អានតួអត្ថបទ
ក្រុម G7-អ៊ីតាលី​

ក្រុម​​​ប្រទេស​​​ G7​ ​ចៀសវាង​ប្រធានបទ​រស៊ើប​ខ្លាំង​​នៅ​​ក្នុង​កិច្ចប្រជុំ​​នៅ​​អ៊ីតាលី​​

រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុ​​របស់​ក្រុម​ប្រទេស​G7 ដែល​​រួម​ប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ស្អែក​នៅ​​ប្រទេស​អ៊ីតាលី​​ សុខចិត្ត​ចៀសវាង​មិន​លើក​យក​បញ្ហា​ណា​ដែល​មាន​លក្ខណៈ​ដ៏​​​រស៊ើប​ខ្លាំង ​ដាក់​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​របស់​ខ្លួន​ឡើយ។ ក៏ប៉ុន្តែ​បាន​​លើក​យក​បញ្ហា​សន្តិសុខ​​អ៊ីនធ័តនែត​​​ឬ​​ក៏​​ការ​ប្រយុទ្ធ​ប្រឆាំង​​ទប់ស្កាត់​​​នឹង​​ហិរញ្ញប្បទាន​​ភេរវនិយម​​​​វិញ។​ 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​​អាមេរិក លោក  Steven Mnuchin នៅ​វិមាន ​capitol​ ក្នុង​ទីក្រុង​​ Washington​​ ថ្ងៃ​២៥​​មេសា​​២០១៧​l 2017.
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​​អាមេរិក លោក Steven Mnuchin នៅ​វិមាន ​capitol​ ក្នុង​ទីក្រុង​​ Washington​​ ថ្ងៃ​២៥​​មេសា​​២០១៧​l 2017. REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

នៅក្នុងប្រជុំរបស់​បណ្តារដ្ឋមន្រ្តិ​ក្រសួងហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស G7 នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ស្អែកក្នុង​ប្រទេស​អ៊ីតាលី បញ្ហាពាណិជ្ជកម្មដោយសេរី​ឬ​ក៏កិច្ចការពារ​ផលិតផលក្នុងស្រុក គឺ​ពុំ​មានទេ​នៅ​ក្នុងរបៀបវារៈ​នៃកិច្ចប្រជុំ​នេះ​ដើម្បី​ចៀសវៀង នូវ​ភាពប្រទូស្តរាយ​រវាងគ្នា។ នេះគឺ​ជាលើកទីមួយដែរ​ចាប់តាំងពីលោក​ត្រាំ បាន​ឡើងជាប្រធានាធិបតីអាមេរិកមក​ដែល​កិច្ចប្រជុំ​របស់​ក្រុម​G7 ​ដែលមាន​អាមេរិក អាល្លឺម៉ង់ បារាំង​អង់គ្លេស​ អ៊ីតាលី​និង​កាណាដា បាន សម្រេច​ចិត្ត ​មិន​លើកយកបញ្ហា​ដ៏ចម្រូងចម្រាស​មកដាក់នៅក្នុង​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​គ្នា​ទេ។​

ក៏ប៉ុន្តែ យោងតាមការថ្លែង​បញ្ជាក់​របស់​មន្ត្រី​ទទួលខុសត្រូវ​ម្នាក់​របស់​អាមេរិក បានអោយដឹង​ថា ​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​អាមេរិក បានត្រៀមខ្លួន​ជាស្រេចដែរ​ដើម្បី​​ការពិភាក្សាគ្នា​នៅ​លើ​បញ្ហា​ដ៏​សំខាន់​ទាំង​ពីរ​ខាង​លើ​នេះនៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី។ ​​រីឯ​អាជ្ញាធរ​​អ៊ីតាលីវិញ ដែលជាម្ចាស់ផ្ទះ​ទទួលកិច្ចប្រជុំ​ បាន​ថ្លែងប្រាប់​​ថា “បញ្ហា​​បែប​ដូច​នេះ នឹង​ត្រូវ​រក្សាទុក​សម្រាប់ការពិភាក្សាគ្នា​នៅក្នុងកិច្ចប្រជុំ​កំពូល​របស់បណ្តាប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​នៃ​ក្រុមប្រទេស ​G7 ​​ដែលនឹង​ត្រូវប្រព្រឹត្តទៅ​នៅចុង​ខែ​ឧសភា​ខាងមុខ​នៅ ​Sicile ​តំបន់​ស្វ័យត្ត​​អ៊ីតាលី។​

ម្យ៉ាងទៀត​ចំណុចដែល​ត្រូវបានគេ​លើក​មកពិភាក្សាគ្នា​នៅក្នុងកិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​នៃ​​ក្រុមប្រទេស ​G7 គឺ​​ស្ថិត​នៅលើ​បញ្ហាសន្តិសុខ​អ៊ីនធ័រនែត ឬ​ក៏​ការប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​បណ្តាញ​ហិរញ្ញប្បទាន​ភេរវនិយម។​ ប្រធានបទទាំងពីរខាងលើនេះ ត្រូវបានរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់អាមរិក​និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុអ៊ីតាលី យល់ស្របគ្នា​ថា​ជាប្រធានបទ​យុទ្ធសាស្ត្រ​មួយ​នៅ​​នា​ពេលជួបប្រាស្រ័យគ្នា​កាលពីថ្ងៃព្រហ្បតិ៍​មុន។​

ផ្ទុយទៅវិញ ទាំងរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​របស់​អាមេរិក​និងទាំងខាង​អ៊ីតាលី ពុំបាន​លើកពី​បញ្ហា​​នៃកា​រកំណត់​អត្រា​ពន្ធទៅ​លើ​ក្រុមហ៊ុន​អន្តរជាតុ​ធំៗ​ដែល​ជា​អ្នក​រក​ស៊ី​នៅ​លើ​បណ្តាញ​អ៊ីនធ័រនែត​ឬ Webtax នោះទេ ពីព្រោះ​យោងតាម​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រុម​ប្រទេស G7 វា​ជាប្រធានបទ​ដ៏រស៊ើបខ្លាំង​និង​ក៏មិនងាយ​ចប់​ឡើយដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ