អានតួអត្ថបទ
ភូមា-បរិស្ថាន

ដំរី​ព្រៃ​ជាង​​​​​​​២០​​​ក្បាល​​​ត្រូវ​​​បាន​​គេ​​​​សម្លាប់​​នៅ​ក្នុង​​​ឆ្នាំ​ ​២០១៧​​​ (​អង្គការ​ការ​ពារ​បរិស្ថាន​ (​WWF)​​​

​អង្គការ​​ការពារ​បរិស្ថាន​ ​(WWF) បាន​​ព្រមាន​​ឲ្យ​​ដឹង​​នៅ​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​ថា​ សត្វ​​ដំរី​​ព្រៃ​​នៅ​​​​ភូមា​ ត្រូវ​​បាន​​រង​​ការ​គំ​រាម​​កំហែង​​​​ពី​​សំណាក់​​ពួក​​ឈ្មួញ​​ទុច្ចរឹត​​​​ ដែល​​បាន​​​លក់​​​បន្ត​ ​អវៈយវៈ​​ដំរី​ ដល់​​ប្រទេស​​ចិន​​​ជិត​ខាង​​ភូមា។ ​អង្គការ​​​ការពារ​​បរិស្ថាន​ (WWF)​ បាន​​គូស​បញ្ជាក់​​ទៀត​​ថា​ “​ដំរី​​​ព្រៃ​​ដែល​​​ត្រូវ​​បាន​​គេ​​សម្លាប់​​នៅ​​ឆ្នាំ ​២០១៧ ​មាន​​ចំនួន​ដ៏​​​ច្រើន​ ​គឺ​​​​រហូត​ដល់​​​ជាង​​២០​​ក្បាល។

ទាហាន​ការពារសត្វព្រៃ​​នៅ​កេយ៉ា​របស់​អង្គការ​​ Wildlife ​Service ​(KWS) បាន​រៀបចំដុតបំផ្លាញ​ចោល​​ភ្លុក​​ដំរី​​ នៅ​ក្នុង​ឧទ្យាន​មួយ​នៅក្រុង​​​Nairobi ថ្ងៃ​​២៨​​មេសា​ ​២០១៦​
ទាហាន​ការពារសត្វព្រៃ​​នៅ​កេយ៉ា​របស់​អង្គការ​​ Wildlife ​Service ​(KWS) បាន​រៀបចំដុតបំផ្លាញ​ចោល​​ភ្លុក​​ដំរី​​ នៅ​ក្នុង​ឧទ្យាន​មួយ​នៅក្រុង​​​Nairobi ថ្ងៃ​​២៨​​មេសា​ ​២០១៦​ REUTERS/Thomas Mukoya
ផ្សាយពាណិជ្ជកម្ម

អង្គការ​ការពារបរិស្ថាន​(WWF)បានព្រមានឲ្យដឹងថា “ប្របើសិន​ការ​ជួញ​ដូរ​សេរីរាង​ដំរី​ព្រៃ​នៅ​ភូមា​នៅ​តែ​បន្ត​ទៀត​ នោះ​ចំនួន​ដំរី​ព្រៃ​នឹង​ត្រូវ​បាត់​បង់​អស់​ពីពេលនេះ​ទៅ​មួយ​ឆ្នាំ​ឬ​២​ឆ្នាំ​ខាង​មុខ​”។​
យោងតាមអង្គការ​(WWF) ​ចំនួន​សត្វ​ដំរី​ព្រៃ​នៅ​ភូមា មាន​ចំនួន​ពី​១៤០០​ទៅ​២០០០​ក្បាល​ដែល​ធ្វើ​ឲ្យ​ភូមា​ក្លាយ​​ជា​​ជម្រក​សត្វព្រៃ​ដ៏​ធំ​ជាង​គេ​​នៅ​ក្នុង​តំបន់​អាស៊ី​ភូមិភាគ​អគ្នេយ៍​បន្ទាប់ពី​ប្រទេស​ថៃ។
ការជួញដូរ​សត្វព្រៃ​ បើ​គិត​ជា​ទឹក​ប្រាក់វិញ​ មាន​ចំនួន​ ២០​ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ​នៅ​​ទូទាំង​ពិភពលោក។
ការ​ជួញដូរ​ដំរី​ព្រៃ​ភាគ​ច្រើន​គឺ​ដើម្បី​តម្រូវការ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ក៏​ព្រម​ទាំង​លើ​ទីផ្សារ​ក្នុង​ស្រុក​ផង។
 

គួរបញ្ជាក់ផងដែរថា ​មិន​ដល់​ទាំង​១០​ឆ្នាំ​ផង ចំនួន​ដំរី​ព្រៃ បាន​ថយ​ចុះ​អស់​ជាង​ពាក់​កណ្តាល​ទៅ​ហើយ​នៅ​ភូមា។ ក៏ប៉ុន្តែ យោង​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​ភូមា​វិញ ចំនួន​ដំរី​ព្រៃ​​មាន​នៅសល់​ប្រមាណ​ពី​២០០០ និង​៣០០០​ក្បាល ដែល​អង្គការបរិស្ថាន​ខាងលើនេះ ចាត់ទុក​ថា​ជា​តួលេខ​មួយ​ប្រកប​ដោយ​សុទិដ្ឋិនិយម​ជ្រុល​ពេក។  ពីព្រោះ ​ការ​បំផ្លិច​បំផ្លាញ​ជម្រក​ធម្មជាតិ​របស់​សត្វព្រៃ កាន់តែ​កើន​ចំនួន​ច្រើន ដោយសារ​តែ​ការទាក់ទាញ​ពី​តម្រូវការ​​ភ្លុក​  និង​ស្បែក​ដំរី​ព្រៃ​ក៏ព្រមទាំង​​ផ្នែក​ខ្លះ​នៃ​រាង​កាយ​របស់​វា​​ដើម្បី​យក​ទៅ​ផ្សំ​ធ្វើ​ជា​ថ្នាំ​បូរាណ​ដែល​អតិថិជន​ចិន មាន​ជំនឿ​ដ៏​មុតមាំ​ថា ជា​ថ្នាំ​សាកសិទ្ធ​លើកកម្លាំង​នឹង​អាច​ផ្សះ​ជម្ងឺ​គ្រប់​មុខ។

ម្យ៉ាងទៀត សាកសព​ជា​ច្រើន​ត្រូវ​គេ​អារ​យក​ស្បែក​ចេញ​​ដើម្បី អាច​យក​ទៅ​ធ្វើ​ជា​អង្កាំ​សម្រាប់​គ្រឿង​អលង្ការ​ទៀត​ផង។​

គូរបញ្ជាក់ថា​​មួយ​ចំណែក​ធំ​នៃ​ការ​ធ្វើ​ពាណិជ្ចកម្ម​ដោយ​ខុស​ច្បាប់​នេះ ចេញ​មក​ពី​ភាគ​ខាង​កើត​នៃ​ប្រទេស​ភូមា ​គ្រប់គ្រង​ដោយ​បណ្តាញ​ឧក្រឹដ្ឋ​និង​ដែល​រៀបចំ​និង​ផ្គត់ផ្គង់​មូលនិធិ​ដោយ​ពួក​ជួញដូរ​ជាតិ​ចិន​ដែល​មាន​អំណាច​ខ្លាំងក្លា-នេះបើយោងតាម​អ្នកជំនាញ​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ