អានតួអត្ថបទ
អ.ស.ប.​

អសប​​ អំពាវនាវ​​ឲ្យឥណ្ឌូណេស៊ី​ ​​​​​ដោះលែង​​​អភិបាល​​​ក្រុង​​​ហ្សាកាតា​​​ដែល​​​ជា​​​បរិស័ទ​​​គ្រិស្តសាសនា​​​

 ក្រុម​​អ្នក​ជំនាញ​​របស់​​អសប​  បាន​​អំពាវនាវ​​នៅ​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​​ឲ្យ​​ឥណ្ឌូណេស៊ី​​ ដោះលែង​​អភិបាល​​ក្រុង​​ហ្សាកាតា​​ដែល​​ជា​​​គ្រឹស្ត​បរិស័ទ​​ដំបូង​​បង្អស់​​នៅ​​ក្នុង​​ប្រទេស​​នេះ​​​​​ដែល​​​ត្រូវ​​​តុលាការ​​​កាត់​ទោស​​ដាក់​​គុក​​ចំនួន​ ២​​ឆ្នាំ​​ពី​​បទ​​ជេរ​​ប្រមាថ​​សាសនា​​អ៊ីស្លាម។​ 

លោក Basuki Tjahaja Purnama អភិបាលក្រុងហ្សាកាតា​
លោក Basuki Tjahaja Purnama អភិបាលក្រុងហ្សាកាតា​ Reuters
ផ្សាយពាណិជ្ជកម្ម

 

ការផ្តន្ទាទោស​លោក​ Purnama ​​ហៅ​​ក្រៅ ​”​​Ahok”​​កាល​ពី​​១០​ ថ្ងៃ​​មុន​​ឲ្យ​ជាប់​​ពន្ធនាគារ​​ពីរ​ឆ្នាំ​​នោះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភិត​ភ័យ​តក់​ស្លុត​​និង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំងនៅ​លើ​​​ភាព​គ្មាន​ការ​អត់អោន​ខាង​​សាសនា​​នៅ​ក្នុង​សង្គម​ឥណ្ឌូណេស៊ី​-ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​លោក។

នៅ​ខណៈដំបូង ក្រុម​មេធាវី​របស់​លោក Purnama  បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​​ចំពោះ​​ការ​​វិនិច្ឆ័ទោស​​នេះ ​ដោយ​​បាន​​​អះអាង​​ថា​​”តុលាការ ​មិន​​បាន​​គិតគូរ​​ឲ្យ​​បាន​​​ដិតដល់​ឡើយ​​នៅ​លើ​ចម្លើយ​ឲ្យ​ការណ៍​របស់​សាក្ស៊ី​ខាង​អ្នក​ការពារ​កូន​ក្តី”​។​​

ក្រុម​មេធាវី​របស់​​លោក Punama  បាន​ថ្លែង​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែរ ថា សាលក្រម​របស់​តុលាការ​នេះ  បាន​ធ្វើ​អោយ​ក្រុម​មេធាវី​និង​រដ្ឋអាជ្ញា​ឥណ្ឌូណេស៊ី មាន​ការ​ភ្ញាក់ផ្អើល​និង​ស្រឡាំងកាំង​និង​នឹកស្មាន​ពុំដល់ ដោយ​បាន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ដោះលែង​កូន​ក្តី​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុងពេលតុលាការ​ធ្វើការ​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍។​​

បន្ទាប់មក ខាង​​ក្រុម​មេធាវី​របស់​​គ្រួសារ​លោក​អភិបាល​ក្រុង​ហ្សាកាតា ​វិញ បានថ្លែងបញ្ជាក់​ប្រាប់​ឲ្យដឹងដែរថា "គ្រួសារ​របស់​លោក​អភិបាលក្រុង បាន​សម្រេចចិត្ត​ឈប់​បន្ត​ដំណើរការ​នីតិវិធី​នៅ​​ក្នុងការដាក់បណ្តឹង​​​ឧទ្ធរណ៍​​ដែរ។

ស្របគ្នានេះ ក្រុម​អ្នក​ជំនាញ​របស់​អសប​ដែល​ក្នុង​ចំណោម​នោះ ​មាន​អ្នក​រាយការណ៍​ពិសេស​របស់​អសប ស្តីពី​សេរីភាព​សាសនា​និង​ការ​បញ្ចេញ​មតិ​ ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អភិបាល​ក្រុង​ហ្សាកាតា ក៏ព្រមទាំង​ការ​លុបចោល​​ទោស​​ពី​បទ​ការ​ពោល​ពាក្យ​ប្រមាថ​លើ​សាសនាអ៊ីស្លាម​ដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ