អានតួអត្ថបទ
រុស្ស៊ី-ហ្វីលីពីន

ប្រធានាធិបតី​​ ​​ហ្វីលីពីន​​​​ផ្តើម​​​​ទស្សនកិច្ច​​​​រយៈ​ពេល​​​​៥​​​​ថ្ងៃ​​​​នៅ​​​​រុស្ស៊ី​​​​

លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ​ថ្ងៃ​ចន្ទ​នេះ ​បាន​ហោះ​ចេញ​ពី​​ប្រទេស​គាត់​​​ មក​កាន់​ប្រទេស​រុស្ស៊ី​ ដើម្បី​ជួប​ក្នុង​៤​ថ្ងៃ​ទៀត ​ជាមួយ​សមភាគី​រុស្ស៊ី ​គឺ​លោក​ពូទីន ​ដែល ​តាម​សំដី​គាត់​ ជា​ ”វីរបុរស​សំណប់​”របស់​គាត់​ ក្នុង​បំណង​ទទួល​អាវុធ​ណា​ពី​រុស្ស៊ី​ ដែល​​ប្រទេស​​​គាត់​ត្រូវ​ការ ​ហើយ​ដក​ខ្លួន​ឲ្យ ​កាន់តែ​ឃ្លាត​ ពី​ សរអា ​ជា​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ។​

Rodrigo Duterte (ឆ្វេង​) ជួប​ពិភាក្សា​​ជាមួយ​សមភាគី​​រុស្ស៊ី​​ លោក ​Vladimir Putin​
Rodrigo Duterte (ឆ្វេង​) ជួប​ពិភាក្សា​​ជាមួយ​សមភាគី​​រុស្ស៊ី​​ លោក ​Vladimir Putin​ Robinson Ninal / PPD / AFP
ផ្សាយពាណិជ្ជកម្ម


ទស្សនកិច្ចនេះដែលនឹងពន្យារទៅដល់៥ថ្ងៃ ត្រូវបញ្ជាក់ពីការស្តារបានល្អមែនទែន ទំនាក់​ទំនង ហ្វីលីពីន-រុស្ស៊ី ក្រោយពីលោក Duterte បានឡើងកាន់អំណាច កាលពីចុងខែ​មិថុនា​ឆ្នាំ២០១៦។ តាំងពី ពេលនោះមក លោកប្រធានាធិបតីហ្វីលីពីន ដាក់ទិសស្រាយទៅវិញ សម្ព័ន្ធជាមួយនឹង សរអា ជាអតីត ចៅហ្វាយអាណានិគមខ្លួន ដែលត្រូវគាត់ចោទថា លាក់ពុត និង ជា មេសម្លុត។

គឺនៅថ្ងៃព្រហស្បត៏ ២៥ ឧសភា ដែលលោក Duterte នឹងត្រូវទទួលជួបដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលលោក Duterte ផ្ទាល់ ធ្លាប់បានចាត់ទុក ជា” វីរបុរស​សំណប់” របស់គាត់។ លោក Duterte ក៏ធ្លាប់ និយាយអំពី ចំណង​ពិសេស​រវាង​រូប​គាត់​ និង លោកពូទីន  ដែលមានចំណូលចិត្តដូចគ្នា ខាងបរបាញ់ និង ខាងស្រឡាញ់ កាំភ្លើង។

ថ្លែងទៅពួកអ្នកកាសែត កាលពីថ្ងៃ សុក្រ ១៩ឧសភា លោកប្រមុខរដ្ឋហ្វីលីពីន បានពន្យល់​បំភ្លឺ​ថា អាទិភាព មួយ នៃការធ្វើដំណើររបស់គាត់ទៅរុស្ស៊ី គឺដើម្បីទិញ គ្រាប់បែក​រុស្ស៊ី​បញ្ជា​ពី​ចម្ងាយ សម្រាប់ប្រយុទ្ធទល់នឹង ពួកសកម្មជនអ៊ីស្លាមនិយម នៅប៉ែកខាងត្បូងប្រទេស។ តាម​សំដីគាត់ ហ្វីលីពីន មានមិនខ្វះទេ គ្រាប់បែក ដែល” ប្រាជ្ញា” ប៉ុន្តែ វានៅចាញ់ គ្រាប់​បែក​​រុស្ស៊ីបញ្ជាពីចម្ងាយ ដែលប្រតិបត្តិការត្រវចំទីដៅក្នុងកម្រិតខ្ពស់

អស់ជាច្រើនសិបឆ្នាំ សរអា បានដើរតួជា អាណាព្យបាលចម្បង របស់ហ្វីលីពីន ស្រប​នឹង​សន្ធិសញ្ញា​ទ្វេភាគី ស្តីអំពីការការពារទៅវិញទៅមក។

លោក Duterte បានកាត់បន្ថយចំនួនលំហាត់សឹកប្រចាំឆ្នាំរួមគ្នាហ្វីលីពីន-អាមេរិកាំង ដោយ​ថែមទាំងស្នើ ឲ្យ សរអា ដកកងទ័ពចេញ ពីហ្វីលីពីន ទៅផង។មុន​នឹង​ចេញ​ដំណើរ​មកបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន Duterte ក្នុងសម្ភាសន៍ ទៅ ពួក​អ្នក​កាសែតរុស្ស៊ី បានថ្លែងជាអាទ៏ ៖ តាំងពីក្នុងសម័យឃោសនាបោះឆ្នោតម៉្លេះ ខ្ញុំ​បាន​សន្យា​ថា នៅលើ ដែនដីប្រទេសខ្ញុំ នឹងពុំមានមូលដ្ឋានយោធាបរទេសអ្វីណាទៀតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ