉ុន្តែ ប្រទេស​ចិន​វិញ​ បាន​អះអាង​ថា ​នាវា Izumo ​របស់​ជប៉ុន​នេះ​​ ពុំគ្រាន់តែ​ជា​នាវា​ផ្ទុក​ឧត្ថម្ភភាគចក្រ​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ក៏​​ជា​ទី​ព្រលាន​មួយ​​សំរាប់​អោយ​​យន្តហោះ​នានា អាច​ហោះ​ចុះ​ចត​បាន​ដែរ។​

 
គួរបញ្ជាក់ថា អន្តរាគមន៍​របស់​នាវា​ជប៉ុន Izumo ​នៅ​អម​ក្បែរ​នឹង​នាវា​មហាសាល​ Carl Vinson​​របស់​យោធា​អាមេរិក​នៅ​សមុទ្រ​កូរ៉េ​ខាង​ជើង ក៏​ជា​សកម្មភាព​​លើក​តំបូង​បង្អស់​ដែររបស់​នាវា​ Izumo ​​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក។

ប្រតិបត្តិការ​ដ៏​សំខាន់​បំផុត​របស់​ជប៉ុន​នេះ នៅ​ក្នុង​ប្រព័ន្ធ​កិច្ច​ការពារ​ជាតិ​រួម​គ្នា​ជាមួយ​នឹង​កង​នាវា​អាមេរិក​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបថ​នៃ​វិបត្តិ​ដ៏​តានតឹង​មួយ​រវាង​សហរដ្ឋ​អាមេរិក​​និង​កូរ៉េ​ខាង​ជើង ក៏​ព្រម​ទាំង​ការ​កើន​ឡើង​​នៃ​ឥទ្ធិពល​របស់​ចិន​​នៅ​ក្នុង​តំបន់ដែរ។

លើសពីនេះ នាវា​ពិឃាត​របស់​ជប៉ុន​ចំនួន ២ គ្រឿង ក៏​បាន​ចូល​ធ្វើ​សមយុទ្ធ​​រួច​ទៅ​ហើយ​​ជាមួយ​​ក្រុម​នាវា​ផ្ទុក​យន្តហោះ Carl Vinson​របស់​អាមេរិក​​និង​ជាមួយ​អង្គភាព​នៃ​កងទ័ព​ជើង​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​ដែរ។

សូមបញ្ជាក់ថា នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​របស់​ជប៉ុន Izumo ​​នឹង​ត្រូវ​​អម​ដំណើរ​តាម​ការពារ​កង​នាវា​ផ្គត់ផ្គង់​ភស្តុភា​របស់​អាមេរិក​នៅ​​ចន្លោះរវាង​ឧបទ្វីប​កូរ៉េ​និង​កោះ Okinawa របស់​ជប៉ុន​ដែល​ជា​ទីមូលដ្ឋាន​ទ័ព​អាមេរិក​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ