អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង-អាស៊ាន​

អាមេរិក​​​អំពាវនាវ​​​​​​​អាស៊ាន​​​អោយ​​​​​ពិនិត្យ​​​​ឡើង​​​វិញ​​​​ទំនាក់​ទំនង​​​​​​ជាមួយ​​​​​ទីក្រុង​​​ ព្យុងយ៉ាង​

ប្រមុខ​ការទូត​​អាមេរិក​​លោក ​Rex Tillerson ​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ​ បាន​​អំពាវនាវ​​ឱ្យ​​សមភាគី​​របស់​​លោក​​មក​​ពី​​តំបន់​​អាស៊ីអាគ្នេយ៍ ​អនុវត្ត​​ការ​​ដាក់​​ទណ្ឌកម្ម​​​របស់​​អង្គការ​​សហ​ប្រជាជាតិ​​​​ដែល​​ទាក់ទង​​ទៅ​​នឹង​​កម្មវិធី​​សព្វាអាវុធ​​​កូរ៉េ​​ខាងជើង​​និង​​កាត់​បន្ថយ​​ទំនាក់ទំនង​​ការទូត​​ដើម្បី​ ​អោយ​​កូរ៉េ​​ខាង​​ជើង​​នៅ​​ទោល​ឯកា។​ 

ប្រមុខការទូត​អាមេរិក លោក Rex Tillerson (កណ្តាល​) ថតរូបជាមួួយប្រមុខការទូត​ ASEAN នៅ Washington ទី​៤​ឧសភា​
ប្រមុខការទូត​អាមេរិក លោក Rex Tillerson (កណ្តាល​) ថតរូបជាមួួយប្រមុខការទូត​ ASEAN នៅ Washington ទី​៤​ឧសភា​ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​រួមប្រជុំ​ជា​លើក​ដំបូង​របស់​ប្រមុខការទូត​អាមេរិក​ជាមួយ​សមភាគី​មក​ពី​តំបន់​អាស៊ាន​​នៅ​ទីក្រុង​វ៉ាស៊ីនតោន លោក Rex Tillerson បាន​អំពាវនាវ​ឱ្យ​សមភាគី​របស់​លោក​ អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ទំាង​អស់​​​របស់​អង្គការ​សហប្រជាជាតិ​​ដែល​ទាក់ទង​ទៅ​នឹង​កម្មវិធី​សព្វាអាវុធ​​កូរ៉េ​ខាងជើង​ និង​កាត់បន្ថយ​ទំនាក់​ទំនង​ការទូត​ដើម្បី​អោយ​កូរ៉េ​ខាង​ជើង​នៅ​ទោល​ឯកា

 
ប្រមុខការទូតអាមេរិក  បាន​គូសបញ្ជាក់ទៀត​ថា “​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​បរទេស​ទាំង​ឡាយ​ណា​ដែលនៅតែ​​ចង់​រកស៊ី​​ជាមួយ​កូរ៉េ​ខាង​ជើង ដោយ​​ពុំបាន​​គិត​ពី​ផល​វិបាកនានា​​ទៅ​ថ្ងៃ​មុខ ពីព្រោះ  កូរ៉េខាង​ជើង ​សព្វថ្ងៃនេះ កំពុង​តែ​ខិតខំ​យ៉ាងសម្បើម ​ដើម្បី​ អភិវឌ្ឈន៍​​មីស៊ីលរបស់ខ្លួន-​ ​មីស៊ីល​​ដែល​មាន​សមត្ថភាព ​អាច​បាញ់ធ្លាយ​​ទៅ​ដល់​ទឹកដី​អាមេរិក។

គួររំលឹកថា ប្រទេស​អាស៊ាន​ទាំង​អស់ មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េ​ខាង​ជើង ក្នុងនោះ​​ប្រទេស​ចំនួន​៥​ ដាក់​ស្ថានទូតរបស់ខ្លួន​​នៅកូរ៉េខាងជើង។

បន្តែយោងតាម​​លោក Patrick Murphy ដែល​ជាអ្នក​ទទួល​បន្ទុកបញ្ហា​តំបន់​អាស៊ី​អាគ្នេយ៍​របស់​​​ក្រសួង​ការបរទេស​អាមេរិក​” ទីក្រុងវ៉ាស៊ីនតោន ពុំមែន​​ទាមទារ​​ឲ្យ​ប្រទេស​អាស៊ាន​ទាំង​អស់​នោះ​ កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​​ជា​ផ្លូវការណ៍​នោះ​ទេ ក៏ប៉ុន្តែ គ្រាន់តែ​សុំស្នើ ​ឲ្យ​អ្នក​ដឹក​នាំ​របស់​អាស៊ាន ​ធ្វើការ​​​ពិនិត្យស៊ើរើ​​ឡើង​វិញ​នៅ​លើ​​ទំនាក់​ទំនងការទូត​​របស់​ខ្លួន​​ជា​មួយ​ទីក្រុង​​​ព្យុងយ៉ាង"​។

ទន្ទឹមនេះ​នៅ​កូរ៉េ​ខាង​ជើង​ លោក ​​គីម ជុងអ៊ុន បាន​ចេញដំណើរ​ទៅ​ត្រួត​ពិនិត្យ​កងអង្គភាព​កូរ៉េខាងជើងមួយ​​​ដែល​​ធ្លាប់​ធ្វើ​ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​កោះកូរ៉េខាងត្បូងមួយ​​នៅ​ ​Yeonpyeong កាលពីខែវិច្ចិកាឆ្នាំ​២០១០-នេះបើយោងតាមការជូនដំណឹង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​កូរ៉េ​ខាង​ជើង​នៅថ្ងៃសុក្រនេះ។

នៅ​​ជំនាន់​ឆ្នាំ ​២០១០​នោះ កូរ៉េ​ខាង​ជើង​ បាន​បាញ់​គ្រាប់​ផ្លោង​ចំនួន​១៧០​គ្រាប់ ​ប្រឆាំង​ទៅ​លើ​កោះ កូរ៉េខាងត្បូង​ ​ Yeonpyeong ​ និង​​បានសម្លាប់មនុស្សចំនួន​៤នាក់​ក្នុ្ងងនោះ​ ២​នាក់ជាជនស៊ីវីល។​

 

ម្យ៉ាងទៀត ​ភាព​តានតឹង នៅ​ក្នុង​ឧបទ្វីប​កូរ៉េ បាន​កើន​ឡើង​​ខ្លាំង ​​នាអំឡុងពេល​ចុង​ក្រោយ​នេះ​ ដោយ​សារតែ​ កូរ៉េ​ខាង​ជើង បាន​​ប្រឹងប្រែង​​អភិវឌ្ឈន៍​កម្មវិធី​​មីស៊ីល ​Balistique និង​​កម្មវិធី​នុយក្លេអ៊ែរដែល​ប្រកប​ដោយ​គ្រោះថ្នាក់ខ្លាំង ​ជាពិសេស ​ការ​បាញ់​សាកល្បង​មីស៊ីល​​​របស់​​កូរ៉េ​ខាង​ជើង​​ជារឿយៗ​​ដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ